EP 06 : ចុងក្រោយនៅតែមិនមែនជាយើង

Start from the beginning
                                    

« នាងជាអ្នកណា? » ថេហ្យុងក៏ចាប់ផ្តើមឆ្ងល់ សំឡឹងមុខជុងហ្គុកហាក់ចង់សួរ ខណៈជុងហ្គុកក៏គ្រវីក្បាលដាក់គេវិញ ព្រោះមិនយល់ពីសំណួរជីមីនដូចគ្នា

« ឯងទៅបានស្រីមកពីណា? ក្រែងឯងស្រឡាញ់តែមនុស្សម្នាក់ទេអី » ថេហ្យុងក៏យល់ តែក៏ផ្អើលៗក៏ព្រោះជីមីនបិះតែនឹងធ្វើឲ្យគេបែកការទៅហើយ

« នេះជាជុងហ្គុក » ជីមីនបើកភ្នែកធំៗ ស្រឡាំងកាំងដល់ថ្នាក់និយាយលែងចេញ ចាប់ស្មារបស់ជុងហ្គុកធ្វើឲ្យជុងហ្គុកត្រូវងើយមុខឡើយ ពន្លឺភ្លើងចម្រុះពណ៌ធ្វើឲ្យគេមើលជុងហ្គុកមិនស្គាល់ ពីដំបូងគេស្មានតែស្រីទេតើ ក៏ព្រោះតែសក់វែងៗទម្លាក់ត្រឹមស្មារបស់ជុងហ្គុកនោះឯង

« ឯងស្អាតណាស់ » ជីមីនយកដៃផ្ញើយចង្កាជុងហ្គុកឡើង សំឡឹងមើលជុងហ្គុកទាំងញញឹមភ្លេចខ្លួន

« បានហើយ » ថេហ្យុងនិយាយទាំងមួរម៉ៅ ទាញដៃជីមីនចេញជុងហ្គុក ទើបនាំជុងហ្គុកទៅអង្គុយតុដែលជីមីនអង្គុយមុននោះ ដោយមិនភ្លេចសំឡក់ជីមីន

« លោកថាមានរឿងអ្វីនិយាយថេហ្យុងមែនទេ? » ជុងហ្គុកក៏សួរឡើង ក្រោយពីមកអង្គុយមួយសន្ទុះទៅហើយប៉ុន្តែថេហ្យុងនិងជីមីនមិននិយាយអ្វីសោះ គិតតែពីអង្គុយមើលមុខគ្នា

« គឺថាគ្មានរឿងអ្វីសំខាន់ទេ » ថេហ្យុងនិងជុងហ្គុកងាកមកសំឡឹងមើលមុខគ្នា មុននឹងមើលទៅជីមីនវិញ មិនមែនតែជុងហ្គុកដែលឆ្ងល់ ថេហ្យុងក៏ឆ្ងល់ដូចគ្នា ក៏ព្រោះតែគេមិនដឹងថាជីមីនចង់និយាយគេរឿងអ្វី ពេលដែលខលមកជីមីនមិនបានប្រាប់នោះឡើយ

« ហ្គុកគី! » សំឡេងមនុស្សធ្លាប់ស្គាល់ក៏បន្លឺឡើង ធ្វើឲ្យជុងហ្គុកនិងកម្លោះទាំងពីរងាកទៅរកប្រភពសំឡេង ជុងហ្គុកកាលបើឃើញថាអ្នកណាហើយក៏ញញឹមឡើង ធ្វើឲ្យនាយកម្លោះដែលអង្គុយជិតអារម្មណ៍មិនល្អ

« បងណាមជូន ជូលីណា? » ជុងហ្គុកពោរពេញដោយសំណួរពេលក្រឡេកឃើញវត្តមានរបស់ជូលីណាមកជាមួយណាមជូន ខណៈជីមីននិងថេហ្យុងដែលដឹងរឿងធ្វើដូចគ្មានរឿងអ្វីកើតឡើង

« បងណាមជូនជាបងប្រុសរបស់ខ្ញុំ » ជូលីណាប្រាប់ដោយមិនឲ្យជុងហ្គុកសួរទាន់ ព្រមទាំងញញឹមដាក់អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនោះ ថេហ្យុងក៏មាអារម្មណ៍ថាទើសទាល់ព្រោះតែខ្លាចបែកធ្លាយរឿងដែលគេកុហក

FRIENDS WITH BENEFITSWhere stories live. Discover now