លោកជែង/គ្មានអីនោះទេ យើងគ្រាន់តែចង់ឲ្យឯងមកផ្ទះវិញ!
ជឿហាន/ខ្ញុំមិនទៅទេ ខ្ញុំនៅទីនេះជាប្រពន្ធខ្ញុំហើយ!<ស៊ីអឺឮជឿហាននិយាយចឹងនាងក៏ងាកមើលគេ>
លោកជែង/ឯងហៅគេថាប្រពន្ធទាំងដែរឯងមិនទាន់រៀបការជាមួយគេចឹងមែនទេ?
ជឿហាន/ខ្ញុំមិនខ្វល់ទេ សំខាន់ខ្ញុំមិនទៅវិញទេ!
លោកជែង/ឯងមិនមកផ្ទះវិញនិយាយជាមួយប៉ាម៉ាក់រៀបចំទៅស្ដីដណ្ដឹងស៊ីអឺទេហ៎េស?
ជឿហានឮហើយគេក៏ប្រែទឹកមុខភ្ញាក់ផ្អើល
ជឿហាន/ប៉ាមាន័យថាមិច?
លោកជែងក៏ពន្យល់គ្រប់យ៉ាងទៅជឿហាន ការពិតទៅរឿងគ្រប់យ៉ាងដែលស៊ីអឺគេចពីគេនិងប្រងើយកន្តើយដាក់គេគឺដោយសារលោកនិងប្រពន្ធលោកឲ្យនាងធ្វើចឹងទេ ដើម្បីសាកចិត្តជឿហានថាគេស្រឡាញ់ស៊ីអឺពិតឬអត់ ព្រោះលោកជែងនិងប្តពន្ធស្រឡាញ់អាណិតស៊ីអឺទុកដូចកូនចឹង។លោកក៏ចង់ឲ្យពួកគេរៀបការជាមួយគ្នាដែរ តែមុនរៀបការលោកចង់ពិសោធន៍ចិត្តជឿហាន ថាមានភាពអត់ធ្មត់និងស្មោះត្រង់ជាមួយស៊ីអឺប៉ុណ្ណាព្រោះលោកក៏មិនចង់ឲ្យមនុស្សស្លូតត្រង់ដូចស៊ីអឺមកឈឺចាប់ដោយសារកូនប្រុសលោកដែរ។គ្មានអ្នកណាបង្ខំនាងឲ្យលាឈប់នោះទេ ព្រោះនេះជាបេសកម្មចុងក្រោយរបស់អ៉ីអឺ នាងបាននិយាយជាមួយលោកជែងរួចហើយថាបើនាងជួយស៊ីស៊ីបាននាងសុំឈប់ហើយ ទោះលោកជែងមិនបញ្ឃប់នាងក៏នាងឈប់ខ្លួនឯងដែរ។
ចឹងបានជាស៊ីអឺពេលធ្វើបាបជឿហាននិងមិនសូវដាច់ចិត្តធ្វើដាក់គេធ្ងន់ៗដោយសារនាងក៏មានចិត្តស្រឡាញ់គេដែរ ទោះមានបញ្ជាពីលោកជែងកុំឲ្យបន្ធូរដៃឲ្យជឿហានក៏នាងមិនដាច់ចិត្តដែរ។អ្នកណាដាច់ចិត្តធ្វើបាបមនុស្សខ្លួនស្រឡាញ់នោះ...
«Skip»
បន្ទាប់ពីស្ដាប់លោកជែងនិយាយរ៉ាយរ៉ាប់ហើយ ជឿហានគេគាំងវាចាតែម្ដងមិននឹកស្មានថាកន្លងមកស៊ីអឺនិងគ្រួសារគេរួមគំនិតប្រេងគេសោះ។គេក៏ងាកទៅមើលមុខស៊ីអឺ ស៊ីអឺនាងកំពុងអង្គុយសោយផ្លែប៉ោមបន្ទាប់ពីឃើញជឿហានងាកមកមើលមុខនាងចឹង នាងក៏ដឹងភ្លាមថាជឿហានគេដឹងរឿងអស់ហើយ នាងក៏ងាកមុខចេញពីជឿហានទាំងមុខធ្វើឡេឡឺៗ...
