ភាគ1: មិនបាច់ស្គាល់ក៏ល្អដែរ

22 1 0
                                        

  សំឡេងនៃតន្ត្រីបានឮចេញពីសួនច្បារមួយកន្លែងនៅក្នុងក្រុង Seoul។ចម្រៀងមួយបទៗមានអត្ថន័យបំផុត រួមទាំងអ្នកច្រៀងដ៏ពិរោះទៀតនោះធ្វើឱ្យគ្រប់គ្នាស្តាប់ហើយជាប់ចិត្តជាខ្លាំង។ មួយសន្ទុះក្រោយមកសំឡេងទះដៃជាច្រើនបានបន្លឺស្នូរឱ្យអ្នកចម្រៀងរបស់យើងរំភើបពេញចិត្ត។

« ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាមែនទេនដែលបានសរសើរនិងចូលរួមស្តាប់ បើមានពេលខ្ញុំនឹងមកទីនេះទៀត លាហើយ បាយ បាយ » Taehyung ច្រៀងចប់និងថ្លែងអំណរគុណហើយក៏រៀបចំឧបករណ៍ត្រឡប់មកផ្ទះវិញ។

- Kim Taehyung ជាអ្នកលេងភ្លេងនិងច្រៀងបន្តិចបន្តួចនៅតាមសួនច្បារប៉ុណ្ណោះ សព្វថ្ងៃនេះគេរស់នៅជាមួយជីដូនចាស់ជរា ហើយផ្ទះរបស់គេមិនធំណាស់ណានោះទេល្មមតែនៅបាន2/3នាក់។

___Taehyung's Home___

  រាងតូចបានត្រឡប់មកដល់ផ្ទះវិញហើយ មើលទៅសភាព នៅក្នុងផ្ទះស្ងាត់ជ្រងំដូចជាមិនមានមនុស្សយ៉ាងអញ្ចឹង។

« លោកយាយ!!!លោកយាយបាទ...ឮថេយ៍ហៅទេ? » Tae សំឡេងស្រួយស្រេសបង្ហើរឡើងចេញពីក្រអូមមាត់ពណ៌ផ្កាឈូកព្រឿងៗ។

« យាយឮហើយចៅកំហូច » លោកយាយ គាត់តបទៅវិញទាំងញញឹមស្រស់។

« លោកយាយទើបមកពីណា?ថេយ៍ស្មានតែយាយរត់ចោលចៅហើយតើ!! » Tae និយាយទាំងពេមមាត់របៀបកូនក្មេង។

« ផ្ទះតូចមួយសោះម៉េចក៏ចៅមិនដើររកទៅចាំបាច់ស្រែកហៅ...ចៅត្រូវចាំណា៎ថេយ៍ យាយមិនទៅណាចោលចៅទេ យាយនឹងមើលថែចៅរហូតដល់យាយអស់ជីវិតទៅ » លោកយាយ គាត់និយាយទាំងអង្អែលក្បាលរាងតូចថ្នមៗ ធ្វើឱ្យអ្នកដែលស្តាប់ហើយរលីងរលោងរកយំ។

« ចៅមិនឱ្យយាយទៅណាទេ ហុឹក!!ហុឺ » Tae រាងតូចនិយាយហើយបន្តឹងកម្លាំងដៃឱបលោកយាយជាប់មិនចង់លែង។

« ហាស៎ហា ក្រោកឡើងទៅញុាំបាយ មកយំអីកណ្តាលយប់យ៉ាប់ណាស់ »

« បាទ »

ការបរិភោគអាហារបានបញ្ចប់ទៅយ៉ាងរលូនដោយភាពរីករាយ ព្រមទាំងសំណើចលាន់ឮចេញពីផ្ទះតូចមួយខ្នងនេះ។

___ថ្ងៃថ្មី🌞___

  ព្រលឹមស្រាងៗរាងតូចបានចេញពីផ្ទះដើម្បីទៅរកការងារធ្វើ ចំណែកលោកយាយគឺនៅផ្ទះព្រោះគាត់មានវ័យចំណាស់មិនអាចប្រកបការងារបាននោះទេ។

រឿង ប្តូរកាយជួបស្នេហ៍Où les histoires vivent. Découvrez maintenant