part 1ការជួបលើកដំបូង

238 19 4
                                        


"កូនបើអត់ពីម៉ាក់កូនត្រូវរៀនរស់នៅធ្វើជាក្មេងល្អណាកូន"នារីចំណាស់ម្នាក់គេងនៅលើគ្រែទឹកមុខស្លេកស្លាំងដែលបញ្ជាក់បានថាគាត់កំពុងមានជំងឺ និយាយទៅកាន់កូនរបស់ខ្លួនដែលកំពុងតែអង្គុយកាន់ដៃម្ដាយជាប់ទាំងទឹកមុខស្រងូតស្រងាត់...
"ម៉ាក់កូនមិនចង់បាត់បង់ម៉ាក់ម្នាក់ទៀតទេ បើអត់ម៉ាក់ម្នាក់ទៀត ឲ្យកូនរស់នៅយ៉ាងមិចទៅ"ក្មេងប្រុសនោះមានឈ្មោះថាpark songhoonគេពិតជាមិនចង់បាត់បង់ម៉ាក់ម្នាក់ទៀតទេ ព្រោះប៉ារបស់គេទើបតែចាកចេញពីគេ បើបាត់ម៉ាក់ម្នាក់ទៀតតើឲ្យគេរស់នៅយ៉ាងមិច??ទេវតាពិតជាអយុត្តិធម៌នឹងគេពេកហើយ ទើបតែយកប៉ាគេទៅសល់ឥឡូវចង់យកម៉ាក់គេទៅចឹងទៀតហេ៎???songhoonនិយាយបណ្ដើរទឹកភ្នែកក៏ស្រក់ចុះបណ្ដើរ
"កូនអាយុ18ហើយមិចនៅយំដូចកូនក្មេងបែបនេះ"គាត់និយាយព្រមទាំងស្នាមញញឹមស្ងួត
"ម៉ាក់កូនមិនលេងសើចទេណា កូនពិតជាមិនចង់បាត់បង់ម៉ាក់នោះទេ"ទឹកភ្នែកនៅតែបន្ដស្រក់ដដែល
"ម៉ាក់ក៏មិនចង់បាត់បង់កូនដែល តែជំងឺម៉ាក់នេះវាធ្ងន់ធ្ងរណាស់ ព្យាបាលលែងជាហើយ..."គាត់និយាយបានបុិននេះទឹកមុខគាត់ក៏ធ្លាក់ចុះបន្ដិច
"ម៉ាក់កុំនិយាយបែបនេះអី កូននឹងរកលុយព្យាបាលម៉ាក់ឲ្យជាណា"songhoonគេនៅតែមានសង្ឃឹមថាម៉ាក់គេនឹងជាដដែល ប៉ុន្តែជំងឺរបស់ម៉ាក់គេវាឈានដល់ដំណាក់កាលចុងក្រោយហើយ នេះដោយសារតែគាត់មិនបានទៅពនិត្យសុខភាពបានញឹកញាប់(ខ្វះលុយ)ហើយជំងឺមួយនេះក៏គាត់មិនបានប្រាប់កូនផងដែល
"កុំអីហួសពេលហើយកូន....!"អ្នកស្រីpark
"...."songhoonគេមិនបាននិយាយអ្វីទេ បានត្រឹមតែឱនមុខចុះហើយយំយ៉ាងស្ងៀមស្ងាត់....
skip.....
( ម៉ោង6:30 )
មិនយូរប៉ុន្មានម្ដាយរបស់songhoonក៏បានស្លាប់
"ហុឹម...កូនប្រហែលជាត្រូវទៅភ្នំពេញដើម្បីរកកាងារធ្វើហើយ"songhoonគេដកដង្ហើមធំហើយនិយាយតែឯងនៅមុខផ្នូរម្ដាយខ្លួន បន្ទាប់ពីនិយាយរួចគេក៏ងើបទៅរៀបចំសម្លៀកបំពាក់ដើម្បីទៅភ្នំពេញ
skip (again 🤧)
ទីក្រុងភ្នំពេញ
songhoonគេចុះពីលើឡានក្រឡេកមើលទីក្រុងភ្នំពេញដែលគេមិនដែលមកសូម្បីតែម្ដង អគារខ្ពស់ៗស្កឹមស្កៃ ឡាន ម៉ូតូជិះកាត់ពេញផ្លូវ មនុស្សច្រើនដើរពាសពេញទីក្រុង
