ភាគ៩+១០

105 30 2
                                        

ថ្ងៃថ្មីស៊ីអឺនាងក៏បានប្រើទាំងជឿហានទាំងនាយឆេងឲ្យមកមើលចម្ការនៅលើភ្នំ អ្នកទាំងពីរធ្វើការងារស៊ីអឺអង្គុយគង់ពាក់ខ្លាមើលពួកគេពីក្នុងម្លប់។ពួកគេធ្វើៗក៏ហត់រកនិយាយតវ៉ាជាមួយស៊ីអឺដែរតែមិនហ៊ានបានត្រឹមតែមើលមុខស៊ីអឺធ្វើមុខឆ្ងល់ឲ្យនិយាយតែអត់ហ៊ាននិយាយ។អត់ហ៊ាននិយាយមានតែធ្វើតទៀតស៊ីអឺនាងក៏អង្គុយមើលទាំងលួចញញឹមដែរ...

បានបន្តិចទូរស័ព្ទស៊ីអឺក៏មានអ្នកតេមកនាងក៏លើក...

[និយាយាទូរស័ព្ទ]

<ប្អូនរបស់នាងនៅក្នុងដៃយើងបើមិនចង់ឲ្យនាងស្លាប់ឆាប់មករកយើងឥឡូវនេះ ចាំយើងផ្ញើកន្លែងដែលត្រូវមកជួបឲ្យតែបើសិននាងប្ដឹងប៉ូលីសឬប្រាប់អ្នកណាប្អូននាងក៏មិនរស់ដូចគ្នា>ជនអាថ៌កំបាំង

បន្ទាប់ពីស្ដាប់ជនអាថ៌កំបាំងនិយាយហើយស៊ីអឺនាងក៏ចាប់ផ្ដើមភ័យតិចៗហើយ...

ជឿហាន/អូនសម្លាញ់បងឃ្លានទឹក...?!<និយាយមិនទាន់ចប់ផងគេក៏ថាមករកមើលស៊ីអឺគេក៏ឆ្ងល់ភ្លាមថាស៊ីអឺណាបាត់ហើយទៅតាំងពីកាល>

និយាយពីស៊ីអឺវិញនាងក៏បានរត់ចុះពីលើភ្នំយ៉ាងលឿនមករកស៊ែងឈីនៅក្នុងផ្ទះ តែនាងរកសព្វពេញផ្ទះអស់ហើយនៅតែមិនឃើញនាងក៏ព្យាយាមតេទៅស៊ែងឈីដែរតែមិនចូលសោះ នាងក៏ចាប់ផ្តើមបារម្ភកាន់តែខ្លាំងនាងក៏តេទៅជនអាថ៌កំបាំងនោះវិញ...

[និយាយទូរស័ព្ទ]

ស៊ីអឺ/ឯងជាអ្នកណា?ឯងចង់បានអី?

<យើងចង់បានជីវិតនាង!>ជនអាថ៌កំបាំង

បន្ទាប់ពីជនអាថ៌កំបាំងនិយាយហើយទូរស័ព្ទស៊ីអឺក៏មានអ្នកផ្ញើសារមកពេលនាងចុចបើកមើលទៅឃើញស៊ែងឈីគេបិទមាត់និងស្គុត។ចងដៃចងជើងជាប់សន្លប់នៅក្នុងទូរកុងតាន័រមួយថែមទាំងនៅលើខ្លួននាងមានគ្រាប់បែកកំណត់នាទីមួយទៀតស៊ីអឺនាងកាន់តែបារម្ភពីប្អូននាង ជនអាថ៌កំបាំងនោះក៏និយាយតទៀត...

<យើងចាំមើលថានាងជួយប្អូននាងដោយរបៀបណាព្រោះយើងឮថានាងឆ្លាតណាស់ ឆាប់មករកយើងឥឡូវនេះ!>ជនអាថ៌កំបាំងនោះនិយាយហើយក៏បិទទូរស័ព្ទបាត់ទៅ

បេសកកម្មពិសេស Where stories live. Discover now