ភាគ២៧៖អូនយំមែនទេ?

Start from the beginning
                                    

      “បើខ្ញុំគ្មានវាយ៉ាងម៉េច?” ម្តងនេះ ថេយ៉ុង ស្រាប់តែដំឡើងសំឡេងស្រែកដាក់នាងជាបង ទង្វើនិងសេចក្តីខឹងពុះកញ្ជ្រោលរបស់គេ ធ្វើឱ្យនាងញញិមបានយ៉ាងពេញចិត្ត ដ្បិតបានដុតចិត្តគេឱ្យឆេះសន្ធោសន្ធៅ ទ្រាំនៅនឹងមួយកន្លែងតទៅទៀតលែងបាន។

      “ម៉ាក់ប្រាប់ថា..ប្រាប់ថាចែកភាគហ៊ុនហាងពេជ្រមកឱ្យខ្ញុំដែរមិនអ៊ីចឹងមែនទេម៉ាក់?” ថេអីន ញុះញង់និយាយទៅកាន់អ្នកម្តាយដែលរក្សាលំនឹងទឹកមុខមាំថ្កល់របស់គាត់ដដែល ខណៈ ថេយ៉ុង ក៏មិននឹកស្មានដែរថាគាត់អាចប្រែប្រួលចិត្តដល់ថ្នាក់នេះទាល់តែសោះ។

      “បានន័យថាយ៉ាងម៉េចអ្នកម៉ាក់?” គេស្រែកសួរទៅកាន់គាត់ហើយចង់ដឹងឱ្យច្បាស់ថាគាត់នឹងបែងចែកភាគហ៊ុននៅឯហាងពេជ្រទៅឱ្យកូនស្រីច្បងរបស់គាត់ពិតមែនឬមួយក៏អត់?។

      “ថេអីន មានចៅឱ្យម៉ាក់..គិតដល់អនាគតក្មេង ម៉ាក់ក៏គិតបែងចែកផ្លូវរកស៊ីខ្លះទៅឱ្យ ថេអីន និងកូនម្នាក់ទៀតដែរ!” ថេយ៉ុង ស្តាប់ចប់ប្រែទឹកមុខមកជាសើចហួសចិត្តចំពោះគាត់ មិនដឹងថាគ្រប់យ៉ាងនិងប្រែប្រួលហើយមានរឿងក្រឡាប់ចាក់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើគាត់រុញនាងកូនច្បងគួរឱ្យស្អប់ម្នាក់នោះ មកធ្វើ ជាភ្នែក ជាច្រមុះ ក្បែរៗគេដែរនោះ។

      “ប៉ុន្តែម៉ាក់គួរតែសួរយោបល់ខ្ញុំសិន មុនពេលដែលម៉ាក់សម្រេចចិត្ត!”

      “ទ្រព្យធន់របស់ម៉ាក់ ម៉ាក់ត្រូវសុំយោបល់ពីកូនដែរ?” គេកាន់តែ ខកចិត្ត អន់ចិត្ត ចំពោះគាត់ស្ទើរតែមិនគួរឱ្យជឿ គាត់អាចនិយាយពាក្យទាំងនេះចេញមករួច គាត់អាចព្រលែងពាក្យសម្តីអ្វីចេញមកក៏បានតាមតែអំពើចិត្ត តែគាត់ពិតជាមិនបានសួរនាំទេថា ទឹកចិត្តរបស់កូនប្រុសម្នាក់នេះនឹងត្រូវធ្លាក់ចុះដល់ចំណុចអាក្រក់ប៉ុណ្ណា?។

      “ល្អណាស់តើស..ទ្រព្យសម្បិត្តទាំងអស់ជារបស់ម៉ាក់ ម៉ាក់ចង់ធ្វើ ចង់ចាត់ចែងបែបណា ក៏បានតាមចិត្ត ម៉ាក់មានសិទ្ធចិញ្ចឹមរូបខ្ញុំ តែម៉ាក់គ្មានសិទ្ធមកចិញ្ចឹមកូនចិត្តរបស់ខ្ញុំបានទេ ម៉ាក់ចង់ធ្វើក៏ធ្វើ ពេលមិនចង់ធ្វើក៏មិនធ្វើ ម៉ាក់ចាត់ទុកខ្ញុំជាស្អី? ម៉ាក់គិតឃើញបានត្រឹមប៉ុណ្ណឹងមែនទេ?” ថេយ៉ុង មិនដែលបង្ហាញការអន់ចិត្តអ្វីដល់ម្លឹងទៅកាន់គាត់នោះឡើយ ទោះពេលខ្លះខឹងឬតូចចិត្ត គេតែងតែដើរចេញពីមុខពីមាត់របស់គាត់ មិនដែលស្រែកតវ៉ាទាមទាររឿងអ្វីទាំងអស់នោះទេ តែថ្ងៃនេះគាត់សឱ្យគេភ្លឺភ្នែក ហើយបង្ហាញថាគ្រប់យ៉ាងគាត់មានសិទ្ធ ចង់បែងចែករឿងគ្រប់សព្វបែបយ៉ាង រៀបចំជីវិតឱ្យអ្នកណាក៏បានស្រេចតាមតែចិត្តគាត់នឹកឃើញចង់សម្រេចតែប៉ុណ្ណោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now