«Skip»
រំលងបានប៉ុន្មានខែយើងក៏បានឃើញមន្ទីពេទ្យមួយដែលមានអ្នកជំងឺកំពុងដេកព្យាបាលលើគ្រែ ដែលអ្នកជំងឺនោះគឺជាជឿហាន គេមិនទាន់ស្លាប់ទេគ្រាន់តែរបួសធ្ងន់សន្លប់មិនទាន់ដឹងខ្លួនប៉ុណ្ណោះ។ស៊ីអឺនាងក៏បាននៅមើលថែគេជាប់ដូចពេលគេត្រូវរបួសលើកមុនដែរ...
ថ្ងៃនេះជាថ្ងៃដែលជឿហានគេដឹងខ្លួនវិញ ពេលដឹងខ្លួនឡើងគេឃើញប៉ាម៉ាក់និងប្អូននៅក្បែរគេតែគេមិនឃើញស៊ីអឺសោះគេក៏សួរទៅប៉ាម៉ាក់គេភ្លាម...
ជឿហាន/ស៊ីអឺនាងទៅណា?នេះប៉ាម៉ាក់ធ្វើអីលើនាងទៀតហើយ!<គេក៏ទាំងខឹងទៅប៉ាម៉ាក់គេ>
លោកជែង/ភ្ញាក់ឡើងសួររកតែស្រីតែម្ដងហើយកូនប្រុស!<លោកជែងនិយាយទាំងហួសចិត្តទៅកូនប្រុសសំណព្វគាត់ភ្ញាក់ពីស្លាប់លើកណាសួររកតែស្រីរហូតប៉ាម៉ាក់គេមើលលែងចូលហើយ>
ជឿហានក៏រៀងខឹងនឹងប៉ាគេដែរគេក៏រកក្រោកពីលើគ្រែទៅរកស៊ីអឺតែក៏ត្រូវប៉ាម៉ាក់និងប្អូនគេឃាត់ស៊ីស៊ីនាងក៏និយាយ...
ស៊ីស៊ី/ហីយ៉ា បងប្រុសកុំបារម្ភអី បងស្រីគាត់ទើបតែត្រឡប់ទៅផ្ទះគាត់ថ្ងៃនេះទេ ដោយសារគាត់មិនគិតថាបងដឹងខ្លួនថ្ងៃនេះទើបគាត់ទៅ!
ជឿហាន/ពិតមែនហ៎េស?
ស៊ីស៊ី/ច៎ាពិតមែន!
អ្នកស្រីលី/ហីយ៉ាកូន កូនចង់ទៅណា?<អ្នកស្រីក៏ប្រញាប់ឃាត់ជឿហានបន្ទាប់ពីឃើញគេរកចុះពីលើគ្រែ>
ជឿហានក៏តប
ជឿហាន/ខ្ញុំទៅរកស៊ីអឺ ម៉ាក់កុំឃាត់ខ្ញុំអី!
អ្នកស្រីលី/តែកូនមិនទាន់ជាស្រួលបួលទេណា!
ពេលនោះលោកជែងក៏និយាយ
លោកជែង/ហីយ៉ា...បានហើយ បើគេចង់ទៅឲ្យគេទៅៗកុំឃាត់គេអី ស្នេហាគេនេះទោះយកយន្តហោះទាញទៀតក៏មិនអាចឃាត់ចិត្តគេដែលកំពុងពុះកញ្ជ្រោលបានដែរ!<លោកជែងក៏បក់ដៃឲ្យអ្នកស្រីលីលែងដៃជឿហានឲ្យគេទៅរកអនាគតប្រពន្ធគេទៅ>
អ្នកស្រីលីក៏ព្រមលែងជឿហានឲ្យទៅ។ជឿហានបន្ទាប់ពីម៉ាក់ប៉ាគេលែងឃាត់ហើយគេក៏បានមកជិះឡានដើម្បីបើកទៅរកស៊ីអឺ ព្រោះគេបារម្ភខ្លាចប៉ាម៉ាក់គេនិយាយអីជាមួយស៊ីអឺឲ្យនាងប្ដូរចិត្តពីគេទៀត។គេជិះឡានបណ្ដើរក៏ឆ្លៀតតេទៅសួរនាយឆេងបណ្ដើរ...
YOU ARE READING
បេសកកម្មពិសេស
Fantasyសាច់រឿងនិយាយពីបេសកកម្មចុងក្រោយរបស់តួឯកស្រីដែលត្រូវសង្រ្គោះក្មេងស្រីម្នាក់ត្រូវគេចាប់ជំរិត ហើយនាងក៏បានជួបស្នេហ៍ពិតនៅគ្រានោះដែរ។(កុំប្រកាន់ រឿងដំបូងរៀងភ្លាវតិចហើយ But i can't delete!😭) *អាធ្យាស្រ័យបើមានអក្ខរាវិរុទ្ធត្រង់ណាខុសនិងពាក្យសម្ដីខ្លះអាចលើសលួ...
