ភាគទី49:ល្ងង់ជាងក្របី

Start from the beginning
                                    

<<អូនចង់ញ៉ាំអី!!>>Yiboសួរ

<<អូនញ៉ាំអី បងគួរតែដឹង!!ឆាប់ទៅៗ>>Zhanតប
ហើយក៏ដេញនាយ

<<បើចឹងខ្ញុំទៅជាមួយបង!!>>Lingyi!! លឺLingyi
សុំទៅជាមួយខ្លួនបែបនេះYiboក៏មើលមុខZhan
ឃើញZhanធ្វើមុខធម្មតាបែបនេះYiboក៏តប

<<មិនបាច់ទេ!!>>Yibo

<<បងខ្លាចZhanប្រកាន់ហេ៎ស តែខ្ញុំមើលទៅគេដូចមិនប្រកាន់ផង មែនដែរទេ!!>>Lingyiនិយាយនាង
នៅតែបន្តមុខក្រាស់

<<ឲ្យសត្វទៅជាមួយផងទៅ មើលទៅគួរឲ្យអាណិត
ណាស់!!>>Zhanប្រាប់ទៅកាន់Yibo!!!Lingyi
ក៏ក្តាប់ដៃ ឲ្យដៀលសិនចុះ។អ្នកទាំងពីចេញទៅផុត
Zhanក៏សំរូតខ្លួនគេងលើសាឡុង

[បើបងស្រឡាញ់ខ្ញុំ កុំមានអ្នកណាផ្សេងឲ្យសោះ]
Zhanពោលឡើងក្នុងចិត្ត!!មួយសន្ទុះក្រោយអ្នក
ដែលទៅទិញផ្លែឈើក៏ត្រឡប់មកវិញ

<<Zhan!>>Yiboស្រែកហៅZhan

<<ទុកនុងទៅ ខ្ញុំធ្វើម្ហូបមួយភ្លេត!!>>Zhanស្រែកបក
មកពីផ្ទះបាយ

<<បងទៅណា!!>>LingyiសួរពេលឃើញYiboប្រុង
និងដើរចេញ

<<យកផ្លែឈើទៅចិត នាងចាំទីនេះមួយភ្លេតសិនទៅ>>Yiboថាចប់ក៏ចង់ដើរទៅទៀតហើយ

<<មិនបាច់ទេ ទុកឲ្យខ្ញុំទៅជួយZhanវិញណា!!>>
Lingyiថាហើយក៏ទាញថង់ផ្លែឈើពីYibo ដើរសម្តៅ
ទៅផ្ទះបាយ

<<អាយ~~!!>>មិនប៉ុន្មាននាទីLingyiក៏ស្រែកYibo
ក៏ប្រញាប់ទៅមើល ក៏ឃើញZhanឈរស្ងៀមនៅក្បែរ
ខ្ទះដែរមានខ្លាញ់កំពុងពុះក្តៅ Lingyiក៏ដូចគ្នាតែនាង
ក៏យកដៃម្ខាងកាន់ដៃម្ខាងទៀតហាក់ត្រូវនិងអ្វី

<<នាងកើតអី!!>>Yiboក៏រត់ទៅសួរLingyi

<<មិនអីទេ!!បើដឹងថាZhanស្អប់ខ្ញុំថ្នាក់នេះ ខ្ញុំមិនមក
នោះទេ!!Zhanហេតុអីទៅ ទោះឯងស្អប់ខ្ញុំប៉ុណ្ណាក៏មិន
គួរធ្វើបែបនេះដែរ នេះខ្លាញ់កំពុងតែក្តៅឯងឃើញខ្ញុំនៅ
ជិតខ្ទះនោះហើយ ឯងបែរជាបោះត្រីចូល!!ហឹកៗ...>>
Lingyiក៏រៀបរាប់ទាំងទឹកភ្នែកដែរធ្វើឲ្យZhanធ្វើមុខ
ឆ្ងល់ៗ

<<នាងថាមិច ខ្ញុំជាអ្នកធ្វើ!!នាងឆ្កួតតែខ្លួនឯង មិចក៏
ដើរមកចោទអ្នកដ៏ទៃ!!>>Zhanនិយាយ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now