[និយាយទូរស័ព្ទ]
នាយឆេង/អាឡូមេ មេដឹងខ្លួនហើយមែនទេ?<គេនិយាយទាំងត្រេកអរបន្ទាប់ពីឃើញលេខជឿហានតេមកគេ>
ជឿហាន/ឥឡូវនេះឯងនៅឯណា?
នាយឆេង/ខ្ញុំនៅផ្ទះសង្សារខ្ញុំតើ សុំទោសផងមេដែលខ្ញុំមិនបាននៅមើលថែមេ ដោយសារតែខ្ញុំប្រញាប់មកធ្វើការឲ្យបងថ្លៃ!
ជឿហាន/ចុះស៊ីអឺនាងទៅណា ហេតុអីខ្ញុំតេមិនលើក?
នាយឆេង/អរ បងថ្លៃគាត់ទៅចម្ការបាត់ហើយ គាត់ទុកទូរស័ព្ទចោលនៅផ្ទះមិនបានយកទៅទេមេ មេមានការអី?
ជឿហាន/គ្មានទេ!
ថាហើយគេក៏ដាក់ទូរស័ព្ទចុះភ្លាម ធ្វើឲ្យនាយឆេងគេឆ្ងល់ថាមេគេកើតអីចេញមកប្លែកៗ...
«Skip»
ប៉ុន្មានម៉ោងក្រោយមកជឿហានក៏បានមកដល់ផ្ទះស៊ីអឺ គ្រាន់តែចុះពីលើឡានភ្លាមគេក៏សួរនាយឆេងរកស៊ីអឺភ្លាម ព្រោះគេខ្លាច ខ្លាចស៊ីអឺនាងប្ដូរចិត្តឈប់ស្រឡាញ់គេទៀត...
នាយឆេង/ហីយ៉ាមេ មេស្រីមិនទាន់មកពីចម្ការទេ ទាល់តែល្ងាចបន្តិចទើបគាត់មកវិញ មេកុំទៅរកគាត់អី ព្រោះប្រហែលគាត់មិនទំនេរទេគាត់រវល់និយាយការលក់ដូរជាមួយឈ្មួញ!<គេក៏និយាយទៅជឿហានដែលកំពុងឈរចាំស៊ីអឺទាំងអន្ទះសារ>
ស៊ែងឈី/មិចបានបងហៅបងស្រីខ្ញុំថាមេស្រីចឹង?<នាងក៏អោនទៅខ្សឹបសួរនាយឆេងតិចៗ>
នាយឆេង/អរមកពីបងស្រីអូនជិតក្លាយជាប្រពន្ធមេបងបានបងហៅថាមេស្រីឲ្យហើយទៅ!
ស៊ែងឈីក៏សួរ
ស៊ែងឈី/ចុះបើបងបានរៀបការជាមួយខ្ញុំបងហៅបងស្រីខ្ញុំថាមិច?
នាយឆេង/អឺមមែនតើ ចឹងបងហៅមេស្រីថ្លៃទៅចឹង!
ស៊ែងឈី/ហីចាំបាច់វែងឆ្ងាយអី ហៅបងថ្លៃតែម្ដងទៅស្រួលជាង!
នាយឆេង/ចឹងក៏បាន!
ពួកគេក៏ឈប់និយាយគ្នាមួយសន្ទុះស៊ែងឈីក៏ខ្សឹបសួរទៅនាយឆេងទៀត...
ស៊ែងឈី/មើលទៅមេបងដូចជាអន្ទះសារដល់ហើយ តើគាត់ស្រឡាញ់បងស្រីខ្ញុំខ្លាំងណាស់មែនទេ?
YOU ARE READING
បេសកកម្មពិសេស
Fantasyសាច់រឿងនិយាយពីបេសកកម្មចុងក្រោយរបស់តួឯកស្រីដែលត្រូវសង្រ្គោះក្មេងស្រីម្នាក់ត្រូវគេចាប់ជំរិត ហើយនាងក៏បានជួបស្នេហ៍ពិតនៅគ្រានោះដែរ។(កុំប្រកាន់ រឿងដំបូងរៀងភ្លាវតិចហើយ But i can't delete!😭) *អាធ្យាស្រ័យបើមានអក្ខរាវិរុទ្ធត្រង់ណាខុសនិងពាក្យសម្ដីខ្លះអាចលើសលួ...
ភាគ១១+១២
Start from the beginning
