ភាគ១៦៖ជុងហ្គុក ឯងកើតអី?

Start from the beginning
                                    

     “អាកាសធាតុត្រជាក់ណាស់..អូនកុំនៅឈរខាងក្រៅយូរពេក ពាក់អាវក្រាស់ៗជួយឱ្យអូនបាត់រងារមួយចំណែកធំដែរ!”

     “ហ៊ឹកៗ ជុង..ជុងហ្គុក..” ថេយ៉ុង ស្រែកទ្រហោយំយ៉ាងគ្រលួចលើកប្រអប់ដៃប្រឹងឈ្លីត្រដុសផែនមុខស្លេកស្លាំងខ្លាំងៗសុខៗកើតរឿងបែបនេះឡើងមក គេចង់តែស្រែកយំឱ្យបែកផែនដីនៅពេលនេះទេ។

     “ខិខិ...” អាការៈកាន់តែធ្ងរធ្ងរខ្លាំងឡើងៗ អាកាសធាតុចុះត្រជាក់ខ្លាំងពេក ធ្វើឱ្យនាយមិនអាចទ្រាំទ្របានចំពោះជំងឺដែលរុកកួនប្រតិកម្មក្នុងរាងកាយបានឡើយ។

     ជុងហ្គុក ក្អកស្លើភ្នែកសក្បុស រីឯឈាមហូរច្រោះតាមច្រមុះចុះមកប្រឡាក់ទៅនឹងអាវពណ៌សរបស់ខ្លួនយ៉ាងជោកដាប។

     ថេយ៉ុង ឥតបង្អង់យូរស្ទុះស្ទាទៅចាប់ទាញទូរស័ព្ទមកចុចរកលេខដែលគេមាន គឺមានតែលេខ ឆាងវ៉ុន តែប៉ុណ្ណោះ ដៃជើងញ័រចំប្រប់ ទឹកភ្នែកស្រោចរហេមរហាម ដូចទឹកបាក់ទំនប់ អារម្មណ៍ភ័យរន្ធត់ តក់ស្លុតសឹងតែបរិយាយពុំរួច។

     “ហ៊ឹកៗៗ..ហេឡូ!!!”

     (ថេយ៍មានការអី?) ឆាងវ៉ុន លើកទូរស័ព្ទនិយាយ ទាំងទទួលបានអារម្មណ៍ភ័យរហូតដល់បុកពោះផឹបៗ ឮសូរសំឡេង ថេយ៉ុង ស្រែកយំញ៉ាំងឱ្យសម្ពាធអារម្មណ៍របស់គេបុកឡើងស្រឺតៗមិនសូវស្រួលចិត្តសោះ។

     “លោកមកអាផាកមីន៍របស់ខ្ញុំបន្តិចមក ឱ្យលឿនឡើងមកក្នុងពេលឥឡូវនេះ!” កំហិតបញ្ជាសង្កត់ធ្ងន់ៗរហូតដល់ធ្វើឱ្យអ្នកម្ខាងទៀត ស្ទុះងើបវឹងរត់ដាច់ជើងចោលចេញពីការិយាល័យទាំងប្រញាប់ប្រញាល់។

     ថេយ៉ុង ដាក់ទូរស័ព្ទចុះបែរទៅចាប់យកកន្សែងមកជូតឈាមលើមុខ ជុងហ្គុក ទ្រហោយំអស់ៗពីខ្លួនតាមដោយអារម្មណ៍ឈឺចុកចាប់តែស្រែកយំឱ្យដាច់ខ្យល់ស្លាប់ឥឡូវនេះ។

     ជុងហ្គុក ដេកសណ្តូកជើងកើយដើមទ្រូង ថេយ៉ុង ព្រមទាំងញញិមលាយឡំអារម្មណ៍ដ៏សែនឈឺចាប់ព្រមទាំងលើកដៃប្រឡាក់ឈាមក្រហមឆិលប៉ះថ្នមៗលើថ្ពាល់ស្រឡូនទាំងទឹកភ្នែកហូរស្រក់ម៉ាត់ៗឥតរហើយ។

     “សូមទោស..ហ៊ឹកៗបងសូមទោស!!!!” សំឡេងដ៏ក្រអួនបន្លឺយ៉ាងកម្សត់គោះទ្វារបេះដូងមួយកណ្តាប់តូចនោះឱ្យចុកអួលស្ទើររលួយឈឺរកថាមិនត្រូវឡើយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now