ភាគ០៣៖ភ្លាត់ល្បិច (18+)

Start from the beginning
                                    

     ប៊ឹប!!

     កន្សែងពោះគោហោះរំលងក្បាលនាយមិនផុត តម្រូវឱ្យទឹកមុខស្ងួតហែងងាកមកសម្លឹងចំ ទឹកមុខកាចឆ្នាស់ដែលសំដែងឱ្យឃើញពីសម្ពាធអារម្មណ៍មិនសូវពេញចិត្ត។ ថេយ៉ុង ទ្រាំស្អុយក្លិនខ្លួនរបស់គេលែងបានទៀតហើយ មនុស្សស្អីក្លិនស្អុយជាប់ចុងច្រមុះដូចមនុស្សមិនដែលងូតទឹកមករាប់ឆ្នាំអ៊ីចឹង។

     “ទៅងូតទឹកចេញទៅ ខ្លួនឯងកខ្វក់ណាស់!” ជុងហ្គុក លើកខ្នងដៃប៉ះជូតថ្ពាល់ខ្លួនតិចៗ រួចឱនរើសកន្សែងស្អាតថ្មីមួយនោះមកកាន់ជាប់នឹងដៃ ដោយមិនភ្លេចដើរចូលទៅត្រាំទឹកងូតដើម្បីជម្រះភាពកខ្វក់ដែលចោមរោមរឹតខ្លួនប្រាណគេអស់ពេលពេញមួយថ្ងៃ។
 
     ថេយ៉ុង លើកដៃបោសខ្លួន លួចគិតក្នុងចិត្ត ខ្ពើមឆ្អើមរអើម ជុងហ្គុក ហើយថែមទាំងគិតផ្តេសផ្តាសខ្លាចថាឆ្លងជំងឺអាសន្នរោគទៀត បើគេកខ្វក់គគ្រិចម្លឹងៗ មិនដឹងកើតជំងឺស្អីខ្លះ សក់ក្បាលស្អុយហួង កើតជំងឺផ្សិតផងក៏មិនដឹង មុខឡើងមុន ស្បែកស្រអាប់ រូបរាងសុទ្ធតែខ្លាញ់ ក្លិនវិញស្អុយជាប់ចុងច្រមុះមិនព្រមបាត់សោះ។

     ឈីតៗៗ!!

     សំឡេងដបស្ព្រាយបាញ់បំបាត់ក្លិនឮសូរឈីតៗ រាងតូចដើរបាញ់ពេញក្នុងបន្ទប់ហើយក៏ឱនបន្ទាបខ្លួនយកចុងម្រាមដៃឆ្កឹះរើសប្រមូលឈុតសម្លៀកបំពាក់ដែលប្រឡាក់របស់ ជុងហ្គុក ពាក់រួចហើយនោះទៅបោះចោលក្នុងធុងសំរាម ក៏មិនភ្លេចលាងដៃឱ្យស្អាតបាតផងដែរ។

     “មនុស្សស្អីស្មោគគ្រោក ពិបាកនៅក្បែរមែន!” ថេយ៉ុង រអ៊ូេងូវៗ ហត់ផង មួម៉ៅផង ក្រឡេកទៅឃើញកែវទឹកក្រូចទំនងក៏លើកមកផឹកក្អឹកៗរហូតដល់ដាច់អស់មួយកែវម៉ាច់ ទើបប្តូរអារម្មណ៍មកឈរសម្រួលផ្លូវដង្ហើម ដែលហត់នឿយណាយចង់ជ្រុះថ្លើមប្រមាត់ តាមរបៀបមនុស្សអស់កម្លាំង។

     ទីង!!ទីង!!

     Line!!Danam

     (កែវទឹកក្រូចនៅលើតុនោះ យើងដាក់ថ្នាំរួចហើយ ឯងកុំភ្លេចឱ្យវាផឹកផង!) ថេយ៉ុង បើកភ្នែកធំៗសស្គូស ទើបនឹកភ្ញាក់ដឹងខ្លួនថាបានផឹកទឹកក្រូចមួយកែវនេះដាច់អស់គ្មានសល់មួយដំណក់ណារួចទៅហើយ។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now