Part: 35 [ ឧបសគ្គធំ ]

2.1K 167 1
                                    

@ប្រទេសជប៉ុន

ក្រោយពី​ធ្វើ​ដំណើរអស់​ជា​ច្រើនម៉ោងក៏​មក​ដល់ជប៉ុន Taehyung​អូសវ៉ាលី​ចេញពី​ប្រលាន​ទៅរកឡាន​ដែលឈប់ចាំទទួលគេ​នោះ វាមិន​ពិបាកសម្រាប់គេ​ដែលត្រូវជិះTaxiត្រលប់ទៅវិញ ។ រាងតូច​ចូលទៅក្នុង​ឡាន ឡានក៏ចេញ​ដំណើរទៅផ្ទះ​របស់គេ នៅតាម​ផ្លូវTaehyungជាប់និយាយទូរសព្ទជាមួយJungkookប្រាប់ថាខ្លួនមក​ដល់ហើយអោយ​អ្នក​ខាងនោះអស់​ចិត្ត ពេល​មកដល់​ផ្ទះគេ​ក៏​បិទទូរសព្ទទុកចុះចេញពីឡាន...

" Taeកូន​សម្លាញ់ម៉ាក់ នឹកណាស់ៗ " អ្នក​ជា​ម្ដាយចេញពី​ក្នុងផ្ទះ​ទាញកូនប្រុសតែមួយយកមកថើបព្រោះតែការ​នឹកនា បែក​គ្នាជា​ច្រើនឆ្នាំពេលមក​ពី​បញ្ចប់ការ​សិក្សាវិញ​ក៏មិនបានមកផ្ទះ សន្យាថាលើកនេះឃាត់​គេទុកមិន​អោយទៅណាទៀតទេ

" កូនក៏​នឹក​ម៉ាក់​ដូចគ្នា " Taehyung អោប​ម្ដាយជាប់ ពេល​ជួបគ្នា​បែបនេះគេ​កាន់តែនឹកគាត់លើសដើម

" តោះ​ចូលទៅ​ក្នុងទៅ ប៉ាកូន​កំពុងចាំនៅបន្ទប់ទទួលភ្ញៀវ " Mrs.Kim
" បាទ​ម៉ាក់ " Taehyung ដើរដំណើរម្ដាយចូលទៅក្នុង​ចំណែកវ៉ាលីគេ​ទុកអោយអ្នក​បម្រើអ្នកយក ពេល​ទៅដល់​ខាងក្នុងក៏​ឃើញលោក​ប៉ា​របស់គេ​កំពុងតែអាន​កាសែតលើ​សាឡុង

" កូនមក​ដល់ហើយមិនមក​ទទួលកូនទេ អាល័យតែអាន​កាសែតនៅនឹងហើយបងនេះ " Mrs.Kim ថាអោយ​អ្នក​ជា​ប្ដីដែលរវល់ដាក់អារម្មណ៍នឹងកាសែតក្នុងដៃ កូនមក​ដល់ក៏​ធ្វើមិនដឹង កាលមុន​និយាយក្រោកៗថា​ចង់អោយកូន​ត្រលប់មកវិញ តែមើលពេលនេះចោះ

" ក្រែងអូនទៅទទួលកូនហើយមិនចឹង " សម្ដី​ត្រជាក់រហឹមរបស់Mr.Kim​និយាយតទៅ​ប្រពន្ធ គាត់មិនបាន​ងើបមុខ​មើលពួកគាត់​ឡើយព្រោះកំពុងជាប់​អាន​កាសែត

" មើលសម្ដីបងចោះ មោះកូន​អង្គុយទៅកុំ​ខ្វល់ជាមួយប៉ាកូន​អី " Mrs.Kim ទាញកូនអោយ​អង្គុយចុះ
" ប៉ា​ម៉ាក់​សុខ​សប្បាយទេ " Taehyung

" សុខ​លុះត្រាតែមាន​កូននៅជាមួយ ត្រលប់ពី​បញ្ចប់ការសិក្សាក៏ទៅKoreaទុក​អោយ​ប៉ាម៉ាក់​ដែល​ខំនឹកមិនបាន​ជួប ពេល​Callទៅអោយមក​វិញ​ក៏​មិន​ចង់ឆ្លើយ ឯង​ថា​មនុស្សចាស់ទាំងពីរនាក់​មាន​អារម្មណ៍យ៉ាង​មិច " Mr.Kim សំដី​សំដៅទៅកូន​ប្រុស ស្ដាប់ទៅ​សំឡេងគាត់​ដូចកាច​តែនេះគ្រាន់តែជា​សម្ដីដែលឪពុកបារម្ភពីកូន​ប៉ុណ្ណោះ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now