គ្រាន់តែនាងមកដល់ភ្លាម នាងបានស្រែកហៅយ៉ុនហ្គី រហូតទាល់តែយ៉ុនហ្គីបានចុះមកមើលនាង
< នាងមកធ្វើអី??> យ៉ុនហ្គីលូកដៃទាំងសងខាងចូលហោប៉ៅ ហើយនិយាយទាំងមុខស្មើរដូចមិនពេញចិត្ត
< គឺអូនមករកបងនិងណា >មីលលីនិយាយម្ញិកម្ញក់ហើយក៏ទៅឪបដៃយ៉ុនហ្គីនិងបានយកក្បាលផ្តេកលើស្មារយ៉ុនហ្គី
< លែងខ្ញុំ > យ៉ុនហ្គីក៏បានដកដៃចេញពីហោប៉ៅចេញហើយក៏បានរុញដៃមីលលីចេញ តែមីលលីមិនព្រមព្រលែងចេញសោះ
ពេលនោះដែលជីមីនក៏បានបើកទ្វារចេញមក ឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នា ហើយក៏បានបិទទ្វារដើរចេញទៅក្រៅ ធ្វើដូចមិនឃើញ
ដោយឃើញបែបនោះយ៉ុនហ្គីក៏បានសួរ
< នាងចង់ទៅណា > យ៉ុនហ្គីសួរផង រុញដៃមីលលីចេញផង តែជីមីនក៏មិនបាននិយាយអ្វីទាំងអស់ហើយក៏ដើរចេញហៅឡានតាក់សុីទៅបាត់ ដោយធ្វើអោយយ៉ុនហ្គីឆ្ងល់ និងរាងខឹងជីមីនបន្តិច
ដោយសារតែចឹងមីលលីដែលបានឃើញជីមីនអម្បាញ់មិញធ្វើអោយនាងគុំនិងជីមីនក៏បានសួរយ៉ុនហ្គីថា < នាងជានរណា??? > តែយ៉ុនហ្គីក៏មិនឆ្លើយហើយក៏រុញដៃនាងរហូតដល់ដួលលើការ៉ូឥដ្ឋ ហើយក៏ដើរទៅបន្ទប់ទាំងខឹងខ្លាំង
ដោយមិនអស់ចិត្តមីលលីក៏បានស្រែកសួរទៅថេស៊ូថា < នាងម្នាក់មិញវាជាអ្នកណាគេ?? >
< អ្នកនាងជីមីនគឺជាកូនស្រីមិត្តភក្តិរបស់ម៉ាក់អ្នកប្រុស > ថេស៊ូនិយាយទាំងចង់អួលបាយ
< ហេតុអ្វីនាងមកនៅផ្ទះជាមួយបងយ៉ុនហ្គី > មីលលីនិយាយទាំងខឹង
< ខ្ញុំក៏មិនសូវដឹងឮអីទេអ្នកនាង ដឹងត្រឹមថាម៉ាក់អ្នកប្រុសអោយអ្នកប្រុស មើលថែអ្នកនាងជីមីនតែប៉ុណ្ណឹង > ថេស៊ូ
< អាយ~~~~ ខឹងណាស់ គួរអោយស្អប់ > មីលលីស្រែកចង់បែកសំឡេង ថែមទាំងកន្ត្រំជើងព្រោះខឹង
ឯថេស៊ូដោយថ្លង់ពេកក៏បានដើរទៅញាុំបាយបន្ត ព្រោះគេមិនដែលបានភ្លក់ស្នាដៃរបស់យ៉ុនហ្គីពីមុនមកទេ
+ ផ្ទះYebinដែលជាមិត្តភក្តយូរឆ្នាំរបស់ជីមីន
Yebinពេលនេះនាងមានប្តីថែមទាំងមានកូនមួយទៀត នាងនិងជីមីនខានជួបគ្នាយូរហើយ
YOU ARE READING
រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]
Romanceស្អប់ព្រោះស្រលាញ់ មិនមែនស្អប់ព្រោះចង់សងសឹកនោះទេ ការស្រលាញ់គ្នាដោយមិនបញ្ចេញពីអារម្មណ៍ធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ចាកចេញដោយមិនបានលាសូម្បីមួយម៉ាត់...................
Ep5: នាងទៅនៅជាមួយប្រុសណាពេញមួយយប់?
Start from the beginning
![រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]](https://img.wattpad.com/cover/310414977-64-k844304.jpg)