ភាគ២: ច្រឡំមនុស្ស

528 30 1
                                        

ចន ជុងហ្គុក CEO ដ៏ល្បីល្បាញជាងគេបំផុតនៅក្នុងទីក្រុងសេអ៊ូល មនុស្សរាប់រយលាននាក់ស្ញើចសសើរនៅសមត្ថភាព និងទេពកោសល្យរបស់នាយ បើនិយាយពីសម្រស់វិញ សង្ហារកលេខដាក់គ្មាន តើមនុស្សស្រីណាឃើញនាយហើយដែលថាមិនលង់ស្នេហ៍នោះ? មនុស្សស្រីរាប់មិនអស់ដែលតែងតែចង់បាននាយធ្វើជារបស់ពួកគេ ប៉ុន្តែគួរឲស្ដោកស្ដាយផងទៅចុះ នាយមិនសូម្បីទាំងយកភ្នែកមើលផង ទោះមនុស្សស្រីនោះស្អាតដូចទេពធីតាក៏នាយមិនខ្វល់ជាមួយដែរ។ ជុងហ្គុក មានបងប្អូនម្នាក់ឈ្មោះ ចន ជេជុង ជុងហ្គុក និង ជេជុង គឺជាបងប្អូនភ្លោះនិងគ្នា ពួកគេមានអាយុ29ឆ្នាំ គ្រាន់តែ ជេជុង កើតក្រោយ ជុងហ្គុក 15នាទីប៉ុណ្ណោះ។ បើឲនិយាយពីរូបសម្រស់វិញ ជេជុង នាយសង្ហាមិនចាញ់ជុងហ្គុកនោះទេ និយាយទៅគឺសង្ហាខ្លាំងស្មើគ្នា ព្រោះតែពួកគេមុខមាត់ដូចគ្នា ខុសត្រង់តែជុងហ្គុកកាច ជាមនុស្សឆាប់មួម៉ៅ ឆេវឆាវ ឆាប់ខឹងច្រឡោតមិនចេះសួររកហេតុផល ចំណែកឯ ជេជុង វិញ នាយជាមនុស្សដែលមានហេតុផល មិនចេះតែខឹងៗអត់ហេតុផលនោះទេ។ ជេជុង ក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនដែរ គឺជាក្រុមហ៊ុនផលិតឡានដ៏ធំជាងគេនៅសេអ៊ូលនេះ គ្រាន់តែអង្គុយញ៉ាក់ជើងសុខៗ លុយក៏ហោះមកនិងមុខ ទាំងដុំៗដែរ។ ជុងហ្គុកនិងជេជុង
រស់នៅក្នុងភូមិគ្រឹះជាមួយគ្នា ចំណែកឯលោកចន និងអ្នកស្រីហ្វាលី ពួកគាត់ទាំងពីររស់នៅឯប្រទេសបារាំង ក្រុមហ៊ុនដែលនៅសេអ៊ូលគឺគាត់ប្រគល់ឲកូនប្រុសភ្លោះរបស់គាត់ជាអ្នកគ្រប់គ្រងហើយ ដល់ពេលដែលឲកូនៗចញ្ចឹមពួកគាត់វិញម្ដង។
....

