តែយ៉ុនហ្គីបែរធ្វើធម្មតាហើយក៏ដកកាតខ្មៅដែលមានលុយរាប់លានដុល្លារស្កេន ហើយក៏បានកាន់ខោអាវនោះដើរចេញទៅ ហើយជីមីនក៏បានដើរទៅតាមទៀតទៅ
+ មកដល់ផ្ទះវិញ
< ខោអាវនោះវាថ្លៃណាស់ ហេតុអីលោកទិញអោយខ្ញុំ??> ជីមីនបានសួរទៅយ៉ុនហ្គី
< ខ្ញុំទិញអោយហើយក៏ពាក់ទៅ កុំរញ៉េរញ៉ៃច្រើនពេក> យ៉ុនហ្គីនិយាយហើយក៏បានដើរចូលទៅក្នុងបន្ទប់បាត់ទៅ
ជីមីនដោយមិនដឹងនិយាយថាយ៉ាងមិចក៏យកខោអាវនោះចូលទៅក្នុងបន្ទាប់បាត់ទៅ
+ ថ្ងៃបន្ទាប់
ជីមីនក៏បានងើបយ៉ាងលឿនមកធ្វើការងារផ្ទះ យ៉ាងនឿយហត់ យ៉ុនហ្គីក៏បានចេញមកហើយក៏បានប្រាប់ទៅជីមីន
< ខ្ញុំទៅធ្វើការហើយ ពេលថ្ងៃកុំភ្លេចធ្វើម្ហូបយកអោយខ្ញុំនៅកន្លែងធ្វើការផង ចាំខ្ញុំអោយថេស៊ូជូននាងទៅ >យ៉ុនហ្គីនិយាយផ្តែផ្តាំហើយក៏ដើរចេញទៅបាត់
< ហឺ!!! ចឹងក៏ចឹង តា៎សុីមិនកើតមិនដឹងទេស មនុស្សមិនចេះធ្វើម្ហូបផង😒 > ជីមីនរអ៊ូហើយក៏បានរៀបចំការងារផ្ទះហើយទៅផ្សារទិញម្ហូប
+ពេលថ្ងៃ
< អ្នកនាង លោកប្រុសបានអោយអ្នកនាងយកបាយម្ហូបអោយលោកប្រុស > ថេស៊ូមកប្រាប់ជីមីន
< ខ្ញុំដឹងហើយចាំបន្តិច ខ្ញុំទៅផ្លាស់ខោអាវសិន > ជីមីនឮហើយក៏បានទៅងូតទឹករៀបចំខ្លួនយកបាយអោយលោកប្រធានសង្ហារ
+ក្រុមហ៊ុន
< អេរ៎ ម្នាក់នេះត្រូវជាអីនិងលោកប្រធាន???> បុគ្គលិកស្រីបាននិយាយក្រោយពីបានឃើញជីមីនចូលមកក្នុងក្រុមហ៊ុន
< ប្រពន្ធលោកប្រធានទេដឹង ឆាប់ទៅធ្វើការទៅ តា៎លោកប្រធានឃើញច្បាស់ជាអស់ប្រាក់ខែហើយឯងនិង> បុគ្គលិកប្រុសបាននិយាយទៅកាន់បុគ្គលិកស្រី
< ការពីកាលមិចខ្ញុំមិនដឹង > បុគ្គលិកស្រីនោះនៅតែនិយាយទៅកាន់បុគ្គលិកប្រុស
< ទោះគាត់ការក៏គាត់មិនហៅឯងដែវើុយ > បុគ្គលិកប្រុសនិយាយចុកៗ ធ្វើអោយបុគ្គលិកស្រីនិយាយអ្វីមិនចេញហើយក៏ធ្វការវិញទៅ
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................
![រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]](https://img.wattpad.com/cover/310414977-64-k844304.jpg)