"មេីលៗថាអ្នកណាមក!" ម៉ាក់របស់ BG ញញឹមព្រោះគាត់ដឹងថា Beomgyu ប្រាកដជាសប្បាយចិត្តប្រសិនបើដឹងថារាងក្រាស់មកលេងផ្ទះ។

"អ្នកណាគេ?"

Beomgyu ប្រែជាភាំងមួយរំពេចនៅពេលដែលឃេីញវត្តមានរបស់ Yeonjun ។ បេះដូងស្រាប់តែលោតញាប់នៅពេលឃេីញក្រសែភ្នែករបស់អ្នកម្ខាងទៀតដែលកំពុងសម្លឹងមក។

"នឹកឃេីញយ៉ាងម៉េចទេីបមកលេង?"

"មកសួរសុខទុក្ខអ្នកមីង!" មាត់ក្បត់ចិត្តសាហាវ!!!

"កូនមកដល់ល្អហេីយ នៅនិយាយលេងជាមួយបងទៅព្រោះម៉ាក់ត្រូវចេញទៅខាងក្រៅ"

"បាទ"

ពេលមនុស្សចាស់ចេញផុត Yeonjun រហ័សសួរ Beomgyu ដេីម្បីជម្រិតយកចម្លេីយតែម្ដង។

"ទេីបមកពីណា? ហើយទៅជាមួយអ្នកណាគេ? ទៅមានមិត្តភក្តិថ្មីពីអង្កាល់?"

"ឈប់សិន!! កំពុង Rap មែនទេ?" Beomgyu ហួសចិត្តបន្តិចព្រោះរាងក្រាស់សួរលឿនដូចព្យុះធ្វេីដូចឆ្ងល់អីណាស់ណាអញ្ចឹង។ ឡើងប្លែក!

ស្របពេលនោះដែរ ទូរស័ព្ទរបស់ Beomgyu ក៏រោទ៍ឡើងដែលធ្វើឲ្យ Yeonjun ប្រទះឃេីញឈ្មោះនរណាម្នាក់លោតលេីអេក្រង់ទូរស័ព្ទដោយចៃដន្យ។

"Hyunjin???" Yeonjun បន្លឺក្នុងចិត្ត ហើយអារម្មណ៍ប្រែជាមួម៉ៅភ្លាមៗដូចមនុស្សស្រីកំពុងមករដូវ។

"កុំប្រាប់ឲ្យសោះថា Hyunjin ជាមិត្តថ្មីរបស់ឯង?" Yeonjun កញ្ឆក់ទូរស័ព្ទមកចុចបិទដែលធ្វេីឲ្យ Beomgyu សម្លឹងមេីលគេទាំងមិនយល់។

"បេីមែនតេីវាយ៉ាងម៉េច?" Beomgyu សួរចង់ដឹងតាមបែបធម្មតាតែរាងក្រាស់បែរជាគិតថាផ្គេីនទៅវិញ។ គេខាំធ្មេញយ៉ាងណែនរួចក៏ខិតទៅជិត Beomgyu ឡើងកៀក។

"អញ្ចឹងតេី ទេីបប្លែកណាស់!" គេនិយាយខ្សាវៗ តែរាងតូចបានឮយ៉ាងច្បាស់ព្រោះនៅជិតគ្នាពេករហូតដល់ថ្នាក់ដឹងចំហាយក្ដៅៗចេញពីច្រមុះរបស់គេ។

"កំពុងនិយាយពីអី? អត់សូវយល់"

"កុំមកធ្វេីពេី! ចាប់អារម្មណ៍វាហេីយមែនទេ?"

"អ្នកណាគេ? Hyunjin?!"

"ឯងផ្លាស់ប្ដូរហើយ"

"ក្រែងកន្លងមកចង់បានអញ្ចឹងឬ?"

សុំទោស មនុស្សរំខាន!! (ចប់)Tempat cerita menjadi hidup. Temukan sekarang