សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

Start from the beginning
                                    

"ញាំទឹកសិនទៅ" នៅពេលនោះក៏មានដៃមួយដែលកំពុងកាន់ដបទឹកមកហុចឲ្យជីមីន ជីមីនសម្លឹងមើលទៅកាន់ដបទឹកដោយមុខរាបស្មើរបន្តិចសិនទើបចោលភ្នែកងើយមើលមុខអ្នកឲ្យវិញម្តង ។

"អគុណ "ឃើញថានោះគឺជាយ៉ុនហ្គីទើបជីមីនទទួលយកទឹកពីដៃរបស់នាយពោលពាក្យអគុណតាមក្រោយ។

"ឯងញាំអីឬនៅ "នាយចេះតែសួរៗទៅក្រែងលោ៎ជីមីនគេមិនទាន់ញាំនិងបានបបួលញាំជុំគ្នា ។

"នៅទេ"ជីមីន តបមកកាន់រាងក្រាសវិញតែពីរម៉ាត់ប៉ុណ្ណោះរួចហើយគេក៏ហុចទឹកដែលសល់ពាក់កណ្តាលឲ្យយ៉ុនហ្គីវិញនិងក្រោកឈរដើរចេញពីកន្លែងមួយនិងទៀតផង។

"ទៅញាំអីជុំគ្នាល្អទេបងស្គាល់ហាងល្អៗច្រើនណាស់ "យ៉ុនហ្គី ដើរពីក្រោយចោទសួរត្រុកៗមានទាំងរត់តាមតិចៗដូចកូនក្មេងផងដែលព្រោះជីមីននេះជើងខ្លីៗសោះតែជំហ៊ានបោះវែងៗហើយដើរលឿនៗទៀត វាពិបាកក្នុងការឲ្យយ៉ុនហ្គីដើរដល់ត្រឹមស្មើរជំហ៊ានរបស់គេជាខ្លាំងណាស់។

"មិនចូលចិត្ត" ជីមីន

<<កើតមកក្នុងជាតិនេះហេតុអីអូនក៏សោះកក្រោះខ្លាំងម្លេះ ពិបាកទាំងញ៉ែរទៀតអញ់តែទ្រាំមិនបានរំលោភលូវហើយ>> យ៉ុនហ្គី គិតក្នុងចិត្តខាំមាត់ខាងក្រោមខ្នក់ខ្នាញ់និងចរឹកជីមីនជាខ្លាំងតែម្តង។

"ប្រកែកគ្មានប្រសិទ្ធភាព " ថាចប់នាយកម្លោះក៏បានកាន់ដៃរាងតូចអូសគេចូលទៅក្នុងហាងអាហារមួយកន្លែងបាត់ទៅ បើនៅតែសួរយោបល់ពីជីមីនចម្លើយគ្មានបាននៅញាំអីរ៉ូមេទិចជុំគ្នានោះទេបើរាងតូចគិតតែប្រកែកម្លឹងៗ។

"សូមស្វាគមន៍លោកមីន" បុគ្គលិកក្នុងហាងបានបើកទ្វាឲ្យនិយាយរាក់ទាក់ដាក់រាងក្រាសដោយស្នាមញញឹមឋិតពេញផ្ទៃមុខ។ យ៉ុនហ្គីនាយគ្រាន់ងក់ក្បាលដាក់បុគ្គលិកជាការឆ្លើយតបទៅកាន់បុគ្គលិកវិញរួចក៏ចាប់អូសជីមីនទៅរកកន្លែងអង្គុយជាប់ជញ្ជឈងកញ្ចក់ភ្លឺថ្លាតែម្តង។

"អញ្ជើញអង្គុយចុះមកព្រះនាងតូច"យ៉ុនហ្គី បានទាញកៅអីឲ្យរាងតូចទាំងនិយាយលេងសើចបន្តិចផងដែល មើលទៅវាហាក់ប្លែកក្នុងជាតិថ្មីនេះពេលនាយនៅជាមួយជីមីននាយតែងតែលេងសើចម្តងម្កាលដូចកូនក្មេងអញ្ចឹង ។ ជីមីន ចោលភ្នែកសម្លក់នាយបន្តិចទើបដាក់ខ្លួនអង្គុយតាមក្រោយ។ យ៉ុនហ្គីលើកដៃផ្តល់ជាសញ្ញារហៅបុគ្គលិក ហើយនៅពេលនោះក៏មានបុគ្គលិកម្នាក់ចេញមក។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now