ភាគ១១+១២

Start from the beginning
                                        

ស៊ែងឈីនិងជឿហានក៏ជួយនិយាយនាយឆេងដែរ

ស៊ែងឈី/បងស្រីផ្ដល់ឱកាសឲ្យគាត់ម្ដងទៅ ដូចគាត់និយាយគាត់មិនដែលធ្វើអីខ្ញុំទេ ការងារក៏គាត់ធ្វើតាមបងមិនដែលលួចខ្ជិលដែរ!

ជឿហាន/មែនហើយអូន កំហុសតិចតួចលើកលែងឲ្យគេទៅ គេគោរពតាមបញ្ជាអូនជាងបងទៅទៀតបងឈឺដេកពេទ្យគេមិនទៅមើលបងទេគេសុខចិត្តមកធ្វើការឲ្យអូនព្រោះគេស្រឡាញ់ស៊ែងឈីពិតប្រាកដ យ៉ាងណាគេក៏ជាកូនចៅបងបងដឹងចរឹកគេច្បាស់ណាស់ គេជាមនុស្សល្អអត់ធ្មត់និងការងារម្យ៉ាងគេក៏ស្រឡាញ់គ្នានិងប្អូនស្រីអូនយូរដែរហើយ គួរតែលើកលែងឲ្យគេទៅ!

អ្នកទាំងបីរួមទាំងនាយឆេងក៏ព្យាយាមពន្យល់ទៅស៊ីអឺពន្យល់ផងអង្វរផងតែស៊ីអឺស្ងាត់មាត់សឹង ព្រោះអ្វីដែលនាងសម្រេចហើយគ្មានអ្នកណាអាចកែប្រែបាននោះទេ អេសៗ(◕ᴗ◕✿)

ស៊ីអឺក៏តបទៅអ្នកទាំងបី

ស៊ីអឺ/ព្រោះតែខ្ញុំលើកលែងឲ្យគេនឹងហើយបានជាខ្ញុំឲ្យគេទៅផ្ទះ!

អ្នកទាំងបីស្ដាប់ហើយក៏នាំគ្នាឆ្ងល់ថាស៊ីអឺចង់និយាយពីអី

នាយឆេង/បងស្រីមានន័យថាមិច?

ស៊ីអឺ/ខ្ញុំឲ្យលោកទៅផ្ទះដើម្បីទៅរកមចៅមហាមកស្ដីដណ្ដឹងប្អូនខ្ញុំ ព្រោះខ្ញុំអ្នកទាំងពីរទាក់ទងគ្នាប្រាំឆ្នាំមកហើយខ្ញុំមិនចង់ឲ្យអ្នកទាំងពីរនៅលួចលាក់នេះរហូតនោះទេ!

នាយឆេងឮហើយគេក៏សប្បាយចិត្តមែនទែន ទីបំផុតគេក៏ដឹងថាគេខ្លួនឯងបំភ័យខ្លួនឯង តាមពិតស៊ីអឺឲ្យគេទៅផ្ទះដើម្បីទៅរៀបចំមកស្ដីដណ្ដឹងស៊ែងឈីសោះគេភ័យចង់យំហើយមិញ(✿^‿^)

ស៊ីអឺនាងក៏និយាយតទៀត

ស៊ីអឺ/ខ្ញុំដឹងថាអ្នកទាំងពីរលួចជួបគ្នារហូត តែខ្ញុំមិនថាអីទេដោយសារតែខ្ញុំយល់ថាអ្នកទាំងពីរស្រឡាញ់គ្នាបែកគ្នាមិនបាន ខ្ញុំក៏ធ្វើមិនដឹងមិនឮទៅ!

ស៊ែងឈីនិងនាយឆេងឮហើយគេក៏ដឹងកំហុសពួកគេក៏សុំទោសទៅស៊ីអឺ តែស៊ីអឺនាងមិនថាអីនោះទេព្រោះនាងដឹងថាស៊ែងឈីប្អូនស្រីនាងក៏ស្រឡាញ់នាយឆេងដែរចឹងនាងមិនចង់បំផ្លាញ់ក្ដីសុខប្អូនស្រីនាងទេ...

បេសកកម្មពិសេស Where stories live. Discover now