ភាគ១១+១២

Start from the beginning
                                        

ស៊ីអឺក៏តបវិញ

ស៊ីអឺ/ចឹងលើកក្រោយត្រូវរបួសអី មិនបាច់ទៅពេទ្យទេ នៅមើលតែមុខខ្ញុំទៅចឹងជាហើយ!

ជឿហានក៏តប

ជឿហាន/ចឹងក៏បាន...!

ស៊ីអឺនាងក៏មិនតបអីទៀតដែរនាងក៏រកដើរចូលខាងក្នុងផ្ទះតែជឿហានក៏ចាប់ដៃនាងសួរទាំងចងចិញ្ចើម...

ជឿហាន/អូនចង់ទៅណា?

ស៊ីអឺ/គឺចូលក្នុងផ្ទះ យ៉ាងមិច?<នាងក៏ឆ្លើយទៅជឿហានទាំងមុខឆ្ងល់>

ជឿហាន/គ្មានអីទេ បងខ្លាចអូនរត់ចោលបងទៀត!

ស៊ីអឺក៏តប

ស៊ីអឺ/ផ្ទះខ្ញុំនៅទីនេះឲ្យខ្ញុំរត់ទៅណាទៀត!

បន្ទាប់ពីស្ដាប់ស៊ីអឺនិយាយហើយជឿហានក៏ព្រមលែងដៃនាងវិញ ព្រោះគេចាប់មិញនេះខ្លាចស៊ីអឺនាងរត់គេចពីគេទៀត ហីផ្ទះគេនៅនឹងឲ្យគេរត់ទៅដេកព្រៃមែន???(✿^‿^)

«Skip»

នាយឆេង/បងស្រី!<គេក៏និយាយទាំងញញឹមទៅស៊ីអឺបន្ទាប់ពីឃើញនាងដើរមក>

ស៊ីអឺ/ឈប់ធ្វើ ហើយទៅផ្ទះលោកវិញទៅ!<នាងនិយាយទាំងមុខស្មើធ្វើឲ្យស៊ែងឈីនិងជឿហានភ្ញាក់ផ្អើលជាខ្លាំងពិសេសនាយឆេងគេគាំងមិនដឹងនិយាយអីនោះទេ>

នាយឆេង/ហេតុ...ហេតុអីទៅបងស្រី?ខ្ញុំធ្វើអីខុសមែនទេ?<គេក៏សួរទាំងមុខភ្ញាក់ផ្អើលទៅស៊ីអឺ>

ស៊ីអឺក៏តប

ស៊ីអឺ/លោកគ្មានខុសអីទេ ខ្ញុំគ្រាន់តែចង់ឲ្យលោកទៅផ្ទះវិញ!

នាយឆេង/បងស្រីឲ្យខ្ញុំទៅផ្ទះមានន័យថាបងស្រីឈប់ឲ្យខ្ញុំទាក់ទងនិងស៊ែងឈីទៀតហើយ...

នាយឆេងក៏និយាយបន្តទៀតដោយចាប់ដៃស៊ីអឺអង្វរនាង

នាយឆេង/បងស្រី ខ្ញុំពិតជាស្រឡាញ់ស៊ែងឈីពិតមែន មិនដែលប៉ះពាល់នាងឡើយខ្ញុំ ទាំងការងារទាំងរឿងស៊ែងឈីខ្ញុំធ្វើតាមបញ្ជាបងស្រីទាំងអស់ បើសិនខ្ញុំខុសអីសូមបងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅ!<គេនិយាយទាំងមុខពិបាកចិត្តទៅស៊ីអឺ ព្រោះគេមិនដឹងថាគេខុសអីនោះទេនៅសុខៗស៊ីអឺក៏មកឲ្យគេទៅផ្ទះវិញ ទាំងដែលគេធ្វើតាមនាងគ្រប់យ៉ាងទាំងការងារគេធ្វើមិនដែលប្រកែកឬរអ៊ូម្ដងណាឡើយទាំងរឿងស៊ែងឈីងទោះគេលួចជួបគ្នារហូតមែនតែគេមិនដែលបំពានឬប៉ះពាល់រាយកាយនាងម្ដងណាឡើយគឺគេស្រឡាញ់និងគោរពសិទ្ធិនាងខ្លាំងណាស់តែស៊ីអឺនៅតែមិនព្រមទទួលយកគេ>

បេសកកម្មពិសេស Where stories live. Discover now