Andy ផ្លាស់ប្តូរបរិយាកាស និងព្យាយាមនិយាយយកល្អដេីម្បីកុំឲ្យគេគិតថានាងហេីយនិង Hyunjin មានចេតនាមករំខាន Yeonjun និង Beomgyu ។

"ពិតមែនហើយ! នេះជាមូលហេតុដែលខ្ញុំបបួល Andyមក ព្រោះគិតថាបេីមានគ្នាច្រេីន បរិយាកាសនឹងកាន់តែសប្បាយ!" Hyunjin គាំទ្រព្រោះពួកគេជាក្រុមតែមួយ។

"សប្បាយក្បាលឯង!!" Yeonjun និយាយនៅក្នុងចិត្ត ព្រោះគេមិនបានរីករាយចំពោះវត្តមានរបស់ពួកគេទាំង2នាក់នោះឡេីយ។

បន្ទាប់មក  Yeonjun ក៏ចាត់ចែងកន្លែងគេងព្រោះនៅទីនេះជាផ្ទះលំហែ ដូច្នេះវាមិនសូវធំទូលាយប៉ុន្មានឡេីយ ហើយបន្ទប់ស្នាក់នៅមានតែ2ប៉ុណ្ណោះដូច្នេះទាល់តែមានអ្នកគេងលេីសាឡុងខ្លះទេីបបាន។

"បន្ទប់មានតែ2ទេ អញ្ចឹងឯងដេកនៅលេីសាឡុងទៅ Hyunjin! ហើយ Andy នាងគេងនៅបន្ទប់ខាងមុខចុះ" Yeonjun សម្រេចចិត្តឲ្យ Andy គេងក្នុងបន្ទប់ព្រោះនាងជាមនុស្សស្រី ហើយម្យ៉ាងទៀតគេក៏ចង់ធ្វើបាប Hyunjin ដែរ។

"នេះឯងនឹងគេងបន្ទប់ជាមួយ Beomgyu ហ្អេស?!" Hyunjin សួរបញ្ជាក់ព្រោះមិនបានពេញចិត្តនឹងការបែងចែករបៀបនេះ។

"អេី! ហើយវាយ៉ាងម៉េច?"

"វាមិនយុត្តិធម៌ទេដែលយើងត្រូវដេកលេីសាឡុង" Hyunjin ប្រកែកភ្លាមៗ ព្រោះកេីតទុក្ខមិនសុខចិត្តដែល Yeonjun បាននៅក្បែរ Beomgyu តែ2នាក់។

"បេីមិនពេញចិត្តក៏ចេញទៅ! យើងជាម្ចាស់ផ្ទះយេីងមានសិទ្ធិសម្រេចគ្រប់យ៉ាង!" Yeonjun មិនបានខ្វល់ព្រោះបេីHyunjinចាកចេញពីទីនេះទៀត គេរឹតតែសប្បាយចិត្ត។

"ឯងខ្សែលេីសម្បេីមណាស់! ម្ចាស់ផ្ទះគួរណាតែឲ្យភ្ញៀវបានដេកនៅក្នុងបន្ទប់!! ឯងទេដែលត្រូវដេកលេីសាឡុងនោះ Yeonjun!!" គេព្យាយាមតវ៉ាទាំងដែលដឹងថាចាញ់ប្រៀប Yeonjun ស្រាប់ទៅហើយ។

"កុំនិយាយច្រេីន! បេីមិនពេញចិត្តទេ ឯងចេញពីផ្ទះយេីងឲ្យឆាប់!!"

"យើងចង់តែដាល់ឯងទេ Yeonjun!!"

សម្លេងឈ្លោះប្រកែកគ្នានៅតែបន្លឺឡេីងឥតឈប់ឈរ។Andy និង Beomgyu គ្រវីក្បាលហួសចិត្តព្រោះពួកគេកំពុងឈ្លោះប្រកែកគ្នាដូចកូនក្មេង។ ដោយអស់កម្លាំងដោយសារការធ្វេីដំណេីរAndyក៏យកអីវ៉ាន់របស់នាងចូលទៅខាងក្នុងបន្ទប់បាត់ទៅ ចំណែកឯ Beomgyu វិញក៏ដាច់ចិត្តពោលឡេីង...

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now