ភាគ២៥៖ចម្លើយពង្វាង

Start from the beginning
                                    

       “មនុស្សក្នុងផ្ទះគ្មាននរណាធ្វើឱ្យអ្នកម៉ាក់បាត់បង់ទំនុកចិត្តទេ តែខ្ញុំថាមកពីមានមនុស្សធ្លាប់មានសណ្តានជាចោរខ្លះ ទើបជម្រុញទឹកចិត្តរបស់អ្នកម៉ាក់ ឱ្យប្រែក្លាយទៅជាបែបនេះ!” ថេយ៉ុង ឱបដៃលើទ្រូង រួចញញិមយ៉ាងខកចិត្ត ហើយសម្លឹងមើលទៅកាន់ អាកប្បកិរិយាដ៏គួរឱ្យសង្ស័យរបស់បងស្រី បើនាងពិតជាបានលួចខ្សែកពេជ្រនោះទៅពិតមែន នាងចំជាថោកទាបខ្លាំងពេកហើយ ព្រោះរាល់ថ្ងៃនេះអ្វីដែលម្តាយឪពុកបានផ្តល់មកឱ្យនាងនិងស្វាមីវាច្រើនលើសលប់ពីពាក្យថាគ្រប់គ្រាន់ទៅទៀត។

       “ឯងកុំនិយាយតែផ្តាស់!” សម្រែករបស់នាង ថេអីន ហាក់សបញ្ជាក់ឱ្យខ្សែភ្នែកដ៏ភ្ញាក់ផ្អើល ឆាងវ៉ុន ងាកទៅប្រសព្វនឹងផ្ទៃមុខដ៏សោកសៅក្រៀមក្រំមួយនោះយ៉ាងប្រញាប់ នាងយំហើយស្រែកឮៗហាក់មិនចង់ទទួលយកការចោទប្រកាន់ដែលគ្រប់គ្នាកំពុងដាក់ការសង្ស័យមកឱ្យនាងដូច្នេះឡើយ។

       “បើនាងមិនបានលួច..នាងមានខ្លួនធ្វើអ្វី?” ថេយ៉ុង គំហកយ៉ាងទ្រហឹងសំឡេងទៅកាន់នាងវិញ ព្រមទាំងក្រោកឈរតាមដោយទឹកមុខខឹងគ្រោត សឹងតែយកកាំបិតស្ទុះទៅកាប់ហែកសាច់នាងមកខាំស៊ីទាំងចម្រៀកៗ។

       “ក៏ព្រោះតែឯងចោទប្រកាន់មកលើយើងមុន!”

       “បានហើយ!” លោកស្រីហ្គូហ្សិន ស្រែកស្កាត់រវាងគូជម្លោះបងប្អូនទាំងពីរនាក់នោះឱ្យឆាប់ស្ងប់ស្ងាត់សម្តីច្រៀប ទាំងដែលដឹងហើយថា មានម៉ែ មានឪ នៅអង្គុយត្រង់នេះដែរ តែពួកគេបីដូចជាមិនចេះកោតក្រែងហើយថែមទាំងសំដែងការ មិនគួរសមនៅចំពោះមុខពួកគាត់ទៀត។

       “ពួកឯងមកឈ្លោះប្រកែកគ្នាពេលនេះ តើវាបានប្រយោជន៍អីមកវិញទៅ?” គាត់ចងចិញ្ចើម លាដៃទះតុលាន់ឮផាំងៗ មិនគួរណាមកខាតពេល ខាតវេលា ស្តាប់ឮតែពាក្យប្រកែកតវ៉ាដាក់គ្នាហឹងត្រចៀកអស់ទៅហើយ។

       “រឿងខ្សែកពេជ្រនោះ..បើបាត់ហើយចោលវាទៅ ប្រឹងរកដល់ស្លាប់ទៀត ក៏មិនអាចឃើញដដែល!” លោក ឆយ ជាឪពុកពួកគេស្រាប់តែនិយាយដូច្នេះ ខណៈគ្រប់គ្នាកំពុងតែកើតទុក្ខរឿងបាត់ទ្រព្យសម្បត្តិ តែគាត់វិញបែរជាគិតថារឿងនេះ ដូចជាបញ្ហាតូចតាចមួយដែលមើលពុំឃើញទាល់តែសោះ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now