" ខ្ញុំដឹងថាសមត្ថភាពនៅខ្សោយ បើសិនប្រគួតខ្ញុំ គ្មានសមត្ថភាពយកឈ្នះទេ លើកនេះខ្ញុំបោះឆ្នោតអោយJungkook " Soobin មើលមុខគ្រប់គ្នា សង្ឃឹមក្នុងចិត្តថាអ្វីដែលគេរើសនឹងល្អ គេនៅចាំសម្ដីរាងតូចដាស់តឿនមុនមកទីនេះ វានៅរងំជាប់ក្នុងត្រចៀកគេមិនបាត់
( អំណាចមិនសំខាន់ជាងក្តីសុខខ្លួនឯងទេ បងត្រូវចាំសម្តីអូន ) ពាក្យនេះហើយដែលធ្វើអោយគេដកខ្លួនចេញ មិនលោភលន់ចង់បាន
" Jungkookជាមនុស្សតែម្នាក់ដែលសាកសម ខ្ញុំក៏បោះឆ្នោតទៅឈ្មោះគេដែល " Namjoon
" បងប្រុស " Jungkook
" ឯងសាកសមនឹងទទួលបានវា បងគ្មាន
សមត្ថភាពទេ " Namjoon ទះស្មាប្អូនតិចៗជាមួយស្នាមញញឹម
" បែបនេះខ្ញុំមិនបាច់និយាយច្រើនទេថាអ្នកណាសាកសមទទួលបានអំណាចនេះក្រៅពីJungkook " ម៉ូតុសាគី សមចិត្តត្រូវនឹងបំណងរបស់គាត់ក្នុងការចង់អោយវាទៅJungkook គ្មានបញ្ហាទៀតទេ
".........." Jungkook ទៅឈរជិតគាត់
ពេលនេះគេចាប់ផ្តើមស្ទាក់ស្ទើហើយ
" កុំភ្លេចអ្វីដែលយើងនិយាយការពីយប់អោយសោះកុំធ្វើអោយយើងខកចិត្តលើឯងម្នាក់ទៀត " ម៉ូតុសាគី អោនខ្សឹបដាក់ត្រចៀក Jungkook
".........."Jungkook
" ចាប់ពីថ្ងៃនេះទៅឯងជាអ្នកស្នងដំណែងបន្តពីយើងហើយ បំពេញតួនាទីរបស់ឯងអោយល្អទៅ " ម៉ូតុសាគី ប្រគល់ដាវជាតំណាងអោយទៅគេ អ្នកម្ខាងទៀតក៏ទទួលយក
" ខ្ញុំJeon Jungkookនឹងបំពេញតួនាទីនេះអោយបានល្អ មិនធ្វើអោយគ្រប់គ្នាខកបំណងនោះទេ " Jungkook និយាយយ៉ាងអង់អាច គ្រប់គ្នាក៏ទះដៃ
អោយគេគ្រប់គ្នា ព្រមទាំងនិយាយកោតសរសើរពីគេមិនឈប់ ម្នាក់ៗសុទ្ធតែពេញចិត្ត គ្មានអ្នកជំទាស់ម្នាក់ឡើយ
" គូស៊ីអុីរ៉ាមកជិតប៉ាមក " ម៉ូតុសាគី ហៅកូនស្រីតែម្នាក់អោយមកជិតខ្លួន
" ចា៎លោកប៉ា " គូស៊ីអីរ៉ា ឆ្លើយយ៉ាងទន់ភ្លន់ញញឹមមិនបាត់ពេលដឹងថាដំណែងបានទៅលើJungkook ដូចដែលនាងស្មានទុក
" មិនត្រឹមតែយើងប្រគល់អំណាចអោយឯងតែប៉ុណ្ណោះទេ ថ្ងៃក្រោយកូនស្រីរបស់យើងក៏ពឹងលើឯងដែល បើឯងយល់ព្រមយើងនឹងរៀបចំរៀបការអោយឯងនៅថ្ងៃនេះ " ម៉ូតុសាគី
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
ភាគទី49: បងត្រូវតែសុវត្ថិភាពមកវិញជួបអូន
Start from the beginning
