“អឹស!!!”

        ឌឹបៗៗ!!

        “បានហើយ..បានហើយឈប់វាយគេទៀតទៅ!” ថេយ៉ុង ស្រែកខ្លាំងៗអស់កម្លាំងពីខ្លួនគ្មានសល់ សម្លឹងមើលទៅកាន់ ជុងហ្គុក ដែលដេកននៀលក្រាលឥដ្ឋហូរឈាមស្រោចអាវសម្លឹងមើលមុខខ្លួនទាំងភ្នែកធ្មេចភ្លឹះៗនឹងសភាពដែលវេទនាដុបដាប រូបភាពមិនខុសកាលពីមួយឆ្នាំងជាងមុនដែលគេធ្លាប់ធ្លាក់ខ្លួនស្ថិតក្រោមការវាយប្រហារយ៉ាងតំណំដូច្នេះដែរ។

        ការចងចាំមួយដ៏ឈឺចាប់..

        (អាភ្នែកបួន ថ្ងៃនេះគ្រូដេញចេញមិនឱ្យចូលរៀនមែនទេហាហា?) មកដល់មាត់ជណ្តើរភ្លាម ត្រៀមនឹងដើរចេញទៅហើយ ស្រាប់តែមានសិស្សមួយក្រុមដើរចូលមកលាន់មាត់សួរឡើងថែមទាំងសើចចំអកឌឺដងខ្លាំងៗហើយធ្វើជាញញិមញញែមសម្លឹងមើលលើក្រោមៗបីដូចជាចង់ចំអកថាឱ្យគេយ៉ាងមានចេតនា។

       ( ..... ) ជុងហ្គុក ឥតតបតហើយគិតតែពីដើរទៅមុខរហូត មិនព្រមងាកមកនិយាយស្តី ខណៈគ្នាវាម្នាក់នោះ ស្ទុះចេញមកធាក់គេពីខាងក្រោយបំបុកខ្លួនផ្ទប់ជញ្ជាំងសឹងតែបាក់ឆ្អឹងបួនដប់កំណាត់។

       ( អយ!! ) បបូរមាត់ក្រៀមផ្អេះស្រាប់តែស្រែកចំហមាត់ឡើង លើកដៃខ្ទប់ដើមទ្រូងឈឺចុកឆ្អល់អលឯក កាលបើត្រូវគេធាក់មួយទំហឹងកម្លាំងចូលមកបំបុកចំៗជំហរខ្លួនយ៉ាងពេញទីយ៉ាងនេះវាពិតជាឈឺចាប់ខ្លាំងណាស់។

      ( អាសំរាម! )
      ( អាល្ងង់!!! )
      ( អាខួរជ្រូក! )
      ( អាឆ្កែកន្ទុយខ្វៀន! )
      ( ហាហា!!!! )

      ~~~
      “ប៉ុណ្ណឹងបានហើយ!” ថេយ៉ុង ស្រែកកាត់ការប្រមូលផ្តុំព្រួតវាយបុរសម្នាក់នោះខ្លាំងៗ មុននឹងឈរសម្លឹងមើលមុខស្វាមីមានសភាពហើមប៉ោងមុខរបួស បបូរមាត់ហូរឈាមប្រឡាក់អាវកក្លាក់នឹងកែវភ្នែកដែលជាប់ជ្រាំស្នាមក្រម៉ៅ ដេកផ្ងាទាំងទ្រូងចុករោយអលឯក ដៃជើងក៏កម្រើកលែងរួច រហូតដល់ឮសូរក្អកឃុងៗព្រួសឈាមប្រឡាក់ខ្លួន ទិដ្ឋភាពមួយស្រាប់តែលោតចូលក្នុងខួរក្បាល ថេយ៉ុង ដោយស្វ័យប្រវត្តិ÷

      ហេតុការណ៍មួយឆ្នាំមុន..

       ( ជុង..ជុងហ្គុក.. ) ថេយ៉ុង ស្រែកឆោឡោបូករួមទាំងអារម្មណ៍តក់ស្លុតនិងទឹកមុខដែលបង្ហាញឱ្យឃើញភាពភិតភ័យខ្លាចបារម្ភហើយស្រែកសឹងតែបែកអាកាសកាលបើមើលឃើញច្បាស់ពីសភាពដុនដាបមួយនោះ។

បើគ្រាន់តែ ស្រលាញ់?Место, где живут истории. Откройте их для себя