ភាគ៣៧៖បងនឹកអូន!

Start from the beginning
                                    

       “កុំយកខ្លួនអូនទៅប្រៀបនឹងពួកនាងបានទេ?” ថេយ៉ុង ឈរស្ងៀមហាក់គ្មានសំណួរអ្វីសួរទៅកាន់គេម្តងទៀតសោះ ខ្លួនដូចជាភ្លឹកភ្លាំងហើយមានអារម្មណ៍ថាឆ្អែតឆ្អន់ដល់កំពូល ពេលដឹងថាតម្លៃរបស់ខ្លួន ថ្លៃលើសមិនអាចយកទៅប្រៀបស្មើបាននឹងស្រីតាមចិញ្ចើមថ្នល់អស់ទាំងនោះទេ។

       “កាលណោះបងផុងខ្លួនមួយពេល បងមិនដឹងថាបងគិតអ្វីទេ ហេតុអីបងជ្រុលខ្លួនហួសហេតុដល់ថ្នាក់នេះ បងដឹងថាអូនពិបាកអភ័យទោសឱ្យបងខ្លាំងណាស់ ខឹងយូរប៉ុណ្ណាទៀតក៏បាន តែយើងកុំបែកផ្លូវគ្នាអីណា បងសូមអង្វរ!”

       “មិនបាន..ខ្ញុំចង់លែងលះ ខ្ញុំមិនចង់ឱបប្រុសដដែលដៃស្រីថោកទាបគ្មានកេរ្តិ៍ខ្មាស់ ជាប់ក្លិនអសោច វាឆ្អើម គួរឱ្យខ្ពើម!”

       “យ៉ាងណាក៏បងឈប់ពាក់ព័ន្ធចំពោះរឿងទាំងនេះអស់ពេលជាយូរមកហើយ យោគយល់ដល់បងផងណា?” ជុងហ្គុក ថើបទៅលើសៀតផ្កា ថេយ៉ុង ជាច្រើនខ្សឺតនិងឱបកាយតូចពុំលែងដល់ថ្នាក់រាងតូចពោលពាក្យជេរគ្មានរំលងមួយប្រយោគណានោះឡើយ។

       “អាប្រុសថោកទាប..អាប្រុសគ្មានបេះដូង..អាប្រុសសណ្តានកែមិនឡើង..អាប្រុសឈាមខ្មៅ ចិត្តខ្មៅ អាប្រុសភិតក្បត់!”

       ជេរមិនចេះរោយមាត់ ជេររហូតដល់ស្ពឹកសរសៃខួរ ក៏ប្រុសមុខក្រាស់ម្នាក់នេះមិនព្រមបកក្បាលត្រលប់ដើរចេញទៅវិញនោះដែរ។

       ជុងហ្គុក ឱបកាយតូចជាប់រឹតយ៉ាងណែន ព្រមទាំងទ្រាំស្តាប់ពាក្យជេរប្រមាថរហូតដល់ ថេយ៉ុង ស្ងប់ចិត្ត។ ប្រអប់ដៃស្រឡូនលើកច្រានដើមទ្រូងមាំក្រាស់មានទម្ងន់ធ្ងន់កណ្តុកជាច្រើនលើកច្រើនសារ តែពុំបានដូចក្តីបំណងទាល់តែសោះ ម្តងនេះគេរុញខ្លាំងៗជាងមុន ខណៈកាយក្រាស់ក៏ខំប្រឹងឱបរឹតរហូតដល់រាងតូចអស់ខ្យល់គ្មានលទ្ធភាពងើបមកតស៊ូចំពោះខ្លួនបន្ត។

       “លែងខ្ញុំ..” ថេយ៉ុង និយាយដោយសំឡេងរឹងហើយសង្កត់ចុងប្រយោគរៀងធ្ងន់និងមានទឹកមុខខឹងសម្បារយ៉ាងខ្លាំង។

       “ឱ្យបងឱបអូន ឱ្យយូរជាងនេះបានទេ?”

       “លោកចង់ឱ្យខ្ញុំស្រែករហូតដល់បែកដើមទ្រូងស្លាប់ឬយ៉ាងម៉េច? អាមនុស្សត្រចៀកធ្ងន់ លោកចង់ដេកស្លាប់ក្នុងផ្ទះរបស់ខ្ញុំមែនទេ?”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now