Part: 19​ [ ពួកយើងជិតបាន​ជួប​គ្នាម្ដងទៀតហើយ ]

2.5K 215 11
                                    

      Taehyungត្រូវបញ្ចុកបបរJungkookគេចេះតែគេច​ហើយដេញខ្លួនចេញ តែនៅរឹងទទឹងរហូតបញ្ចុកគេព្រមញាំ ពេលនេះ​កំពុងរៀបចំជួតខ្លួនអោយ​Jungkook

" ឯងចេញទៅ ហើយអោយ​Vayមក​ក្នុងជូតខ្លួនអោយ​យើង " Jungkook
" ទុកអោយ​ខ្ញុំធ្វើពេលនេះគេមិននៅទេ " Taehyung ចូល​ទៅ​ក្នុងបន្ទប់ទឹកយក​ចានដេកនឹងកន្សែងចេញមក​ជួតខ្លួនអោយ​Jungkook

" មិន​បាច់យើងធ្វើខ្លួនឯង " Jungkook រក​ទាញពីដៃអ្នកខាងនោះតែគេមិន​អោយ
" នៅអោយ​ស្ងៀមទៅប្រយ័ត្នប៉ះរបួស " Taehyung អង្គុយចុះទាញ​កន្សែងជ្រលក់ទឹកជួតខ្លួនអោយ​នាយកំលោះថ្នមៗ

" ......... " Jungkook
" សុំទោស​ដោយសារខ្ញុំទើប​ធ្វើអោយលោក​ត្រូវរបួស " Taehyung ជួតបណ្ដើរនិយាយបណ្ដើរកុំអោយ​បរិយាកាសស្ងប់ស្ងាត់ពេក

" ហឹស!! ពាក្យសុំទោស​របស់ឯង​អាច​អោយ​របួសនេះឆាប់ជាទេ អាច​អោយ​Jiminមក​វិញទេ ឈប់និយាយគ្មានប្រយោជន៍ទៅ ជូតអោយ​ហើយប្រញាប់ចេញទៅ " Jungkook

" លោក​អាច​និយាយស្រួលបួលបន្តិចបានទេ នេះខ្ញុំខំធ្វើដើម្បីទោស​របស់ខ្ញុំហើយ ទុកចិត្តចោះពេល​លោក​ឈឺ​ខ្ញុំនឹងនៅទីនេះមិន​ទៅណាទេ ចាំពេលដែលលោក​ជា​ចង់ធ្វើអី​ខ្ញុំក៏បាន " Taehyung

" អ្នកណា​អោយឯង​មក​ខ្វល់ " Jungkook
" មាត់អាក្រក់ " Taehyung និយាយខ្សឹបៗ​ខាំមាត់​អត់ធ្មត់បន្ដជូត​ខ្លួនអោយគេ រហូតរួចរាល់

" គេង​ទៅ ខ្ញុំទៅវិញហើយ​ថ្ងៃស្អែកខ្ញុំនឹងមក​ជូតខ្លួនអោយលោក​ម្ដងទៀត " Taehyung កាន់ថាសបបរចេញទៅ ......

( ប្រុសមាត់ឆៅ គួរអោយស្អប់ ហេតុអីមិន​ដូចពេលនៅក្មេងសោះចឹង ) Taehyung និយាយក្នុងចិត្ត

__Morning__

Yoongi រៀបចំខ្លួនទៅមើលJimin​នៅមន្ទីរពេទ្យ តែមុននឹង​ទៅ​ក៏​ចូលធនាគារសិន​ដើម្បីដកប្រាក់របស់គេ​ជា​ច្រើន បន្ទប់ដែរJimin​សម្រាកជាបន្ទប់VIP​តម្លៃប្រាកដជាថ្លៃ នៅថ្លៃជួលគ្រូពេទ្យមក​មើលថែពេលគេ​ទៅធ្វើការទៀត

" លុយដែលយើងសន្សំមក​ធ្លាប់ខែបែរជាត្រូវចំណាយលុយលើមនុស្សមិន​ស្គាល់ទៀត ក្ដីស្រមៃទិញផ្ទះនៅJeju​រលាយខ្ទេចពេលនេះហើយ​ខ្ញុំ " Yoongi ធ្វើមុខស្អុយក្រោយចេញពីធនាគារ គេឡើង​ឡាន​បើកចេញទៅ​មន្ទីរពេទ្យវិញ.....

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now