សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

Start from the beginning
                                    

"មិនអីទេគ្នារបស់ខ្ញុំនៅតុលេខ24នោះហើយ"យ៉ុនហ្គី និយាយហើយក៏បោះជំហ៊ានទៅរកពីរនាក់នោះដែលអង្គុយញាំអាហារនៅតុលេខ24។

" ឆ្ងាញ់ទេ"ជីនបានចោទសួរជីមីន រាងតូចងក់ក្បាលរបៀបឆ្លើយឆ្ងាញ់ទាំងអាហារមាននៅពេញក្នុងមាត់

"ទំនងជាឆ្ងាញ់ខ្លាំងណាស់ហើយ"ដើរមកដល់យ៉ុនហ្គីក៏បានបោះប្រយោគប៉ុន្មានឃ្លាទៅកាន់ពួកគេ។ជីមីននិងជីនក៏ងាកទៅរកប្រភពសម្លេងរាងក្រាសដែលនិយាយក៏បានដាក់ខ្លួនអង្គុយនៅជិតជីមីនតែម្តង។

"សិស្សច្បងមកទីនេះបានយ៉ាងមិច" ជីមីន សួរទាំងមាត់មានអាហារដែលជីនបញ្ចុកពេញមាត់បណ្តាលឲ្យថ្ពាល់សងខាងឡើងប៉ោងៗគួរឲ្យស្រលាញ់ជាខ្លាំង កែវភ្នែកទាំងគូររបស់រាងក្រាសបានងាក់ទៅមើលធ្វើឲ្យនាយសែនគ្រឺតខ្នាញ់និងរាងតូចជាខ្លាំង។ យ៉ុនហ្គីមិនបានឆ្លើយទេនាយក្រវាស់ភ្នែកបែរទៅមើលជីនដែលនៅទល់មុខវិញ។

"គេជាអ្នកណា"យ៉ុនហ្គី សួរដោយមើលជីនបន្តិចក្រឡេកមកមើលជីមីនបន្តិច។

"ខ្ញុំឈ្មោះសុកជីន"ជីន ក៏ឆ្លើយដោយខ្លួនឯងទាំងណែនាំឈ្មោះឲ្យយ៉ុនហ្គីបានស្គាល់តែម្តង។

"ហឹុម...."យ៉ុនហ្គីងក់ក្បាលរបៀបយល់ ។

"អេ៎ របស់ខ្ញុំ" សម្លេងជីមីនបានស្រែកក៏បន្លឺឡើងនៅពេលដែលរាងតូចដួសអាហារមកដាក់មាត់ហើយតែបែបជាត្រូវដៃមាំក្រាសចាប់ដៃគេបង្វែរស្លាបព្រារទៅបញ្ចុកអាហារក្នុងមាត់យ៉ុនហ្គីទៅវិញ។

"អឹម ឆ្ងាញ់" យ៉ុនហ្គី ទំពារអាហារក្នុងមាត់មួយៗរហូតដល់តែវាអស់លេបចូលពោះបាត់នាយក៏ពោលពាក្យថាឆ្ងាញ់ ជីមីនវិញភ្នែកសម្លក់យ៉ុនហ្គីចង់លានភ្នែកចេញមកក្រៅទៅហើយ។

"ហិហិៗ"ជីន ដែលមើលសកម្មភាពពួកគេក៏សើចឡើង បរិយាកាសក៏ប្រែជាស្ងាត់វិញព្រោះតែម្នាក់ៗផ្តោតអារម្មណ៍ញាំអាហាររាងខ្លួន។

_______________

  Morning

ថ្ងៃថ្មីឈានចូលមកដល់កាយតូចច្រឡឹងដែលគេងលើគ្រែយ៉ាងធំក៏បានបម្រាសខ្លួនរបៀបមនុស្សខ្ជិលច្រអុះឡើងមក ជីមីនបានក្រោកអង្គុយយកដៃបាំងពន្លឺព្រះអាទិត្យដែលចាំងជះមកប៉ះផ្ទៃមុខគេដោយដើរទៅរកបង្អួចដើម្បីបិទវាំងននកុំឲ្យមានពន្លឺជះចាំងចូលក្នុងបន្ទប់គេទៀត។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now