Chapter12:គេជាអ្នកណា

Începe de la început
                                    

« បាទ »

« ខ្ញុំទៅសិនហើយណាលោក »Sunoo ញញឹមដាក់Sunghoonមុននឹងងាកខ្លួនចេញតែក៏ត្រូវឈប់ព្រោះSunghoonទាញដៃជាប់គេក៏ងាកមកមើលមុខSunghoon!

« ថែរក្សាខ្លួនផង ខ្ញុំនឹងឆ្លៀតទៅរកអោយបានញឹក»

« លោកក៏ដូចគ្នាថែរក្សាខ្លួនផង »Sunghoonងួកក្បាលហើយញញឹមដាក់រាងតូចទើបព្រលែងដៃអោយគេទៅ នាយឈរចាំមើលទាល់តែឡានចេញទៅផុតទើបត្រឡប់ចូលក្នុងផ្ទះ~

« គេជាអ្នកណា? »មកដល់ខាងក្នុងTzu Hannឈរចាំនាយរួចទៅហើយគ្រាន់តែចូលមកដល់ក៏សួរភ្លែត!!

« អ្នកណា? »Sunghoonសួរបកវិញតើនាងចង់និយាយដល់អ្នកណាឬក៏សួរពីSunoo

« បងទើបតែនិយាយជាមួយអ្នកណារួចក៏អ្នកនោះហើយ~~ »

« អ៎..អ្នកស្គាល់គ្នា យ៉ាងម៉េចហ្អេស? »

« ស្មានតែប្រុសលួចលាក់!! »ឮសម្ដីភ្លាមរាងក្រាស់ងាកទៅរកនាងភ្លែតនាងកំពុងនិយាយពីអ្វីហេតុអីក៏ហាមាត់និយាយពាក្យនេះកើត?

« ហេតុអ្វីក៏និយាយបែបនេះ? »

« ក៏ឃើញបងមុខរីកដល់ហើយប៉ះដៃប៉ះជើងនៅថើបក្មេងនោះទៀត!! មិនមែនកូនរបស់បងនិងគេនោះទេដឹង?»

« នាងដឹងថានាងកំពុងនិយាយអ្វីទេ? ហារមាត់ស្ដីទៅរួច??? »

« សម័យនេះហើយណាSunghoon មនុស្សប្រុសក៏អាចស្រលាញ់គ្នាបានមានកូនបានដូចគ្នានឹង? »

« អញ្ចឹងនាងបន្តគិតទៀតទៅ តែមិនបាច់និយាយប្រាប់ខ្ញុំទេ ខ្ញុំមិនចេះស្ដាប់»Sunghoonតបហីៗហើយក៏ឡើងទៅខាងលើបាត់ចង់នាងគិតយ៉ាងម៉េចក៏គិតទៅតែនាងគិតក៏ត្រូវហើយខុសតែថាSunnoមិនមែនប្រុសលួចលាក់Huanក៏មិនមែនកូនរបស់នាយនាងគិតខុសទាំងអស់!

« បងចង់ធ្វើអីក៏ធ្វើទៅតែកុំអោយខ្ញុំចាប់បាន ខ្ញុំមិននៅស្ងៀមទេSunghoon»នាងជាប្រពន្ធក៏មិនអោយចាញ់ចិត្តប្ដីដែរកុំអោយខ្ញុំដឹងអោយសោះថាបងនិងគេមានទំនាក់ទំនងនឹងគ្នានោះ ខ្ញុំនាមជាប្រពន្ធបើខ្ញុំក្ដោបក្ដាប់បងមិនបានខ្ញុំសុខចិត្តចុះចាញ់~~

រាងតូចឯណេះក៏កំពុងដាក់អីវ៉ាន់មានដូចជាបន្លែនិងផ្លែឈើអោយម៉ូយរបស់មីងហ្យុក ធ្វើការបណ្ដើរនិយាយទូរស័ព្ទជាមួយប្អូនប្រុសបណ្ដើរ

Everything For You [ ចប់✔️ ] Unde poveștirile trăiesc. Descoperă acum