មីលលីដោយឃើញចរិកយ៉ុនហ្គីបែបនោះក៏ដឹងថាយ៉ុនហ្គីច្បាស់ជាស្រលាញ់អ្នកណាហើយ ព្រោះនាងមិននឹកស្មានថាសុខៗយ៉ុនហ្គីមកអោបចង្កេះ ហើយគ្រាន់តែឮសម្លេងថាមីនលីក៏ដើរចេញទៅ
" ទឹងៗៗ .........."សម្លេងទូរស័ព្ទបានរោទ៍ឡើង
+ ក្នុងការសន្ទនារបស់មីលលី
< អាឡូអ្នកមីង...> មីលលីបានលើកទូរស័ព្ទហើយក៏និយាយ មនុស្សម្នាក់ដែលមីលលីនិយាយជាមួយនោះគឺជាម៉ាក់របស់យ៉ុនហ្គី
< យ៉ាងមិចហើយកូន យ៉ុនហ្គីនិងជីមីន > អ្នកម៉ាក់ក៏បានសួរ
< មានយ៉ាងមិចទេមីង មីងឈប់អោយខ្ញុំសម្តែងទៅ ពេលខ្លះខ្ញុំជ្រុសណា៎មីង ខ្ញុំជិតភ្ជាប់ពាក្យហើយមីងខ្លាចឆង់ឆាខឹង > មីលលីនិយាយទាំងរអ៊ូ និងទាំងដឹងថាខ្លួនធ្វើរាងជ្រុល
< ទ្រាំតិចទៅក្មួយស្រី > អ្នកម៉ាក់ក៏បានសើចនិងលើកទឹកចិត្តមីលលី
< ទ្រាំហើយមីង ជីមីនរត់ចេញពីផ្ទះហើយ ក្មួយឡើងទៅមើលបន្ទប់ក៏បាត់ខោអាវដែល តែម៉ាកៗនិងបងប្រុសច្បាស់ជាពីបាករកហើយ-,- > មីលលីនិយាយទាំងទឹកមុខហួសចិត្ត និងសើចលេងជាមួយអ្នកម៉ាក់
< ផាំង > សម្លេងបិទទ្វាផ្ទះយ៉ាងខ្លាំង ធ្វើអោយមីលលីភ្ញាក់ព្រឺតទាំងកំពុងនិយាយទូរស័ព្ទជាមួយអ្នកម៉ាក់របស់យ៉ុនហ្គី
< ច្បាស់ជាឆេះដុំហើយ ខឹងហើយដឹងមីង មើលទៅដូចមិចស្រួលសោះ > មីលលីនិយាយទាំងហួសចិត្ត
< អោយចឹងចុះក្មួយ តែប៉ុណ្ណេះកូនមីងដឹងតែត្រូវមីនមីនធ្វើបាបហើយ > ម៉ាក់យ៉ុនហ្គីនិយាយអោយកូនខ្លួនឯងទាំងសប្បាយចិត្ត
+ពេលយប់
យ៉ុនហ្គីមកផ្ទះវិញក៏មិនឃើញជីមីន ធ្វើអោយគេរាងពិបាកចិត្តដែល ដោយរៀងស្រវឹងទៀតនោះក៏បានដេកនៅលើសាឡុង ដោយឃើញបងប្រុសខ្លួនឯងបែបនេះមីលលីក៏ឈរសើចនិងយ៉ុនហ្គី
កន្លងទៅបានប្រហែលជា2អាទិត្យ ដោយរកជីមីនមិនឃើញមិនដឹងថាជីមីនទៅនៅឯងណានោះ យ៉ុនហ្គីបានត្រឹមតែខូចចិត្ត និងដេកយំនឹកដល់គេរាល់យប់
( កុំខូចចិត្តអីណាBaby 🗿 សមមុខធ្វើបាបគេពេក គេរត់ចោលតាំងយំនឹកគេ 🤣 )
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................
Episode 8 : បងនិងតាមរកអូន
Start from the beginning
![រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]](https://img.wattpad.com/cover/310414977-64-k844304.jpg)