ភាគ១១+១២

Start from the beginning
                                        

ស៊ែងឈី/ខ្ញុំអរគុណបងហើយ!<នាងនិយាយទាំងញញឹមអោបស៊ីអឺ>

ស៊ីអឺក៏តប

ស៊ីអឺ/មិនអីទេ បើសិននេះជាក្ដីសុខឯងបងនិងមិនរាងរាំងឯងនោះទេ ព្រោះបងទុកឯងចោលយូរហើយបងមិនសូវបានមើលថែផ្ដល់ភាពកក់ក្ដៅឲ្យឯងទេ មានតែរឿងនេះមួយទេដែលបងអាចធ្វើដើម្បីឯងបានបងសង្ឃឹមថាឯងនឹងរស់នៅមានក្ដីសុខ!

នាយឆេងក៏តបទៅស៊ីអឺ

នាយឆេង/កុំបារម្ភអីបងស្រី ខ្ញុំនឹងមើលថែស៊ែងឈីមិនឲ្យនាងពិបាកចិត្តនោះទេ បងទុកចិត្តខ្ញុំចុះ!

ស៊ីអឺ/ខ្ញុំទុកចិត្តលោក ព្រោះលោកបានឆ្លងកាត់ការពិសោធន៍របស់ខ្ញុំជាច្រើនរួចមកហើយ ខ្ញុំជឿថាលោកប្រាកដជាអាចមើលថែប្អូនស្រីខ្ញុំបាន តែបើសិនថ្ងៃណាមួយលោកធ្វើឲ្យនាងយំខ្ញុំនឹងសម្លាប់លោកចោល!

នាយឆេង/បងប្រាកដជាមិនអាចសម្លាប់ខ្ញុំបាននោះទេ ដោយសារតែខ្ញុំគ្មានថ្ងៃធ្វើឲ្យស៊ែងឈីយំឡើយ!

ពួកគេទាំងបួនក៏ញញឹមមានក្ដីសុខគ្រប់ៗគ្នា តែនាយឆេងក៏ត្រូវប្រយ័ត្នដែរបានបងថ្លៃជាមេខ្លាចឹងថ្ងៃណាប្រហែសធ្វើឲ្យស៊ែងឈីយំគេប្រាកដជាស្លាប់គ្មានដីកប់នោះទេ...(◔‿◔)

«Skip»

ក្រឡេកមកមើលគូរស្នេហ៍គេនេះវិញគឺស៊ីអឺនិងជឿហាន។ពួកគេបានអង្គុយញ៉ាំអីនិយាយគ្នានៅលើភ្នំដែលជាដីចម្ការរបស់ស៊ីអឺ...

ស៊ីអឺ/ហេតុអីមិនលើកទូរស័ព្ទ?<នាងក៏សួរទៅជឿហានព្រោះនាងឮទូរស័ព្ទគេរោទ៍ពីរបីដងហើយតែគេមិនលើកបានតែយកមកមើលហើយទុកវិញ>

ជឿហានក៏តប

ជឿហាន/គ្មានអីសំខាន់នោះទេ មិនបាច់លើកទេ!

ស៊ីអឺនាងក៏យកទូរស័ព្ទជឿហានមើលលេខអ្នកតេមក នាងក៏ឃើញថាជាលេខរបស់លោកជែង...

ស៊ីអឺ/ឆាប់លើកទៅ ក្រែងគាត់មានការអី!<នាងនិយាយទាំងហុចទូរស័ព្ទឲ្យទៅជឿហាន>

ជឿហានគេមិនចង់លើកនោះទេ តែស៊ីអឺមើលមុខគេពេកគេក៏លើកទៅ...

[និយាយទូរស័ព្ទ]

លោកជែង/យ៉ាងមិចហើយ រកអនាគតប្រពន្ធឯងឃើញទេ?

ជឿហាន/ប៉ាតេមកមានការអី?

បេសកកម្មពិសេស Where stories live. Discover now