« ឯងបានធ្វើអីទៅហ្អាស់អាHoonអើយ ចង្រៃយ៍!!! »ក្រោកឡើងហើយស្រែកដាក់ខ្លួនឯងមុននឹងដាល់ផ្ទៃការ៉ូមួយដៃ ទាំងដែលស្នាមរបួសពីម្សិលមិញនៅឈឺនៅឡើយនាយបែរជាដល់ថែមធ្វើអោយត្រង់មុខរបួសចាស់ចេញឈាមមក!

( បើស្រលាញ់បងប្រុសខ្ញុំពិតមែន ឈប់មកពាក់ព័ន្ធនឹងប្រុសរបស់ខ្ញុំទៀត )ពាក្យសម្ដីរបស់Jungwonលេចឡើងក្នុងខួរក្បាលនាយសារជាថ្មី

« បងមិនអាចសូម្បីតែចង់ដឹងសុខទុក្ខរបស់អូនមែនទេ អ្ហឹម~ »នាយពោលទាំងសោកសៅក្រសោបដៃខ្លួនឯងដាក់មកក្បែរមាត់ហើយខាំដៃសង្កត់សម្លេងយំបៀមភាពឈឺចាប់អួលដើមកតែក៏បណ្ដោយអោយទឹកភ្នែកស្រក់មក នេះជាភាពឈឺចាប់ដែលគេទើបតែទទួលបាន ហើយក៏មិនដែលជួប លើកទីមួយដែលគេស្អប់ខ្លួនឯងខ្លាំងដល់ថ្នាក់នេះ លើកទីមួយដែលបំផ្លាញក្ដីសុខរបស់មនុស្សដែលខ្លួនស្រលាញ់!!!

+ មន្ទីរពេទ្យ

« Jungwon អូនធ្វើនេះហួសហេតុពេកហើយ!!! »

« ហួសហេតុ? ហួសហេតុត្រង់ណា? »សម្លេងជជែកគ្នាសឹងតែមិនចូលសម្ដីជាមួយគ្នារបស់គូសង្សារនៅច្រកជណ្ដើរជើងក្នុងមន្ទីពេទ្យ

« ម៉េចក៏អូនមិនអោយSunghoonជួបSunoo?  ម៉េចក៏អូនដេញគេ? »

« សមគួរហើយតើ មនុស្សដូចជាគាត់ មិនសមជួបបងប្រុសរបស់ខ្ញុំនោះទេ »

« តែពួកគេជាគូស្នេហ៍នឹងគ្នា! »

« គូស្នេហ៍? ហឹស!!! គូស្នេហ៍ហ្អេស? គួរអោយចង់សើចណាស់ គូស្នេហ៍ឯណាគេធ្វើបាបគ្នាបែបនោះ បងឃើញទេបងប្រុសខ្ញុំជួបអ្វី? ឪពុកនិងប្រពន្ធរបស់គេមកចាត់ការគូស្នេហ៍លួចលាក់? »

« អូនមិនយល់ទេJung...»

«  ខ្ញុំយល់ទាំងអស់ »Heeseungនិយាយមិនទាន់អស់ប្រយោគផងJungwonក៏និយាយឡើងកាត់សម្ដីរបស់នាយ~

« ហើយខ្ញុំគ្មានថ្ងៃ អោយបងខ្ញុំជួបរឿងអាក្រក់ៗព្រោះតែមិត្តរបស់បងទៀតនោះទេ »Jungwonបង្ហើរប្រយោគដាក់Heeseungហើយងាកខ្លួនដើរសម្ដៅទៅទ្វារដើម្បីបើកនឹងចាកចេញពីទីនេះ តែដៃដែលមួលគន្លឹះទ្វារក៏ត្រូវគាំងពេលឮសម្ដីរបស់សង្សារបន្លើប្រាប់មកថា :

Everything For You [ ចប់✔️ ] Donde viven las historias. Descúbrelo ahora