នាយឆេង/ខ្ញុំហាត់ហៅឲ្យកុំឲ្យអៀនមាត់នៅពេលក្រោយ!<គេនិយាយទាំងសើចទៅស៊ីអឺ ដោយសារតែគេមិនទាន់ប្រាប់ថាជឿហានមកទេចឹងស៊ីអឺនាងមិនដឹងថានាយឆេងនិយាយពីអីឡើយនាងគិតថាគេនិយាយលេងប៉ុណ្ណោះ>
ស៊ីអឺនាងក៏មិនតបតអីទៀតដែរនាងក៏ទៅលើកកន្ត្រកផ្លែឈើចុងក្រោយដាក់ចុះពីឡាន ធ្វើឲ្យនាយឆេងគេគាំងតែម្ដងម្ងៃហើយមិនជួយលើកទេនៅអង្គុយរអ៊ូដាក់ ដល់លើកអស់ហើយបានមកជួយលើកសុទ្ធតែបងថ្លៃកម្រហើយនេះ...(◔‿◔)
បន្ទាប់ពីជួយលើកនាយឆេងហើយនាងក៏បានប្រាប់ឲ្យនាយឆេងទៅធ្វើការអីតទៀត តែនាងនៅតែហាមគេមិនឲ្យទៅរវីរវល់ជាមួយស៊ែងឈីដដែលបើសិននាងឃើញនាងនិងដេញគេទៅទីក្រុងវិញ...
បន្ទាប់ពីប្រាប់នាយឆេងរួចហើយនាងក៏ដកដង្ហើមធំទាំងអស់កម្លាំង នាងក៏បែរខ្នងរកដើរចូលផ្ទះហើយនាងក៏ភ្ញាក់ផ្អើលដោយសារនាងបានឃើញជឿហានឈរនៅចំពោះមុខនាង។នាងក៏រកហាមាត់សួរតែជឿហានគេក៏អោបស៊ីអឺយកតែម្ដងធ្វើឲ្យនាងកាន់តែគាំងទៀត...
ស៊ីអឺ/លោក...លោកកើតអី?<នាងក៏សួរទៅជឿហានបន្ទាប់ពីឃើញគេអោបនាងយ៉ាងយូរតែមិនឮនិយាយអីសោះ>
ជឿហានក៏តប
ជឿហាន/បងស្រឡាញ់អូន!
ស៊ីអឺនាងឮហើយក៏មិនដឹងរកពាក្យអីមកនិយាយនោះទេ ព្រោះនាងអៀនផង គាំងផងមិនដឹងថាជឿហានគេកើតអីនោះទេសុខៗមកអោបនាងហើយប្រាប់នាងចឹង...
ស៊ីអឺ/លោកនិយាយពាក្យនេះប្រាប់ខ្ញុំច្រើនដងហើយ លោកមិនធុញទេហ៎េស?<នាងក៏សួរទៅជឿហានទាំងគេអោបនាងមិនព្រមលែង នេះមិនមែនលើកទីមួយទេដែលជឿហានគេនិយាយបែបនេះទៅស៊ីអឺ គេនិយាយតាំងពីគេសារភាពស្នេហ៍ដាក់ស៊ីអឺដំបូង និយាយដដែលៗរហូតធ្វើឲ្យស៊ីអឺនាងភ្លេចទៅហើយថាគេនិយាយដាក់នាងប៉ុន្មានដង>
ជឿហានក៏លែងអោបស៊ីអឺរួចគេក៏និយាយទៅនាងទាំងទឹកមុខក្រៀមក្រំ...
ជឿហាន/បងមិនដឹងថាអូនប្ដូរចិត្តទៀតឬអត់នោះទេ តែសំខាន់គឺបងស្រឡាញ់អូនស្រឡាញ់ជាងរៀងរហូត ទោះអូនប្ដូរចិត្តមិនស្រឡាញ់បងក៏ដោយ!
YOU ARE READING
បេសកកម្មពិសេស
Fantasyសាច់រឿងនិយាយពីបេសកកម្មចុងក្រោយរបស់តួឯកស្រីដែលត្រូវសង្រ្គោះក្មេងស្រីម្នាក់ត្រូវគេចាប់ជំរិត ហើយនាងក៏បានជួបស្នេហ៍ពិតនៅគ្រានោះដែរ។(កុំប្រកាន់ រឿងដំបូងរៀងភ្លាវតិចហើយ But i can't delete!😭) *អាធ្យាស្រ័យបើមានអក្ខរាវិរុទ្ធត្រង់ណាខុសនិងពាក្យសម្ដីខ្លះអាចលើសលួ...
ភាគ១១+១២
Start from the beginning
