ភាគ០៦៖អ្នកប្រុសចង់មើលឆ្មាខ្ញុំទេ?

Começar do início
                                    

      @កង់ទីន

      ថេយ៉ុង អង្គុយគងអន្ទាក់ខ្លា ញាំអាហារពេលព្រឹកដោយមិនភ្លេចបាញ់ខ្សែភ្នែក ទៅសម្លក់សម្លឹង ផែនមុខកំលោះវ័យក្មេង។

      កាលពីព្រឹកមិញឮសូរល្ហាចៗមកថាមានស្រីៗចាប់អារម្មណ៍ច្រើនណាស់ឥឡូវនេះ ដើររាយមន្តស្នេហ៍ដាក់គេឯងគ្រប់តែគ្នា ទាំងសង្ហា ទាំងស៊ីវិល័យ បែបនេះក៏ត្រូវអរគុណដល់ថេយ៉ុងដែរ ដែលសុខចិត្តយកគេមកចិញ្ចឹមបីបាច់ឱ្យឡើងសាច់ឈាមភ្លឺថ្លា មុខមាត់សង្ហាដូចទេវបុត្រយ៉ាងនេះ។

      “សូមទោសដែលខ្ញុំមកយឺត!” ជុងហ្គុក កាន់ថាសអាហារដើរចូលមក រួចដាក់វាចុះទៅលើតុអង្គុយទល់មុខ ថេយ៉ុង ហើយសើចស្ញេញមិនដឹងខ្លួនថាបានធ្វើអ្វីឱ្យអ្នកម្ខាងទៀតកើតចិត្តខឹងគ្រោតទាំងព្រលឹមទាល់តែសោះ។

      “សប្បាយចិត្តណាស់ឬ?” ចុម! សុខៗមកសម្លុតកំហែងសម្លក់ចង់ជ្រុះគ្រាប់ភ្នែក មានរឿងអ្វីកើតឡើងធំដុំទៅ?

      ជុងហ្គុក ទៅជាមិងមាំង ហើយព្យាយាមរកនឹកថាខ្លួនបានធ្វើអ្វីខុសទើបម្ចាស់កំណាន់ចិត្ត ខឹងកញ្ជ្រោលរោលរែកដាច់ក្បាលដាច់កន្ទុយញ័រសាច់យ៉ាងនេះ?

      “ខ្ញុំបានធ្វើអី្វខុស?” រាងតូចឯណោះធ្វើជាខឹងណាស់ អង្គុយដកដង្ហើមឡើងញាប់រដឹក ធ្វើឫកពាតោះតើយ ងរង៉ក់ងាកសម្លឹងទៅមើលមេឃដី ញ័រស្មាចំប្រប់។

      “ធ្វើអីដឹងខ្លួនឯងហើយ!” ថាមែនៗ គិតអីចេះខុស។

      “បើអ្នកប្រុសមិនប្រាប់ ខ្ញុំម៉េចនិងដឹងទៅ?” ជុងហ្គុក ងេមងាមខ្លាចតែមេធំ ខឹងបង្អត់បាយទឹកគេដាច់អស់មួយអាទិត្យទេតើ។ ថេយ៉ុង ដួសលើកអាហារមកដាក់ចូលមាត់ទំពារញាំដដែល តែក៏មិនខ្ចីងាកកមកសម្លឹងមុខប្រុសក្មេងតួឯកបញ្ចាំចិត្តម្តងទៀតដែរ។

      “ខឹងរឿងអី? អ្នកប្រុសថាមកមើល សុខៗមកខឹងខ្ញុំយ៉ាងនេះ ឱ្យខ្ញុំសូមទោស!” ទោះមិនដឹងថាខ្លួនឯងបានធ្វើអីខុសមែន តែចរឹកតាមទ្រលន់តួ អង្វរករ ជុងហ្គុក ពូកែសំដែងតាមល្បួងលួងចិត្ត ថេយ៉ុង សម្បើមណាស់ដែរ ហើយម្យ៉ាងទៀត ថេយ៉ុង ជាមនុស្សឆាប់ខឹង ឆាប់បាត់ណាស់ដែរ ទើបគេរៀនយល់ថា បើប្រើពេលលួងលោមចិត្តបន្តិចប្រហែលជាបាត់ខឹងហើយ។

បើគ្រាន់តែ ស្រលាញ់?Onde histórias criam vida. Descubra agora