"វាអ៊ូអរណាស់ មិននឹកស្មានថាទីក្រុងភ្នំពេញស្អាតយ៉ាងនេះសោះ"songhoonគេនិយាយសសើរទីក្រុង តិចៗល្មមអាចឭតែម្នាក់ឯង ជាមួយទឹកមុខស្រស់ថ្លា
"អេ៎...ប៉ុន្តែខ្ញុំមកទីនេះដើម្បីរកការងារធ្វើ តើខ្ញុំគួរធ្វើអីទៅ? បើទីក្រុងធំម្លឹងៗនោះ"songhoon
" គួរតែដើររកហាងណាដែលគេរើសបុគ្គិក ដើម្បីធ្វើ... "songhoon
....ទឺត ទឺត....ៗៗ
កំពុងតែគិតសុខៗក៏ត្រូវភ្ញាក់ដោយសារតែសម្លេងកំផ្លេរម៉ូតូ
"ហេ៎...មិចមកឈរជិតផ្លូវគេជិះចឹង...ចង់ស្លាប់ហេ៎" ម្ចាស់ម៉តូ
"សុំទោសបង សុំទោស"songhoonក៏អោនសុំទោសពូនោះទាំងសើចមិនសូវសម
"ហេ៎យ៉ាប់មែន"ពូនោះក៏និយាយតិចៗអាចស្ដាប់ឭតែឯងហើយក៏បន្ថែមហ្កែលជិះម៉ូតូទៅបន្តទៀត(មិចគាត់អត់ឈប់ម៉ូតូទេ)
"songhoonអើយsonghoonឯងនេះយ៉ាប់មែនហើយ"songhoonគេពិតជាហួសចិត្តនឹងខ្លួនឯងណាស់
skip(ក្នុងហាងមួយកន្លែង)
"បងក្នុងហាងបងមានត្រូវការរើសបុគ្គលិកបន្ថែមអត់បង"songhoon
"អូ...ហាងបងបុគ្គលិកពេញអស់ហើយអូនបងលែងរើសទៀតហើយ"ម្ចាស់ហាង
"បាទមិនអីទេ...ចឹងអរគុណច្រើនបង"songhoon
"...."ម្ចាស់ហាងគេមិននិយាយអ្វីទេគ្រាន់តែញញឹមដាក់songhoon
"ប៉ុន្តែបង បងឯងមានដឹងហាងណាគេរើសបុគ្គលិកបន្ថែមអត់បង"songhoonគេរកបកក្រោយទៅហើយ ប៉ុន្តែក៏ងាកមកសួរម្ដងទៀតវិញ
"អឹម...បងអត់ដឹងដែលប្អូន តែប្អូនគួរតែដើរសួរគេបន្តទៀតទៅ ព្រោះនៅមុខទៀតមានហាង2-3ទៀតប្អូន"ម្ចាស់ហាង
"បាទបងបាទអរគុណម្ដងទៀតបង ចឹងញុមលាបងទៅសិនហើយណា"songhoon
"បាទប្អូនមិនអីទេ"ម្ចាស់ហាង
Skip
"ហុឹម...ហត់ណាស់ដើរសួរគេ4-5ហាងហើយគ្មានអ្នកណារើសបុគ្គិកបន្ថែមសោះ"songhoonគេនិយាយបណ្ដើរដាក់គូតអង្គុយលើបង់បណ្ដើរ
"អួយឃ្លានណាស់....ម៉ោង10:30ហើយហេ៎ចឹងបានឃ្លានណាស់ ទៅរកអីញ៉ាំសិន"songhoonគេនិយាយរួចក៏ងើបដើម្បីទិញអីញ៉ាំ
(តូបលក់បាយ)
"អុី...យកបាយមួយចាន"songhoon
..........
បន្ទាប់ពីញ៉ាំបាយហើយគេក៏រកងើបទៅរកកាងារធ្វើបន្ត ប៉ុន្តែមិនទាន់បានងើបផងក៏ត្រូវប្រទាក់ភ្នែកនឹងសិស្សសាលា2នាក់មាឌធំៗកំពុងចង់ធ្វើបាបសិស្សប្រុសម្នាក់....songhoonគេមិនចាំយូរក៏ដើរទៅជិតដើម្បីជួយសិស្សប្រុសនោះ
"អេ៎...ចង់ធ្វើអីហាស៎...??"songhoonមិនទាន់បានដើរទៅជិតផងគេក៏បានស្រែកពីចម្ងាយធ្វើឲ្យសិស្សសាលា2នាក់នោះរត់អស់....
"ឯងកើតអីឬអត់នឹង"songhoonសួរទៅកាន់សិស្សប្រុសនោះ...
