ភាគ១៩៖ Dinner ដ៏ពិសេស

Start from the beginning
                                    

     ក្រឹក!!!!

     “អញ្ជើញដាក់ខ្សែក្រវាត់ផងណា!” នៅពេលដែលឮសូរបែបនេះហើយ ថេយ៉ុង ក៏មិនបានធ្វើតាមដែរ គិតតែពីអង្គុយគងអន្ទាក់ខ្លាបញ្ចេញគល់ភ្លៅស្រឡូនយ៉ាងហំហួន មិនខ្វល់ថាអ្នកនៅម្តុំៗនេះមានអារម្មណ៍ឃ្នើសចិត្តយ៉ាងណាទេ ខំប្រាប់ឱ្យល្អហើយនៅមកបង្ហាញចរឹកខ្មើតទៀត។

     “ចំមែន!”

     “ធ្វើស្អី?” ថេយ៉ុង កញ្ជ្រោលកាលបើឃើញរាងក្រាស់ឱនមុខចុះមកចាប់ទាញខ្សែក្រវាត់ជួយកឹបគន្លឹះឱ្យតែផ្ទៃមុខរបស់គេផ្អឹបជាប់នឹងដើមទ្រូងទន់ល្មើយយ៉ាងប្រហើន។

     “ដាក់ខ្សែក្រវាត់!”

     “បានហើយ!!!!” កំលោះតូចប្រញាប់យកដៃរុញស្មាមាំចេញរួច ត្រលប់បែរមកអង្គុយស្ងាត់ស្ងៀម ហើយទាញជាយអាវចុះបន្តិចនិងលើកកាបូបមកបាំងភ្លៅមិនចង់បង្ហាញឱ្យនាយបានឃើញបន្តទៀតទេ។

     “ខ្លាចគេឃើញភ្លៅ ស្លៀកខោខ្លីមកធ្វើអី?” ជុងហ្គុក សើចហឹះក្នុងបំពង់កងាកមកចាប់កាន់ចង្កូតឡានយ៉ាងទំនើង។

     “វាទើសស្អីឯង?” ថេយ៉ុង ឯណេះមាត់ផុយណាស់ ត្រូវស្រែកក៏ស្រែក ត្រូវខឹងក៏ច្រឡោតរករឿងយកតែម្តង។ 

     “តាមពិតណា ខ្ញុំក៏មិនចង់មកអីប៉ុន្មានដែរ!”

     “បើមិនចង់មក ហើយមកធ្វើស្អី?”

     “ខ្ញុំត្រូវបានគេរៀបចំឱ្យមករៀបការជាមួយ..ជាមួយអនាគតភរិយាដែលមិនធ្លាប់ជួបមុខ..” ជុងហ្គុក ងាកមកញញិមចំអន់រាងតូច ហើយលើកដៃលូកចូលទៅប៉ះក្រសោបស្មាស្រឡូន ដែលធ្វើឱ្យ ថេយ៉ុង អង្គុយសម្លក់មុខគេរួចលួចនិន្ទាក្នុងចិត្ត÷

     ( រំលោភយើងឡើងដង្ហក់ថាមិនធ្លាប់ជួបមុខ? )

     “ហើយក៏..ត្រូវមកធ្វើប្តីរបស់មនុស្សខ្មើត!”

     ( ឈ្លើយ JM )

     “គួរហៅខ្ញុំថាបង ព្រោះខ្ញុំជាប្តីទោះខ្ញុំមានអាយុតិចជាងក៏ដោយ!”

     ( យើងមិនហៅ អាក្មេងឈ្លើយ!)

     “ហើយត្រូវតែបម្រើខ្ញុំក្នុងនាមជាភរិយាឱ្យបានល្អ!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now