EP10:"ញុំាបាយជុំគ្រួសារ"

529 34 4
                                        


ភាគទី១០

_សាលារៀនពេលម៉ោងចេញ_
នៅពេលដែលជួងក្នុងសាលាបានបន្លឺឡើងរំពងពេលសព្វអស់ទាំងសាលារៀន ដែលវាបានបញ្ជាក់យា៉ងជាក់ច្បាស់ដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបជាដំណឹងថាដល់ម៉ោងត្រូវសម្រាកហើយចាកចេញពីសាលាត្រឡប់ទៅផ្ទះរៀងខ្លួនហើយ

«ជីមីនឯងទៅវិញជាមួយខ្ញុំទេចាំខ្ញុំឲ្យអ្នកបើកឡានរបស់ខ្ញុំជូនឯងទៅផ្ទះ!»ជេហូបនឹងជីមីនបានបណ្តើរគ្នានិយាយលេងសើចយា៉ងច្រើនក្រោយពេលបានមកដល់មុខសាលាជេហូបក៏ចង់ជូនជីមីនទៅផ្ទះ

«មិនអីទេខ្ញុំ..តេតៗ»ជីមីននិយាយបដិសេធនឹងជេហូបមិនទាន់ទាំងចប់បានស្រួលបួលផងក៏មានឡាន១បានចុចសុីផ្លេរលឺៗកាត់សម្តីរបស់ជីមីន

«ជីមីន!»ថេយ៍បានបើកឡានមា៉ក់របស់គេមកដោយសារភ្លាមៗឡានធ្វើមិនទាន់ហើយនោះទេប្រហែលស្អែកទៅបានយកមកប្រើធម្មតាវិញ ថេយ៍បានចុះពីលើឡានហើយស្រែកហៅជីមីន

«ពូថេយ៍! ពូថេយ៍ពិតមែនហិ្ហហិ្ហៗ»ជីមីនប្រឹងមើលទៅថេយ៍ដោយជាក់ច្បាស់ហើយថាជាថេយ៍ក៏ប្រញាប់រត់ទៅអោបថេយ៍មួយទំហឹង ដោយក្តីរំភើបក្រៃលែងរកបរិយា៉យមិនបាន ហើយជេហូបក៏ដើរមកដូចគ្នា

«នែ៎!ៗមិចក៏មកយំដូចក្មេងទៅកើតឯងធំហើយណា»ថេយ៍ហួសចិត្តនឹងជីមីនយា៉ងខ្លាំងព្រោះឥឡូវគេធំហើយតែនៅយំទៀត(គ្រាន់តែធំយំមិនបានយី) បើនៅក្មេងគេមិនថាទេស

«មកពីពូថេយ៍មិនដែលទាក់ទងមកខ្ញុំសោះបែបនេះទើបខ្ញុំយំ ខ្ញុំនឹកលោកពូណាស់ដឹងទេឬលោកពូមិននឹកខ្ញុំទេហ្ហឹកៗ»ជីមីននិយាយហើយវាក៏ពិតដូចដែលជីមីននិយាយគ្មានខុសថេយ៍នេះពិតជាទុកគេចោលមែនទៅបាត់រាប់ឆ្នាំពដលមកវិញបែបនេះគេមិននឹក

«អូៗ..ឥឡូវលោកពូអ្នកខុសក៏បានដែរណាលោកពូសុំទោសណាមីននីតូចណា៎!»ថេយ៍លួចសើចហើយក៏ព្រមទទួលស្គាល់ថាគេពិតជាខុសពិតមែនចំពោះរឿងនេះ

«ហាសហា!ក៏បានឥឡូវខ្ញុំឈប់ខឹងជាមួយលោកពូហើយ»ជីមីនសើចហើយតបទៅថេយ៍វិញជាមួយស្នាមញញឹម
«ត្រូវហើយលោកពូនោះគឺជេហូបជាមិត្តរបស់ខ្ញុំ»រវល់តែនិយាយគ្នាភ្លេចទៅថាមានជេហូបកំពុងនៅទីនេះដែលទើបជីមីនប្រញាប់ណែនាំជេហូបដល់ថេយ៍

មន្តស្នេហ៍លោកបា៉Where stories live. Discover now