ភាគ1: មិនបាច់ស្គាល់ក៏ល្អដែរ

Start from the beginning
                                        

« ហុឹស ចៅកំហូចនេះទៅណាក៏មិនប្រាប់ » លោកយាយ ពោលឡើងទាំងញញឹមគ្រវីក្បាលជាមួយនឹងអត្តចរិករបស់ចៅគាត់

___នៅតាមផ្លូវ___

ពេលនេះរាងតូចកំពុងតែធ្វើដំណើរដោយកង់មិនសូវជាថ្មីប៉ុន្មាននោះទេ ដើម្បីឆ្ពោះទៅក្រុមហ៊ុនមួយ។ គ្រាន់តែទៅដល់ភ្លាមអ្នកធ្វើការនៅទីនោះនាំគ្នាខ្សឹបខ្សាវ មើលលើមើលក្រោមប្រើក្រសែភ្នែករើសអើងមកកាន់រាងតូចធ្វើឱ្យ គេឃើញហើយក៏លែងមានទំនុកចិត្តទៅលើខ្លួនឯងភ្លាមៗ។

" ខ្ញុំខុសអីមែនទេបានជាគ្រប់គ្នាសម្លឹងមើលមកខ្ញុំបែបនេះ? ឬក៏មកពីខ្ញុំក្រ គ្មានខោអាវស្អាតៗដូចជាពួកគេ? ខ្ញុំគួរតែចាកចេញទៅវិញឥឡូវឬអត់ទេនាក? "

  ដោយឈរនៅយូរពេករាងតូចក៏គិតថាត្រឡប់ទៅវិញតែសំឡេងដូចរាជសីហ៍បានស្រែកឮៗហៅគេពីក្រោយខ្នង រាងតូចក៏ងាកតាមប្រភពនៃសំឡេង។

« ឯងមែនទេឈ្មោះ Kim Taehyung? » ?? គេជានរណាបានជាមកសួរឈ្មោះរបស់រាងតូចបែបនេះ?

« បា...បាទ គឺខុំ្ញលោកហៅខុំ្ញមាការអី? » Tae តបវិញទាំងញ័រមាត់ព្រោះកែវភ្នែករបស់គេពិតជាមុតស្រួចខ្លាំងណាស់

« អ៎ៅ!!ក្រែងឯងមករកការងារធ្វើមិនចឹង? »

« បាទ បាទពិតមែនហើយ »

« មកតាមយើងមក យើងត្រូវការសម្ភាសឯង »

« ខ្ញុំ!!? » Tae គេចង្អុលមកខ្លួនឯង ទាំងសួរបញ្ជាក់

« ប្រហែលហើយ ដើរមកនៅតាប៉ែច្រើនធ្វើអី? » Man តបទៅរាងតូចវិញ ហើយក៏នឹកគិតក្នុងចិត្តនេះគេធំហើយនៅធ្វើឡេឡឺទៀតហេស៎?

___Office___

តុកតុក!!!!!

« ចៅហ្វាយ »

« ចូលមក » សំឡេងរឹងកំព្រឹស ឆ្លើយតបទាំងមិនដកភ្នែកចេញពីឯកសារ
  ឯអ្នកដែលមាននាមជាកូនចៅវិញកាលបើបានទទួលការអនុញ្ញាតហើយក៏ដឹកដៃរាងតូចដើរចូលទៅក្នុងជួបនឹងចៅហ្វាយខ្លួន។ Taehyung ដាក់គូ.ទអង្គុយយឺតៗព្រោះម្ចាស់ Office កំពុងរវល់ជាមួយការងារ។

« ឯងស្គាល់យើងហើយឬនៅ? » សំឡេងមាំហោះកាត់ត្រចៀករាងតូចធ្វើឱ្យគេចាប់ផ្តើមភ័យ។

« បា...បាទ គឺនៅទេ »

« មិនបាច់ទាន់ស្គាល់ក៏ល្អដែរ » អៅ៎ ប្រុងអាម៉េចនុង?សួរគេដល់គេថាមិនទាន់ស្គាល់ចេញមក មិនបាច់ស្គាល់ក៏ល្អ!! ស្អីទេស៎:)

" គាត់បាត់បង់សតិមែនទេបាននិយាយចេញមកឡើងគួរឱ្យចង់ទះ ឆឺស!! "

Taehyung បានត្រឹមរអ៊ូក្នុងចិត្តបើហ៊ានតែនិយាយឱ្យនាយឮច្បាស់ណាស់ថាអត់ការងារធ្វើមិនខាន។

« ហុែម!! »

« បាទលោក!!! »

« ឯងគិតអីយើងដឹង »

« គ្មានទេ ហិហិ ចេះតែដឹងតែផ្តាសហើយលោក » Tae សើចមិនសូវសមនៅពេលឮរាងក្រាស់និយាយបែបនេះ។

« យើងខ្ជិលសុាំញុាំច្រើនណាស់ស្អែកមកធ្វើការបានហើយ » រាងក្រាស់និយាយជាមួយរាងតូចទេតែភ្នែកមិនដកពីឯកសារសោះ!! ( សុំមើលផងប្រូ😍 )

___តាមផ្លូវទៅផ្ទះ___

នៅតាមផ្លូវទៅផ្ទះវិញមានមនុស្សជាច្រើនបានមើលទៅរាងតូចព្រោះស្នាមញញឹុមរបស់គេមិនរលុបសោះតាំងតែពីពេលគេមកពីក្រុមហ៊ុនវិញ។ ( គេគិតថាកូនឆ្កួតទេដឹងថេយ៍?😔 )



#Juu_Kaa🦖
សូមជួយកែសម្រួលផងបាទ!!!

អ្នកសរសេរ : បែកវ៉ល់ហើយ👽😑

រឿង ប្តូរកាយជួបស្នេហ៍Where stories live. Discover now