>ក្មួយសម្រាកយកកម្លាំងសិនទៅ
អស់រយៈពេល1 សប្ដាហ៍ដែលនាងទទួលបានការមើលថែពីលោកគ្រូអ្នកគ្រូពេទ្យ ជាពិសេសលោកស្រីផាកគាត់ទៅមើលនាងរាល់ថ្ងៃ នៅមន្ទីពេទ្យគាត់មើលថែ នាងដិតដល់ណាស់ ទោះនាងមិនជាប់សាច់ឈាមនិងគាត់ក៏ដោយ
ថ្ងៃនេះ ជាថ្ងៃដែលនាងចេញពីមន្ទីពេទ្យ លោកផាក និងលោកស្រីផាកបាននាំនាង មកស្នាក់នៅនៅ ភូមិគ្រឹះរបស់គាត់ ពេលនាងជិះមកដល់ មានអ្នក បម្រើជាច្រើនចាំទទួលនាង ដូចជាធ្លាប់ ស្គាល់គ្នា ពីមុន អញ្ចឹង
< អ្នកនាងប្រយ័ត្នផង> មិនអីទេ បងខ្ញុំអាចដើរបាន អរគុណបងហើយ >អ្នកបម្រើបាននាំនាង ទៅស្នាក់នៅបន្ទប់មួយនៅជាន់លើ គឺស្អាតណាស់
លោកប្រុសលោកស្រីផាក គាត់ចាត់ទុកនាងដូចជាកូនគាត់ អញ្ចឹង គាត់រៀបចំកន្លែងឲ្យនាងទៅ ស្អាតដូចជា សមាជិកក្នុងគ្រួសារ
By the wayលោកផាកនិងអ្នកស្រីផាក គឺជាគ្រួសារមួយដែល មានទ្រព្យសម្បត្ដិ ស្តុកស្តម្ភនិងមានចិត្តល្អ អាចនិយាយបានថាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនទៀតផង
គាត់មានកូន2នាក់ កូនប្រុសច្បង ម្នាក់អាយុ23ឆ្នាំ និងកូនស្រីពៅ អាយុ17ឆ្នាំ
នៅពេលល្ងាច គ្រួសារលោកផាកកំពុងចាំញុាំអាហារជុំគ្នា ដោយរកចាំកូនស្រីពៅមកពីសាលា វិញ
< ម៉ាក់(សម្លេងស្រែកហៅរបស់ មីនជី ) នាងរត់មករកម៉ាក់ នាងទាំងសប្បាយចិត្ត នាងរួសរាយណាស់ ថែមទាំងញញឹមដាក់ ដ្យូប៊ីទៀតផង
<លោកស្រីផាក : មីនជី នេះដ្យូប៊ី ដែលម៉ាក់ប្រាប់ឯងថ្ងៃមុន ជម្រាបសួរបងទៅកូន
(នាងរត់ទៅរក ដ្យូប៊ី និង ជម្រាបសួរបងស្រី បងពិតជាស្អាតដូចម៉ាក់ខ្ញុំនិយាយប្រាប់មែន
<ដ្យូប៊ី :អរគុណហើយ អ្នកនាង់ មិនបាច់ហៅខ្ញុំបងក៏បានដែរ ហៅដ្យូប៊ី ធម្មតាបានហើយ នាងនិយាយទាំងញញឹម
លោកស្រីផាក ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាដ្យូប៊ី មកនៅទីនេះ មិនមែនក្នុងនាមជាអ្នក បម្រើទេណា ខ្ញុំចាត់ទុកឯងដូចកូន ខ្ញុំអញ្ចឹង ហើយដ្យូប៊ីមិនបាច់ដាក់ គំនាប ខ្លួនឯងពេកទេ
<មីងជី
មែនហើយបង ខ្ញុំនៅផ្ទះថ្ងៃខ្លះ អផ្សុកណាស់ពេលនេះបានបងមកនៅជាមួយ ខ្ញុំឈប់អផ្សុកទៀតហើយ
ក្រោយពីញ៉ាំអាហារពេលល្ងាច រួចរាល់ហើយ មីងជី បាននាំដ្យូប៊ី ដើរមើល ជុំវិញភូមិគ្រឹះតែម្តង (ឲ្យស្គាល់ភូមិសាស្ត្រ) ហើយនាងក៏បាន នែរនាំ ឈ្មោះអ្នកបម្រើ ឲ្យដ្យូប៊ី ស្គាល់ផងដែល
ពេលប្រាប់រួចហើយក៏នាំ ដ្យូប៊ីមក បន្ទប់មីនជីវិញ ដើម្បីនិយាយគ្នាលេង
< មីនជី : បងជាជនជាតិចិន មែនទេ ហើយហេតុអ្វីបងចេះនិយាយភាសារកូរ៉េ ច្បាស់ម្ល៉េះ
<ដ្យូប៊ី :ខ្ញុំក៏មិនដឹងដែរ ខ្ញុំបានបាត់បង់ការចងចាំទៅហើយ
មីនជី ប្រហែលបងជាកូនកាត់កូរ៉េទេ ដឹង មើលទម្រង់មុខបងចុះ និងភ្នែក គឺមិនដូចជាជនជាតិចិន ឡើយ
(ពួកគេ អង្គុយនិយាយគ្នាលេង មួយសន្ទុះ ធំ)ពេលនោះដ្យូប៊ីនាងបាន ដាក់ភ្នែកទៅឃើញរូបថតមីនជីឈរពីរនាក់ក្មេងប្រុសម្នាក់ ដែលដាក់លើតុជិតគ្រែគេង
< ដ្យូប៊ី :រូបរបស់អ្នកនាង ពីក្មេងគួរឲ្យស្រលាញ់ណាស់ មើលចុះ ហើយម្នាក់ទៀតនោះជានរណា
<មីនជី: អរ គាត់គែបងប្រុសរបស់ខ្ញុំ បងសុងហ៊ុន ឥឡូវគាត់នៅ សេអ៊ូលគាត់ធ្វើការនៅទីនោះ ហើយគាត់គឺជាmember of Enhypen គាត់មិនងាយបានមកលេងផ្ទះទេ បងរបស់ខ្ញុំគាត់ជាមនុស្ស មិនសូវចេះនិយាយស្តី ច្រើនទេ បើមិននិយាយរកគាត់មុនកុំសង្ឈឹមគាត់និយាយរកឲ្យសោះ( មីនជី អង្គុយនិយាយដើមបងប្រុស ប្រាប់ដ្យូប៊ី រហូត ដល់យប់ជ្រៅទើប បំបែកគ្នាទៅគេងរៀងៗខ្លួន
YOU ARE READING
អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOON
Fanfictionបើខ្ញុំចាកចេញពីលោកតាំងពីថ្ងៃដំបូងប្រហែលជាពេលនេះលោកមិនជួបរឿងបែបនេះទេ
