ភាគ២៤៖ខ្សែកពេជ្រដែលបានបាត់

Start from the beginning
                                    

      “រួចហើយឬនៅម៉ាក់..ពួកខ្ញុំឃ្លានហើយណា!”

      “ចាំបន្តិចសិនទៅលឈុតតែមួយភ្លែតទៀតនោះទេ រួចដៃឥឡូវហើយ ខ្លាចតែមិនបានស៊ី មិនបានផឹក!” គាត់ចងចិញ្ចើមដាក់កូនប្រុស ហើយបែរមកដាក់បង្គុយចុះ ងើបមុខសម្លឹងទៅសកម្មភាព ថេយ៉ុង ដែលអង្គុយលូកលាន់ឱបថើប ជុងហ្គុក ធ្វើឱ្យគាត់ទើសទាល់ចិត្តទើបត្រូវងាកមុខចេញតាមដោយអារម្មណ៍ឃ្នើសចិត្ត។

      “មនុស្សឡើងគគក បៀតបៀនកូនប្រុសគេឱ្យជ្រងរៗ អាសមែនអាកូននេះ!” ថេយ៉ុង ស្តាប់ឮពាក្យម្តាយនិយាយរួចលួចញញិមចុងមាត់ហើយងាកមកដាក់ក្បាលកើយលើស្មាធំក្រអាញដោយយកចុងម្រាមដៃទៅកេះស្មាអ្នកម្តាយឱ្យជួយងាកមកសម្លឹងមើលសកម្មភាពរបស់ខ្លួនម្តងទៀតថាគេនេះផ្អែមល្ហែមចំពោះគ្នាដល់កម្រិតណាដែរ។

      “ហឹះ!!!”

      “ម៉ាក់ច្រណែនខ្ញុំអ្ហេ?”

      “អញខ្ពើមណាស់..នុះទៅលឈុតម៉ោ..” គាត់ស្ទុះក្រោកចាប់អូសកដៃកូនប្រុសដើរតាំងៗទៅរកលឈុតមើលជាមួយនឹង ជុងហ្គុក។ បន្ទាប់មកពួកគេក៏បានលឈុតរួចសឹមប្តូរមកថតរូបជាមួយគ្នាបន្ថែម។

      “អូយស្អាតណាស់!!!” លោកស្រីហ្គូហ្សិន លាន់មាត់សរសើរមិនដាច់ពីមាត់ទេ គាត់ញញិមស្រស់ប៉ប្រិមដែលធ្វើឱ្យនាងកូនស្រីច្បងខាងណោះលួចសង្កួតធ្មេញ ក្តាប់ដៃរម្ងាប់ចិត្តចងកំហឹងតាមដោយទឹកមុខក្រហមឆិលបីដូចជាច្រាលឈាមហូរស្រក់ទឹកភ្នែក ព្រោះកាលពីកន្លងទៅ អ្នកម្តាយមួយរូបនេះពុំដែលយកចិត្តទុកដាក់ចំពោះនាងម្តងណានុះទេ។

      “ថេអីន!”

      “ចាស!!!” នាងក្រមុំបន្លឺឆ្លើយហើយក្រោកដើរចូលមកឈរចំពោះមុខម្តាយ។

      “ជួយមើលម៉ាក់បន្តិច ប្អូនស្លៀកឈុតនេះស្អាតទេ?” ថេអីន ក្រឡេកទៅមើលឈុតថ្លៃខ្លាំងបំផុតប្រចាំហាង ទាំងប្រណីត ទាំងមានតម្លៃ ថ្លៃជាងឈុតរៀបការដែលនាងធ្លាប់បានស្លៀកទៅទៀត។

      “ស្អាតណាស់ម៉ាក់..” នាងឆ្លើយទាំងអួលដើមកហើយងាកមុខចេញ ព្យាយាមឃាត់ទឹកភ្នែកចង្រៃកុំឱ្យហូរស្រក់ចុះមកទៀត។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now