Chapter 14:សូមជឿចិត្តបង

Почніть із самого початку
                                    

« ជាសង្សារមែនទេ? »Tzu Hannលាន់មាត់សួរកូនចៅរបស់ឪក្មេកដែលនាំយកដំណឹងមកប្រាប់នាងអោយបានដឹង មិនដឹងថាមានរឿងអ្វីនោះទេទើបបានជាឪពុកក្មេកកូនប្រសារមិនសូវជាមើលមុខគ្នាដូចមុនធ្លាប់តែរួមតុអាហារសួរនាំតែឥឡូវក៏ស្ងាត់ឃើញមុខឪក្មេកគិតតែពីគេចចេញ~

« ឯងទៅត្រៀមឡានអោយខ្ញុំផង ខ្ញុំចង់ទៅផ្ទះរបស់ខ្ញុំ »

« បាទលោកស្រី »Tzu Hannក្រោកចេញពីសាឡុងដើម្បីទៅរៀបចំខ្លួន នាងដូចជាមានអារម្មណ៍សប្បាយចិត្តដល់ហើយ ឯកូនចៅក៏ទៅត្រៀមឡានតាមចៅហ្វាយបញ្ជារ~~~
       +Skip

« ម៉ែប្រាប់ថាម៉ែលក់ម្នាក់ឯងបាន នៅតែចចេសមកទៀត ខាតរៀនអស់ហើយ!!! »កូនប្រុសជួយរៀបចំអីវ៉ាន់លក់ឯម្ដាយក៏និយាយទៅកាន់កូនពីរបីម៉ាត់ព្រោះកូននេះក្បាលរឹងពិតមែន~

« កូនមិនចង់អោយម៉ែហត់ ណាមួយថ្ងៃនេះសាលាមានកម្មវិធី កូនមិនចូលរួមក៏មិនអីដែរ កូនចង់នៅជួយម៉ែជាង!! »Junghwanតបទៅម្ដាយទាំងរីករាយគេសប្បាយចិត្តដែលនៅជាមួយម៉ែបែបនេះតាំងតែពីតូចឃើញមែហត់រាល់ថ្ងៃបន់អោយតែខ្លួនធំបានជួយការងារម្ដាយវិញ ទោះគ្មានឪពុកក៏រស់នៅមានក្ដីសុខដែរព្រោះមានម៉ែដែលជាមាតាដៃមួយរយដូចមានផ្លូវជីវិតមួយរយដែរអ៊ីចឹង~

« សាលាមានកម្មវិធី ម៉េចមិនទៅសប្បាយជាមួយមិត្តភក្តិ ការងារប៉ុណ្ណេះសោះមានទៅពិបាកអីម៉ែលក់ម្នាក់ឯងបានតើ~ »

« មិនអីទេម៉ែ ចាំលើកក្រោយបាន ខ្ញុំនៅជួយលក់ម៉ែក៏សប្បាយដែរ~ »

« ខ្ញុំជួយលក់ម្នាក់ផងបានទេ? »កំពុងតែជជែកពីរនាក់ម្ដាយកូនក៏មានសំឡេងស្ដើងតូចបន្លើសួរនាំធ្វើអោយម្ដាយកូនទាំងពីរងាកទៅរលប្រភពសម្លេង

« Anna , Yoshi Hyung!!! »Junghwanលាន់មាត់ហៅឈ្មោះបងប្អូនទាំងពីរនេះម៉េចក៏មកបាន មិននៅសប្បាយនៅសាលាទេឬ?

« អ្ហឹម~ យ៉ាងម៉េចមកជួយលក់ម៉ាក់មិនប្រាប់យើងទេឯងទេយ៉ាប់ណាស់ ជម្រាបសួរអ៊ំស្រី»ទាំងពីរអ្នកបងប្អូនសំពះជម្រាបសួរម៉ាក់របស់Junghwan!!

« ចាសក្មួយ »

« ចង់មកក៏មិនប្រាប់ »

« បើប្រាប់ ធ្វើម៉េចនឹងភ្ញាកផ្អើល មោះតើមានអ្វីអោយគ្នាជួយឯងទេ មោះខ្ញុំជួយ »

Everything For You [ ចប់✔️ ] Where stories live. Discover now