ប្រាវវ...សម្លេងធ្លាក់បែកថូផ្កា តម្លៃថ្លៃរបស់ដែលអ្នកស្រីលី ស្រលាញ់ ធ្វើអោយក្មេងប្រុស អាយុ10 រលេងរលោងភ័យខ្លាចដែលខ្លួនបានធ្វើអោយរបស់ត្រូវបែក។
"សម្លេងស្អីហាស~ឯង~ធ្វើអោយរបស់បែកទៀតហើយមែនទេហាស~~នាងរី..យករំពាត់អោយយើង"អ្នកស្រីលី ចុះពីលើបន្ទប់ព្រោះតែលឺនិយាយស្រែកគំហកទៅកាន់ក្មេងតូចនោះ។
"ម៉ាក់...ហិក.កុំវ៉ៃខ្ញុំអីម៉ាក់ហិកៗ"គេនិយាយរលេងលោង។
"បើមិនវ៉ៃឯង..តើឯងចាំដែលទេហាស~~"
"អ្នកស្រីនេះ.ចាស"យកអោយហើយ រីតា និយាយហើយក៏ដើទៅឈរម្ខាងព្រោះមិនអាចជួយអ្នកប្រុសតូចអ្វីបាន។
"ល្អ..ហ៊ិស.."អ្នកស្រីនិយាយហើយក៏កាន់រំពាត់សំដៅរទៅរក ឆ្វាច់ៗ...សំលេងរំពាត់វាត់លើខ្នងក្មេងប្រុសកំសត់។
"អាយ....ឈឺណាស់.ហិកៗម៉ាក់..ហិកៗ...កុំវ៉ៃខ្ញុំ..អីម៉ាក់..ហិក."គេ
លើកដៃសំពះសុំអង្វរ
"ឯង~មិនដែលរកអីចូលផ្ទះទេមានតែបំផ្លាញ"អ្នកស្រីនិយាយទាំងខឹង
"មានរឿងអីនិង"លោកគីមដើចុះពីលើបន្ទប់មក
" អឺ..គ្មានអីទេបង.គឺកូនប្រុសបងនិងហើយធ្វើអោយបែករបស់និងណា"អ្នកស្រីលីនិយាយផ្អែមយកចិត្តប្ដី។
កុំអោយអ្នកទាំងអស់គ្នាវល់ខ្ញុំនិយាយពីអ្នកស្រីលី ឈ្មោះពេញ កាង លីឈាន ជាប្រពន្ធចុងលោកគីម បានខ្ញុំដាក់ថាអ្នកស្រីវិញ។
"ហិក..ប៉ាខ្ញុំគ្មានចេតនាទេ..ហិកៗ.កុំវ៉ៃខ្ញុំអី..."ក្មេងតូចលូតជង្គង់លើកដៃសំពះសុំមេត្តាពីលោកឪពុកទាំងទឹកភ្នែក។
" ឯងគ្មានចេតនាមែនទេ..ហ៊ិសៗ..ឯងគឺដូចម្ដាយឯងមិនខុសទេមានតែបំផ្លាញ់ មិនដែលជួយរកស្អីទេ..ចេញទៅ..ទៅរកលុយមកអោយយើង..កុំអត់ប្រយោជន៍ដូចម្ដាយឯង"លោកគីមនិយាយគំហកទៅកាន់កូនប្រុសកំសត់ដែលគ្នាកំពុងតែយំព្រោះត្រូវម្ដាយចុងអប្រិយធ្វើបាប។
"កុំដេញខ្ញុំអីប៉ា..ហិក..ហិក..ខ្ញុំមិនទៅណាទេ..ហិកៗ..."ក្មេងប្រុសកំសត់យំវាមកតោងជើងឪពុកទាំងឈឺរបួសលើខ្នងដែលកំពុងមានឈាមចេញមក ព្រោះខ្លួនមិនចង់ទៅណាឆ្ងាយពីផ្ទះទេ។
