"សុំទោស! ហើយក៏អរគុណ" Yeonjun ទាញកាយតូចមកអោបយ៉ាងណែន។ ចាប់ពីពេលនេះទៅគេសន្យាថានឹងថែរក្សារាងតូចឲ្យបានល្អ និងមិនធ្វេីឲ្យរាងតូចត្រូវជួបរឿងឈឺចាប់បន្តទៀតឡេីយ។

ដេីរចេញ=Sad
ចាប់ផ្ដើមម្ដងទៀត= Happy
ដូច្នេះទៅចង់ Sad ធ្វេីអីទៀត មែនអត់😂

[Skip]

ថ្លែងពី Hyunjin និង Andy វិញ ពួកគេបានត្រឡប់ទៅវិញហេីយព្រោះអីYeonjun មិនបានស្វាគមន៍វត្តមានរបស់ពួកគេទាំង2ទៀតនោះទេ។ នៅពេលនេះ Andy រិះរកមធ្យោបាយថ្មី ដោយសាររឿងរវាងនាង នឹង Yeonjun មិនអាចទៅរួចនោះទេ ដូច្នេះនាងសម្រេចចិត្តរកផែនការថ្មីដេីម្បីបំបាក់ Eric។

Ding dong!! សម្លេងកណ្ដឹងបានបន្លឺឡេីង។ Andyរហ័សចេញទៅបេីកទ្វារ ព្រោះនាងបានកម្មង់អាហារយកមកញុាំ តែអ្វីដែលធ្វេីឲ្យនាងភ្ញាក់ផ្អេីលបំផុតនោះគឺនៅពេលដែលបេីកទ្វារបែរជាប្រទះឃេីញបុរសមាឌមាំ2នាក់ទៅវិញ។

"ពួកលោកជាអ្នកណា? ហើយមករកអីដែរ?"

មិនទុកពេលឲ្យ Andy សួរនាំច្រេីន បុរសទាំង2នោះក៏បានចាប់ខ្លួននាងទៅតាមអ្វីដែលចៅហ្វាយរបស់ពួកគេបានបញ្ជា។

"ពួកឯងគឺជាអ្នកណា ហេតុអីមកចាប់ខ្លួនយេីង??" Andy ស្រែកសួរទៅកាន់បុរសប្លែកមុខនៅពេលដែលមកដល់ឃ្លាំងទំនិញចាស់មួយ។

"សួស្តី!!!" សម្លេងមនុស្សធ្លាប់ស្គាល់បានបន្លឺឡេីងហេីយចម្ងល់របស់ Andy ក៏បានរលាយបាត់នៅពេលដែលដឹងថាអ្នកណាជាអ្នកបញ្ជាឲ្យចាប់នាងមកទីនេះ។

"ចាប់ខ្ញុំមកទីនេះធ្វើអី?"

"ចងនាងទៅ!" Eric បញ្ជាទៅកាន់កូនចៅរបស់ខ្លួន ហើយពួកគេក៏រហ័សចង Andy ភ្ជាប់នឹងកៅអីឈេីមួយ។

"មិនដឹងថាខ្លួនឯងបានធ្វើអីខ្លះទេហ្អេស?!" Eric យកដៃច្របាច់ថ្ពាល់របស់ Andyមួយទំហឹងដែលបញ្ជាក់ឲ្យដឹងថាគេគុំនាងខ្លាំងប៉ុណ្ណា។

"ប៉ុណ្ណឹងវាតិចតួចណាស់ បេីប្រៀបធៀបនឹងទង្វើដែលលោកធ្វេីមកលេីខ្ញុំ!" មិនឲ្យចាញ់ចិត្ត Andy សម្លក់រាងក្រាស់វិញឡេីងថ្មែរព្រោះនាងមិនមានអារម្មណ៍ថាខុសសូម្បីតែបន្តិច។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now