"ពិតមែនហើយ! អូនមិនចេះយល់ការទេឬ? ចាំបងប្រជុំចប់ចាំនិយាយគ្នាមិនបានទេហ្អេស?!"

"ខ្ញុំអាចនឹងដាច់ខ្យល់ស្លាប់ប្រសិនបេីចាំយូរជាងនេះ!!"

"ខ្ញុំមិននឹកស្មានថាលោកជាមនុស្សដែលថោកទាបបែបនេះសោះ!!" Beomgyu លេីកកែវទឹកទៅជះចំកណ្ដាលមុខរបស់រាងក្រាស់។

Yeonjun ភាំងស្មារតីព្រោះ Beomgyu កំពុងតែជេរគេ និងជះទឹកដាក់គេដោយគ្មានមូលហេតុ។ តេីគេបានធ្វើអ្វីខុសឬ? ហ្មងអត់ទៀត!!!

"កំពុងនិយាយពីអី? បងស្ដាប់មិនយល់!!" Yeonjun ស្រឡាំងកាំងអស់ហេីយព្រោះមិនដឹងពិតមែនថា Beomgyu កំពុងខឹងគេរឿងអី។

"ល្មមឈប់សម្ដែងបានហេីយ!! លោកផ្ញេីស្អីឲ្យ Hyunjin មេីលគួរតែដឹងហេីយ!" Beomgyu ទះរាងក្រាស់មួយកំភ្លៀងព្រោះខឹងចិត្តដែលគេធ្វេីរឿងថោកទាប។

"លោកអាក្រក់បំផុតដែលហ៊ានធ្វេីបែបនេះដេីម្បីចង់ឈ្នះមនុស្សម្នាក់" Beomgyu ចាប់ផ្តើមដៀល Yeonjun ព្រោះគេទ្រាំំមិនបាននៅពេលដែលឃេីញ Yeonjun សម្ដែងធ្វេីដូចមិនដឹងរឿង។

"លោកបោកប្រាស់ក្ដីស្រឡាញ់របស់ខ្ញុំ!! លោកចាត់ទុកខ្ញុំជាឧបករណ៍សម្រាប់យកឈ្នះសត្រូវរបស់លោកមែនទេ?"

"ស្ដាប់បងបកស្រាយសិន!" Yeonjun មានអារម្មណ៍ថាខុសដែលបានធ្វេីរឿងនោះ ក៏ប៉ុន្តែគេគ្មានបំណងអាក្រក់អ្វីឡេីយក្រៅពីចង់បញ្ឈឺ Hyunjin ហើយចំពោះអ្វីដែលគេសារភាពប្រាប់ Beomgyu កាលពីម្សិលមិញវាជាការពិតទាំងអស់ គេមិនបានកុហក Beomgyu បន្តិចឡេីយ។

"លោកបំផ្លាញទឹកចិត្តរបស់ខ្ញុំ! លោកជាមនុស្សបោកប្រាស់"

"ចាប់ពីថ្ងៃនេះទៅ ខ្ញុំឈប់មកពាក់ព័ន្ធក្នុងជីវិតរបស់លោកទៀតហេីយ! ហើយសង្ឃឹមថាលោកមិនមករញ៉េរញ៉ៃជាមួយខ្ញុំទៀត!" Beomgyu ច្រាន Yeonjun ចេញបន្តិចរួចសម្ដៅទៅកាន់ច្រកចេញព្រោះមិនចង់ឃេីញមុខមនុស្សដែលគួរឲ្យស្អប់។

"ឈប់សិន Beomgyu!! និយាយគ្នាឲ្យដឹងរឿងសិន!" Yeonjun រហ័សចាប់ដៃ Beomgyu យ៉ាងលឿនព្រោះគេមានរឿងដែលត្រូវបកស្រាយដេីម្បីបញ្ជាក់ភាពស្អាតស្អំ។

"ខ្ញុំគ្មានអីនិយាយជាមួយមនុស្សគម្រក់ដូចជាលោកទៀតទេ! មនុស្សអាត្មានិយម" Beomgyu ព្យាយាមបេះដៃរបស់រាងក្រាស់ចេញ ព្រោះគេមានអារម្មណ៍ថាស្អប់Yeonjunកាន់តែខ្លាំងហេីយ។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now