ភាគ១២៖មុនពេលមានខ្ញុំ?

Start from the beginning
                                    

      រឿងគេ ជីវិតរបស់គេ មិនត្រូវការ មិនចាំបាច់ឱ្យមានអ្នកចាំមកហាយហៃខ្វល់ខ្វាយជួសឡើយ ទោះគេប្រែក្លាយទៅជាបែបណាក៏មានតែខ្លួនគេម្នាក់ ដែលជាអ្នករ៉ាប់រង់ទទួលខុសត្រូវ មិនបានសុំបើកសិទ្ធឱ្យមានអ្នកមកជួយឈឺឆ្អាលទេ។

      “ហើយអូនក៏គិតថានិងធ្វើត្រូវ?” សម្តីរបស់ ឆាងវ៉ុន ចាប់ទាញយកដំណក់ទឹកភ្នែករបស់ ថេយ៉ុង ឱ្យហូរចុះស្រក់មករហាមមួយទំហឹងចេញមកទប់លែងជាប់។

      “ក្មេងដែលត្រូវការ មានជីវិត មានសេរីភាព មានឪពុកម្តាយ រង់ចាំមើលថែ គេក៏ត្រូវការភាពកក់ក្តៅ អូនស្មានតែបងមិនដឹង ថាក្មេងនោះធ្លាប់ទៅជួបស្អីខ្លះមកមុនពេលមកជួបមនុស្សដូចជាអូននេះ?”

      “មនុស្សដូចជាខ្ញុំវាយ៉ាងម៉េច? ឬជាមនុស្សដែលលួចលាក់ស៊ីគ្នា ក្រោយខ្នងសង្សាដែលស្រលាញ់គ្នាខ្លាំងបំផុត ចុងក្រោយក៏ក្បត់គ្នា ក្បត់ខ្ញុំទៅទាក់ទងបងស្រីរបស់ខ្ញុំបែបហ្នឹងមែនទេ?”

      “ហើយការដែលអូនទៅស្រវាចាប់យកក្មេងមិនដឹងអីមកបំផ្លាញអនាគតគេនោះវាយ៉ាងម៉េចវិញ? បងដឹងថាអូនមិនបានស្រលាញ់គេទេ ប៉ាក្មេកក៏មិនអនុញ្ញាតឱ្យអូនទៅទាក់ទងវាដែរ ដែលបណ្តោយឱ្យធ្វើតាមចិត្តអូនសព្វថ្ងៃនេះ ព្រោះប៉ាយោគយល់ដល់រឿងចាស់រវាងយើង ប្រសិនបើអូនស្រលាញ់គេបងក៏មិនថា តែអូនជ្រើសរើសយកគេមកបញ្ឈឺចិត្តបង..”

      “ដូច្នេះហើយលោកក៏ឈឺ?” ថេយ៉ុង សើចហឹះក្នុងកំពង់ក ព្រមទាំងគ្រវីក្បាលតាមដោយការហួសចិត្ត។

      “លោកឈឺពេលឃើញខ្ញុំធ្វើខ្លួនអន់ៗ ទៅដេកជាមួយក្មេងប្រុសដែលមានឋានៈតូចទាបអន់ជាងលោក? លោកក៏ចេះឈឺឆ្អាលរឿងរបស់ខ្ញុំ ហើយសំដែងធ្វើជាយកចិត្តទុកដាក់ចំពោះអនាគតក្មេងប្រុសម្នាក់នោះ? ខ្ញុំចិញ្ចឹមវា ខ្ញុំឱ្យលុយវាចាយ ឱ្យគ្រប់យ៉ាងដែលវាចង់បាន ហេតុអីខ្ញុំប្រើវាមិនបាន? ហេតុអី..ហេតុអីខ្ញុំគ្មានសិទ្ធគ្រប់គ្រងជីវិតរបស់វា? បើវាជាដើមហេតុដែលចេះធ្វើឱ្យលោកឈឺចាប់ គ្រប់យ៉ាងនិងអាចល្អប្រសើរឡើង ព្រោះខ្ញុំត្រូវការធ្វើឱ្យលោកឈឺ ឈឺជាងពេលដែលខ្ញុំឈឺរាប់ម៉ឺន រាប់លាន រាប់សែនដងទៅទៀត!”

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now