"គេស្អប់ខ្ញុំដល់ម្ល៉ឹងឬ?!" Beomgyu ព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់ តែគេស៊ាំទៅហេីយព្រោះវាមិនមែនលេីកទីមួយឯណាដែលជួបរឿងប្រភេទនេះ។

"សមមុខ!" គេចំអកខ្លួនឯងព្រោះមិនចេះរៀងចាលសោះ ដឹងថាគេមិនចូលចិត្តហើយនៅតែព្យាយាមចូលក្បែរគេទៀត មុខក្រាស់មែន!!!

Beomgyu រៀបចំប្រអប់អាហារទៅវិញ ទោះគេមិនញ៉ាំក៏មិនអីដែរ យ៉ាងហោចណាស់ក៏បានជួបមុខគេបន្តិចដែរ មិនខាតប៉ុន្មានទេ។

(Skip)

ក្លឹបរាត្រី

រាងតូចអង្គុយផឹកស្រាតែម្នាក់ឯងយ៉ាងលន្លង់លន្លោចព្រោះបានឃេីញមនុស្សដែលខ្លួនស្រឡាញ់កំពុងអោបស្រីផ្សេងពេញៗដៃ។ ក្នុងចិត្តកំពុងប្រចណ្ឌហួងហែងគេតែមិនដឹងគួរហាមឃាត់គេយ៉ាងម៉េច ដោយសារខ្លួនឯងមានឋានៈត្រឹមមនុស្សដែលស្រឡាញ់គេតែម្ខាង។

"សុំអង្គុយម្នាក់ផងបានទេ?!" សម្លេងមនុស្សប្លែកមុខបានបន្លឺឡេីងនៅក្បែរត្រចៀករបស់ Beomgyu ហើយវាធ្វើឲ្យគេងាកមុខទៅរកប្រភពសម្លេង។

"មានអីបានតេី!" Beomgyu យល់ព្រមព្រោះវាក៏ល្អម្យ៉ាងដែរប្រសិនបើមានមនុស្សអង្គុយកំដរ នោះគេនឹងមិនមានអារម្មណ៍ឯកាខ្លាំង។

"លោកមានឈ្មោះអីដែរ?"

"Beomgyu!"

"ចុះលោកវិញ?"

"ខ្ញុំឈ្មោះ Hyunjin ~ រីករាយដែលបានស្គាល់!" គេបញ្ចេញស្នាមញញឹមសង្ហារខាបព្រលឹងតែ Beomgyu  មិនបានលង់ព្រោះគេមានម្ចាស់ចិត្តរួចទៅហេីយ។

"រីករាយដែលបានស្គាល់ដូចគ្នា!" រាងតូចញញឹមស្រាលៗ ដេីម្បីជាការរាក់ទាក់ តែវាធ្វេីឲ្យនរណាម្នាក់នៅមិនសុខក្នុងខ្លួន។

"ខ្ញុំមានអារម្មណ៍ថាពួកយើងដូចជាធ្លាប់ជួបគ្នានៅកន្លែងណាមួយពីមុនមក" Hyunjin ផ្ដេីមការសន្ទនាពីព្រោះគេសង្កេតឃេីញ Beomgyu ដូចជាមានមុខមាត់ស្រដៀងៗមនុស្សដែលគេធ្លាប់ស្គាល់។

"Style ញ៉ែចាស់កម្រិលពេកហេីយ!" ប្រយោគរិះគន់ស្រាប់តែបន្លឺឡេីងពីជ្រុងណាក៏មិនដឹង តែស្ដាប់ទៅអាចដឹងថាម្ចាស់សម្លេងកំពុងទេីសចិត្ត។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now