< មើលឯងទៅ មិនក៏ស្គមស្គាំងម្លេះ ? នេះឯងកើតអី ? > យ៉េប៊ីននិយាយទាំងមើលទៅរាងកាយដ៏ស្គមស្គាំងរបស់ជីមីនយ៉ាងបារម្ភ
< យើងមិនអីទេ យើងមានកើតអីណា យើងចឹងតាំងពីដើមហើយតើ > ជីមីនក្រវីក្បាល
< ប្រាកដហើយថាឯងមិនអី ??? > យ៉េប៊ីន
<គ្នាមិនអីទេ ធម្មតាៗនិង > ជីមីន
< ចឹងញាំុំបាយផ្ទះគ្នាសិនទៅ ចាំទៅវិញ > យ៉េប៊ីនបានឃាត់ជីមីន
< អត់អីទេ យើងប្រញាប់ទៅវិញ ព្រោះអីយប់ហើយ គ្នាខ្លាចអ្នកផ្ទះចាំ > ជីមីនគ្រវីក្បាលហើយក៏បានងើបដើរទៅ
ដើរមិនទាន់និងដល់មាត់ទ្វារផងជីមីនក៏បានដួលសន្លប់បាត់ស្មារតី
ដោយឃើញបែបនិងយ៉េប៊ីនក៏បានស្ទុះស្ទារលើកជីមីនដើម្បីដាស់ តែទោះខំហៅយ៉ាងណាក៏ជីមីនមិនដឹងខ្លួន យ៉េប៊ីនភ័យផងយំផងក៏បានហៅប្តីនាងអោយបីជីមីនដាក់ឡានទៅពេទ្យ មិនបង្អង់យូរប្តី
យ៉េប៊ីន ក៏បានទៅយកឡានហើយបីជីមីនដាក់ឡានហើយក៏បើកចេញទៅ ដោយផ្ញើរកូននៅនិងលោកយាយលោកតាដែលជាប៉ាម៉ាក់ក្មេករបស់យ៉េប៊ីន
+មន្ទីរពេទ្យ
< លោកគ្រូពេទ្យ តើជីមីននាងយ៉ាងមិចហើយ ?? > យ៉េប៊ីននាងនិយាយទាំងភ័យៗនិងយំ
< គាត់រួចផុតគ្រោះថ្នាក់ហើយ សំណាងដែលអ្នកនាងនិងលោកដុកទ័រអាន់ យកមកមន្ទីរទាន់ >លោកគ្រូពេទ្យ ( ដុកទ័រអាន់ គឺប្តីយ៉េប៊ីន )
<តើគាត់កើតអីបានសុខៗគាត់សន្លប់បែបនេះ > យ៉េប៊ីនបានសួរទីលោកគ្រូពេទ្យបន្ត
< បើតាមគិតគឺគាត់មិនបានញាុំទើបបណ្តាលអោយអស់កម្លាំងដួលសន្លប់ ហើយគាត់ក៏មានជំងឺប្រចាំកាយ គឺការថប់ដង្ហើមធ្ងន់ ចឹងហើយត្រូវមើលថែនិង យកចិត្តទុកដាក់ ញាំុំអាហារអោយបានទៀងទាត់ ទើបប្រសើរឡើង និងជម្ងឺមួយទៀត ដែលវានៅស្រាលនៅឡើយ គឺ.....> និយាយដល់គឺនេះ លោកគ្រូពេទ្យបញ្ចេញទឹកមុខមិនរីក និងអោនមុខចុះ
< គឺ..អីទៅលោកគ្រូ ប្រាប់ខ្ញុំមក លោកគ្រូពេទ្យ > យ៉េប៊ីនសួរផង និងយំកាន់តែខ្លាំង ដុកទ័រអាន់ដែលជាប្តីប្រឹងលួង៣ប្រពន្ធអោយទប់អារម្មណ៍ចាប់ស្តាប់
< គឺ គាត់មានជម្ងឺដុះសាច់ក្នុងខួរក្បាល តែនៅស្រាលអាចវះកាត់បាន តែត្រូវចំណាយច្រើន យ៉ាងណានៅពេលដែលគាត់គិតច្រើនគាត់អាចនិង មានអាការៈឈឺក្បាលខ្លាំងនិងឈាមច្រមុះ ចឹងហើយកុំប្រាប់គាត់អី ខ្លាចគាត់គិតច្រើន អាចនិងនៅមិនបានយូរ > គ្រូពេទ្យនិយាយចប់ហើយក៏បានដើរចេញទៅ
យ៉េប៊ីនក្រោយពីបានស្តាប់ហើយក៏ស្ទើរតែទន់ជង្គង់ យំអាណិតជីមីន ឯដុកទ័រអាន់ក៏មិនអាចធ្វើអ្វីបានក្រៅពីលួងប្រពន្ធ អោយទៅផ្ទះ
+ ស្អែកពេលព្រឹក
ជីមីនបានមកដល់ផ្ទះវិញ យ៉ុនហ្គីបានអង្គុយចាំនាង ដោយគ្រាន់តែឃើញជីមីនភ្លាមយ៉ុនហ្គីក៏បានចាប់ដៃជីមីនយ៉ាងខ្លាំងហើយសួរ
< នាងមកពីណា ???> យ៉ុនហ្គីសួរទាំងចាប់ដៃជីមីនយ៉ាងណែន ហើយនឹងខឹងខ្លាំង
< លែងដៃខ្ញុំទៅ ខ្ញុំឈឺ > ជីមីនដោយសារឈឺខ្លាំងពេកក៏ប្រឹងរើដៃចេញពីយ៉ុនហ្គី
< នាងទៅនៅជាមួយប្រុសណាពេញមួយយប់ ?? > និយាយសម្លុតហើយយ៉ុនហ្គីចាប់ដៃជីមីនកាន់តែណែនខ្លាំង
Continue to Episode 6
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................
Ep5: នាងទៅនៅជាមួយប្រុសណាពេញមួយយប់?
Start from the beginning
![រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]](https://img.wattpad.com/cover/310414977-64-k844304.jpg)