"ខ្ញុំមិនកើតអីទេ អរគុណបងហើយដែលបានជួយខ្ញុំ"សិស្សប្រុសនោះមានឈ្មោះថាsim jeayunហៅកាត់jake
"មិនអីនោះទេ លើកក្រោយត្រូវចេះថែខ្លួនផងឮទេ"songhoonគេនិយាយតបទៅកាន់jakeភ្ជាប់ជាមួយស្នាមញញឹមធ្វើឲ្យjakeគេភ្លឹកនឹង
សម្រស់songhoonបន្តិច
"(មនុស្សប្រុសស្អីសង្ហារយ៉ាងនេះ ញញឹមក៏ស្រស់ ចរឹកក៏ល្អទៀត ខ្ញុំមិនដែលឃើញពីមុនមកទេលោកអើយ)"jakeក៏បានគិតក្នុងចិត្តតែឯងដោយមិនចាប់អារម្មណ៍ឮនឹងសម្លេងsonghoonហៅនោះទេ
"អេ៎..ភ្លឹកអីនឹង...?"songhoonគេឃើញjakeភ្លឹកនឹងមុខគេពេក គេក៏ឆ្ងល់
"អ៎រ...គ្មានអីទេបាទ"jakeគេក៏ឈប់ភ្លឹកហើយក៏សើចដាក់songhoonមិនសូវសម
"បើអស់អីហើយខ្ញុំសូមទៅវិញហើយណា"songhoonគិតថាអស់កិច្ចការអ្វីហើយគេក៏ចង់សុំjakeត្រឡប់ទៅវិញ
"ប៉ុន្តែឈប់សិនលោក តើខ្ញុំអាចស្គាល់ឈ្មោះលោក អាយុ និងទីលំនៅលោកផងបានទេ..."jakeគេបានសួរសំណួរពីរបីសំណួរយ៉ាងញាប់ទៅកាន់songhoon(ហើយអាមិចណុងសួរនោះសួរចាប់អារម្មណ៍គេមែន🗿💔)
"...."songhoonគេមិនបានតបអ្វីទេ បានត្រឹមមើលមុខjakeហើយធ្វើមុខឆ្ងល់ៗមិនដឹងត្រូវឆ្លើយអាណាមុន
"អឺ...សុំទោសញុមសួររាងញាប់បន្តិចហើយ លោកអាចឆ្លើយម្ដងមួយបានណា តែបើស្ដាប់មិនទាន់បានលោកអាចសួរខ្ញុំម្ដងទៀតបានបាទ"jakeគេឃើញsonghoonធ្វើមុខឆ្ងល់ៗ គេក៏និយាយម្ដងទៀតទាំងសើចមិនសូវសម
"អឺ...ខ្ញុំឈ្មោះpark songhoon អាយុ18ឆ្នាំ ខ្ញុំគ្មានទីលំនៅទេ ព្រោះខ្ញុំមកភ្នំពេញនេះដើម្បីរកការងារធ្វើ"songhoonគេក៏បានរៀបរាប់តាមសំណួរដែលjakeបានសួរ
"ចុះរកការងារបានធ្វើឬនៅ ហើយឪពុកម្ដាយរបស់បងនៅឯស្រុកហេ៎"jake
"មិនទាន់រកបានទេ ឪពុកម្ដាយបងគាត់ស្លាប់ចោលបងអស់ហើយ..."មកដល់ចម្លើយនេះsonghoonគេក៏ទម្លាក់ទឹកមុខបន្តិច ខ្លួនមិនចង់រំលឹកពីម៉ាក់និងប៉ាខ្លួនទេ ព្រោះឲ្យតែរំលឹកពេលគេចង់តែយំ...
"តើខ្ញុំអាចសុំបងទៅអង្គុយបង់ដើម្បីនិយាយគ្នាបន្តិចបានទេ?"jakeឃើញថាឈរនិយាយគ្នាវាមិនសូវសមក៏ចង់សុំsonghoonទៅអង្គុយបង់ដើម្បីស្រួលនិយាយគ្នា
"មិនអីទេតោះទៅអង្គុយទៅ"songhoon
(កន្លែងបង់)
"ខ្ញុំសុំទោសណាចំពោះសំណួរអម្បិញមិញធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បង"Jake
"មិនអីទេគ្រាន់តែបុិននឹងនោះ បើមិនទាស់ខុសអីបងអាចសុំស្គាល់ឈ្មោះឯងផងបាទទេ"songhoon
"អូរមែនហើយនិយាយគ្នាយូរហើយមិនទាន់បានប្រាប់ឈ្មោះខ្ញុំទៅបងសោះ ខ្ញុំឈ្មោះsim jeayun អាយុ17ឆ្នាំហៅខ្ញុំតែjakeបានហើយណា" Jake
"រីករាយដែលបានស្គាល់ណា"songhoon
"បាទដូចគ្នា"Jakeគេនិយាយទាំងញញឹមយ៉ាងស្រស់
"អឺ បងកំពុងរកកាងារធ្វើហេស៎"jake
"ត្រូវហើយ"songhoon
"បើមិនទាស់ខុសអីទៅធ្វើការផ្ទះខ្ញុំតែម្ដងទៅ"Jake
"ពិតមែនហេ៎"songhoonគេក៏សួរម្ដងទៀតខ្លាចគេស្ដាប់ច្រឡំ
"ពិតហាស...!"jakeក៏បញ្ជាក់ម្ដងទៀត
"បើបែបនេះខ្ញុំចង់សុំឯងធ្វើមិត្តបានទេ"songhoon
"Yes,ប្រកក់ជាបាន"jakeក៏តបទាំងគ្មានស្ទាក់ស្ទើរ

ឆ្គងណាស់កុំប្រកាន់អី...តែងលើកដំបូងចឹងហើយ😭🙏

រឿង លួចស្នេហ៍មិត្តWhere stories live. Discover now