« អ្ហឹម.!! » អ្នកកំលោះញក់ញីជ្រលងទ្រូងទៅមកមុននឹងងើយទៅថើបមាត់នាង ហ៊្សូនីងគ្រហឹមក្នុងបំពង់.ក តបតការថើបទៅគេវិញយ៉ាងផ្អែមល្អែម ជុងគុកពេលបានថើបគេកាន់តែមិនចង់ដកមាត់ចេញ នាងនៅផ្អែមគ្រប់កន្លែងដដែលទោះជាពេលនេះពួកគេទើបតែបានចាប់ផ្តើមក្តី។

« ជុង..ប៉ុណ្ណឹងបានហើយ.. » ពេលមាត់មានសេរីភាពនាងតូចស្រាប់តែហាម ដោយឃើញគេបម្រុងបន្ត តែតាមពិតគេលើកនាងចេញទៅម្ខាងសិន ទាញយកកន្សែងត្រជាក់មកជូតសំអាតកាកសំណល់ចោលសោះ ជុងគុកញោចគែមមាត់ជូតរបស់ខ្លួនញុកចោលខោវិញហើយក៏សម្លឹងមុខនាងដែលកំពុងក្រហមងាំង អៀនទេតែពេលគេផ្ចិតផ្ចង់ជូតក៏ប្រឹងសម្លឹងឥតព្រិច ចំមែន!

« ហ៊្សូគិតថាខ្ញុំនៅល្មោភដល់ថ្នាក់ហ្នឹងឬ? » គេលើកនាងមកច្រកគៀវពីមុខវិញ តែរៀងមានគម្លាត ឯដៃក៏មានកន្សែងត្រជាក់មួយទៀត មាត់គេនិយាយតែភ្នែកនិងដៃគេកំពុងផ្តិតជូតថ្នមៗលើភាពទន់ជ្រាយនាង ជូតទៅមករហូតជ្រះស្អាត។

« និស្ស័យច្រឡើម ដៃរវាមដូចលោកទុកចិត្តមិនបាន » ពេលត្រូវគេទាញចង្កេះមកឱប នាងក្រមុំក៏លើកដៃតោងកគេនិយាយ ជុងគុកសើចបន្តិច ទោះគេល្មោភតែរើសណាស់ ចំណែកទឹកក៏មិនដែលដើរចាក់ឲ្យអ្នកណាផ្តេសផ្តាស ក្រៅពីនាងដែរ។

« មេឃចាប់ងងឹតហើយ រកកន្លែងសម្រាកទីនេះសិនល្អទេ »
« ហឹម! តែ..ម្តុំនេះស្ងាត់ណាស់ ខ្ញុំ.. »
« មានខ្ញុំនៅជាមួយហើយ » កន្លែងដែលជុងគុកបើកឡានមកដល់នេះវាឈានមកដល់ទីដាច់ស្រយាលពីទីក្រុងគ្មានសង្ឃឹមថាមានផ្ទះមួយសោះមើលទៅ ម្យ៉ាងហ៊្សូនីងខ្លាចក៏ព្រោះបូករួមជាមួយអាកាសធាតុមើលទៅទំនងជាភ្លៀងខ្លាំងនៅពេលបន្តិចទៀត។ ជុងគុកមិនបានដាក់នាងទៅណា គេបន្តបើកឡានដោយមាននាងនៅលើភ្លៅដដែល តែការបើកគឺយឺតបំផុត។

« ជុងនោះមើលទៅ » ហ៊្សូនីងហាក់រីករាយពេលក្រឡេកឃើញផ្ទះមួយក្បែរនោះក្រោយជុងគុកបើកឡានមួយសន្ទុះ ផ្ទះថ្មឥដ្ឋក្រហម ថែមទាំងមានបើកភ្លើងប្រហែលយប់នេះពួកគេអាចស្នាក់អាស្រ័យបាន។

« ផ្ទះសំណាក់? »
« ត្រូវហើយពួកយើង- »
« មើលឲ្យច្បាស់សិន » ជុងគុកអែបឡានក្បែរនោះអង្គុយសម្លឹងមួយសន្ទុះ មិនដែលមានផ្ទះសំណាក់ឯណាមកសង់កណ្តាលព្រៃ តែក៏អស់ចម្ងល់នៅពេលឃើញទំនងជាម្ចាស់ផ្ទះដើរចេញ ព្រោះឃើញកាន់ចង្កោមសោរក្នុងដៃ ទើបរហ័សបើកឡានទៅជិតមុននឹងបើកទ្វារចុះ។
« ពួកលោកត្រូវការកន្លែងស្នាក់ឬ? »
« បាទ »
« ល្អណាស់គាប់ជួនខ្ញុំទើបតែឲ្យគេមកសំអាតហើយល្មម ពួកលោកអាចចូលបាន »
« ម៉េចក៏លោកសង់វានៅទីស្ងាត់បែបនេះ » ជុងគុកសួរ
« វាមិនល្អទេហេស៎ ដូចជាលោកកំពុងជួបអាសន្នដូចពេលនេះចឹង » ម្ចាស់ផ្ទះសើច មិនមានគំនិតអាក្រក់អ្វីទេ គាត់គ្រាន់តែចង់ឲ្យអ្នកដំណើរទៅមកដែលធ្វើដំណើរផ្លូវឆ្ងាយហត់នឿយបានសម្រាក ហើយទោះអ្នកខ្លះមិនមានលទ្ធភាពចូលគេងក៏ពួកគេអាចចូលជ្រក ឬប្រការភ្លៀងណាមួយដែលមិនអាចបន្តដំណើរ។

[ J K ~ L I S T S 🔞 ]Where stories live. Discover now