ភាគ៣២៖បងឯកភាព

Start from the beginning
                                    

      អ្វីៗតែងមានការកំណត់ វាប្រៀបដូចជាផ្លូវជីវិតដែលត្រូវឆ្លងដែនបន្តទៅមុខឥតឈប់ឈរដូច្នេះដែរ។

      ថេយ៉ុង ប្រឹងញញិមបន្លំភាពសោកសៅទាំងអម្បាល់មាណឱ្យអស់ ហើយជំនួសមកវិញនូវស្នាមញញិមនិងក្តីសង្ឃឹមយ៉ាងមុតមាំទៅកាន់ម្តាយមុននឹងអធិប្បាយតាមដោយទឹកមុខស្រស់បស់÷

      “ម៉ាក់ឈប់បារម្ភពីខ្ញុំទៀតទៅ ពេលនេះខ្ញុំមាន ជុងហ្គុក នៅក្បែរហើយ គេមើលថែទាំខ្ញុំបានល្អណាស់ មានប៉ុណ្ណាខ្ញុំញាំប៉ុណ្ណឹង ខ្ញុំចេះរិះ ចេះថាំ ចេះច្បិច ចេះត្បិតត្បៀត មិនខ្ជៈខ្ជាយដូចពីមុនទៀតឡើយ សូមម៉ាក់កុំ...កុំបារម្ភពីរឿងទាំងអស់នេះទៀតអី!” លោកស្រី ហ្គូហ្សិន ក្រឡេកទៅសម្លឹងមើលមុខ ជុងហ្គុក ដែលឈរខាងក្រោយខ្នង ថេយ៉ុង បុរសនោះងក់ក្បាលយ៉ាងសន្សឹមនិងញញិមប្រាកដទឹកមុខយ៉ាងហ្មត់ចត់ចំពោះគាត់ជាថ្មីម្តងទៀត។

      “តែលុយដែលម៉ាក់ឱ្យចាយនុះជិតអស់ពីកុងរបស់ឯងទៅហើយណាកូន!” ថេយ៉ុង ឱនមុខចុះព្រមទាំងងក់ក្បាល។

      “ថេយ៍យកបន្ថែមទៀតទៅ!”

      “អត់ទេម៉ាក់..ខ្ញុំមិនយកទេ!” គេចាប់ប្រកែកឡើងម្តងទៀតហើយគ្រវីក្បាលឱ្យញ័រតតាត់ដាក់គាត់បន្ថែម។

      “បើឯងមិនយកឯងបានអីចាយវាយអ្ហាស?” គាត់គំហកតឹងសរសៃក មើលទៅគេចាស់ចិត្ត ចាស់គំនិតមែនទេនហើយទើបចេះតែប្រកែកចំពោះពាក្យទូន្មានប្រដែប្រដៅឪពុកម្តាយមិនព្រមឈប់។

      “ខ្ញុំថាមិនយកគឺមិនយកហើយ ពេលខ្ញុំបានការងារធ្វើ ម៉ាក់កុំទន្ទេញពាក្យហៅខ្ញុំ ឱ្យទៅយកលុយម៉ាក់មកចាយទៀតអី ខ្ញុំខ្មាស់ម៉ាក់ណាស់ ម៉ាក់ចាស់ហើយ ខ្ញុំក៏ធំទៅហើយដែរ បន្តិចទៀតខ្ញុំមានការងារធ្វើ មានប្រាក់ខែ លុយដែលបានមកពីញើសឈាមរបស់ខ្ញុំ ចាយវាយទៅក៏មានក្តីសុខជាងណាម៉ាក់!”

      “ម៉ាក់កុំគិតច្រើនអី..ម៉ាក់ទុកប្រាក់វិញចុះ ទុកឱ្យខ្ញុំជាអ្នកមើលថែ ថេយ៉ុង ម្តងទៅ!!” ជុងហ្គុក និយាយទាំងសំឡេងមានទម្ងន់ ទឹកមុខរបស់គេមាំទាំសម្បើមណាស់ ហាក់បីដូចជាអាចផ្តល់ភាពកក់ក្តៅឱ្យគាត់ អាចគិតបានធូរស្បើយក្នុងចិត្តនិងរីករាយចំពោះការផ្ញើជីវិតកូនប្រុសគាត់ទៅក្នុងកណ្តាប់ដៃបុរសម្នាក់នេះដែរ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now