ជឿហានគឺក៏ឈប់និយាយទូរស័ព្ទជាមួយប៉ាគេ គេក៏ដើរមកនិយាយជម្រះបញ្ជីជាមួយស៊ីអឺម្ដង បោកគេឡើងសមប៉ុន្មានខែ...(. ❛ ᴗ ❛.)
ជឿហាន/នេះអូនរួមដៃជាមួយប៉ាម៉ាក់បង បោកបងមែនទេ?
ស៊ីអឺ/លោកនិយាយពីអី?ខ្ញុំមិនដឹងអីទេ!<នាងក៏និយាយធ្វើមុខដូចមិនដឹងអីមែនទៅជឿហាន>
ជឿហានក៏តប
ជឿហាន/ឈប់កុហកបងទៅបងដឹងអស់ហើយ អូនឯងនេះសម្ដែងឡើងសមតែម្ដង បងជឿឡើងស្លុងស្មានតែអូនឈប់ស្រឡាញ់បងមែន!
ស៊ីអឺ/បន្ទោសខ្ញុំក៏មិនកើតដែរ នេះមកពីប៉ាម៉ាក់លោកស្រឡាញ់ខ្ញុំខ្លាំងជាងលោក ចឹងបានគាត់ពិសោធន៍លោកខ្លាចលោកនៅជាមួយខ្ញុំមិនបានប៉ុន្មានធ្វើបាបខ្ញុំ!
ជឿហាន/បងនឹងហ៎េសធ្វើបាបអូន?មានតែអូនទេដែលធ្វើបាបបងរហូតនោះ ឃើញទេដំបូងបោកបងបានបាត់ហើយ!
ស៊ីអឺ/មកពីលោកមិនសូវឆ្លាតចឹងហើយ!
ជឿហាន/ហ៊ានថាឲ្យប្ដីខ្លួនឯងមិនសូវឆ្លាតផងហ៎េស?<ថាហើយគេក៏ទៅអោបស៊ីអឺធ្វើឲ្យនាងអៀនផងភ្ញាក់ផង>
ស៊ីអឺ/ខ្ញុំមិនទាន់យល់ព្រមរៀបការជាមួយលោកទេ!
ជឿហាន/ព្រមមិនព្រមអូនក្លាយជាប្រពន្ធបងរួចហើយ!
ពួកគេក៏ប្រលែងគ្នាយ៉ាងសប្បាយ រឿងក៏បានបញ្ចប់ត្រឹមវគ្គពួកគេថើបគ្នាយ៉ាងរូ៉ម៉ែនឃ្មុំទិច។
អរគុណដែលបានចំណាយពេលវេលាមកអានរឿងដ៏សែនភ្លាវរបស់ខ្ញុំ ចុងក្រោយជម្រាបលា។
YOU ARE READING
បេសកកម្មពិសេស
Fantasyសាច់រឿងនិយាយពីបេសកកម្មចុងក្រោយរបស់តួឯកស្រីដែលត្រូវសង្រ្គោះក្មេងស្រីម្នាក់ត្រូវគេចាប់ជំរិត ហើយនាងក៏បានជួបស្នេហ៍ពិតនៅគ្រានោះដែរ។(កុំប្រកាន់ រឿងដំបូងរៀងភ្លាវតិចហើយ But i can't delete!😭) *អាធ្យាស្រ័យបើមានអក្ខរាវិរុទ្ធត្រង់ណាខុសនិងពាក្យសម្ដីខ្លះអាចលើសលួ...
ភាគ១១+១២
Start from the beginning