ពេលយប់.
ងាកមកមើលនៅក្នុងខ្លឹបកំសាន្តមួយ មានមនុស្សអ៊ូអរច្រើនកុះករទាំងប្រុសទាំងស្រី អ្នកខ្លះរាំ ចំណែកឯអ្នកខ្លះទៀតអង្គុយផឹកស្រាមើលស្រីៗសាច់សៗខ្ចីរាំក្រលែងចង្កេះយ៉ាងសិចសុី បែមកមើលថេយ៉ុងឯណេះវិញ កំពុងលើកថាសស្រា ដើរសម្ដៅទៅរកតុVIPដែលមានបុរសម្នាក់អង្គុយគងទាក់ខ្លានៅលើសាឡុង។ ពេលដើរទៅកាន់តែជិត ថេយ៉ុហស្រាប់តែឈប់ងក់ បើកភ្នែកធំៗ ចំហរមាត់ គាំងធ្មឹង ពេលដែលសម្លឹងទៅឃើញអ្នកដែលអង្គុយនៅតុVIPនោះជាអាបុិមុខសង្ហាដែលគេដោះស្បែកជើងយកគប់នោះព្រឹកមិញ។
«គួរធ្វើយ៉ាងម៉េចទៅ អាថេយ៍អើយ» ថេយ៉ុងបែក្រោយវិញ ព្រិចភ្នែក ខាំមាត់ និយាយក្នុងចិត្តម្នាក់ឯង គិតធ្វើយ៉ាងម៉េចទៅ? ចុះបើសិនជាគេឃើញយើងហើយ ចាប់យើងញ៉ាត់គ្រឿងទៅគិតយ៉ាងម៉េច? មិនដឹងថាព្រឹកមិញនេះ នាយខឹងគេយ៉ាងណាទេ ចប់ហើយៗ។
ថេយ៉ុងផ្លុំខ្យល់ចេញតាមមាត់មួយដង្ហើមបំបាត់ភាពតានតឹង ដៃស្រឡូនដូចមនុស្សស្រីលើកមកជូតញើសនៅលើផ្ទៃមុខសស្អាតចេញ ព្រោះតែមុននេះភ័យពេក ទើបបានជាបែកញើសសស្រាក់ដូចងូចទឹកបែបនេះ។ គិតមួយសន្ទុះ រាងតូចដៃជើងរូបរាងល្វត់ល្វន់ដូចមនុស្សស្រី បង្វែខ្លួនមកវិញ ដើរទៅរកអ្នកដែលអង្គុយនៅតុVIPខាងមុខ ដោយទឹកមុខភ័យៗ ខ្លួនញ័រៗដូចកើតគ្រុន ក្នុងចិត្តបន់ស្រន់កុំឲនាយចំណាំមុខខ្លួន តែបើសិនជានាយចាំមុខខ្លួនមែននោះ មិនហ៊ានស្រមៃនោះឡើយថាខ្លួននិងជួបរឿងអ្វីនៅពេលទៅដល់នោះ។
«ស..ស្រា មកដល់ហើយ...លោក..អឺ..ចឹង ខ្ញ..ខ្ញុំសុំទៅវិញសិនហើយ» ថេយ៉ុងលើកដៃម្ខាងបាត់មុខខ្លួនឯង ចំណែកឯដៃម្ខាងទៀត កំពុងលើកដបស្រានិងកែវដាក់លើតុទាំងញរញីញរញ័រដូចមនុស្សចាស់យ៉ាងចឹង រួចទើបនិយាយដោយសម្លេងរដាក់រដុប សម្លេងដាច់ៗ ស្ដាប់មិនចង់បាន ទៅកាន់កម្លោះសង្ហារ ដែលសម្លឹងមើលមកគេដោយទឹកមុខងើយឆ្ងល់ និយាយចប់ភ្លាមមិនចាំយូរ ថេយ៉ុងក៏ដាក់មេប្រូចទៅបាត់ រកតែអ្នកខាងណេះសួរនាំអីមិនទាន់។
«គេយ៉ាងម៉េចហ្នឹង?» កម្លោះសង្ហារនិយាយតិចៗម្នាក់ឯងទាំងមិនយល់ពីរាងតូចដែលរត់ទៅមុននេះ ហើយម្ចាស់សម្លេងគ្មាននរណាក្រៅពី ចន ជេជុង កម្លោះមុខសង្ហារប្រៀបដូចទេវបុត្រនេះឯង មិនឲនាយឆ្ងល់យ៉ាងម៉េច បើធ្វើកាយវិការ និយាយស្ដីប្លែកៗ ដូចនាយជាមនុស្សធ្លាប់តាមបាញ់សម្លាប់គេយ៉ាងចឹង។ ដោយខ្ចិលគិតច្រើន ដៃមាំសុទ្ធតែសសៃលើកស្រាចាក់ចូលក្នុងកែវ លើកមកក្រេបតិចៗ ភ្នែកសម្លឹងមើលទៅហ្វូងស្រីៗដែលរាំក្រលែងចង្កេះយ៉ាងសប្បាយភ្នែក។
...

បែមកមើលនាក់ដែររត់ចេញមកមុននេះ ចូលមកសំងំក្នុងបន្ទប់ទឹកទាំងមុខស្លេកស្លាំង បែកញើសស្រាក់ៗ បេះដូងលាត់ញ៉ាប់ៗដោយសារតែភ័យពេក។
«ហ្វូ~~» ថេយ៉ុងលើកដៃរឹតទ្រូងខ្លួនឯងតិចៗ ផ្លុំខ្យល់ចេញតាមមាត់ពីរបីដង មិញនេះភ័យមិនស្ទើទេលោកអើយ សំណាងហើយដែលគេរត់ចេញមកទាន់ កុំអីនឹងច្បាស់ជាចប់មិនខានទេ។
«សំណាងហើយដែលអាបុិសង្ហានោះមិនបានចាប់អារម្មណ៍ កុំអីនឹងឯងប្រាកដជាលិចចូលក្នុងដីបាត់ទៅហើយ គ្រាន់តែឃើញមាឌគេក៏ដឹងច្បាស់ថាមិនរស់ដែរ» ថេយ៉ុងនិយាយម្នាក់ឯង មួយស្ទុះ រៀបចំខ្លួនឲបានត្រឹមត្រូវ លើកដៃមួលកន្លឹះទ្វាបើកភ្លាម ស្រាប់តែរហ័សទាញទ្វាបម្រុងនិងបិទវិញយ៉ាងលឿនពេលមនុស្សដែលគេមិនចង់ជួបបែជាឈរនៅនិងមុខបន្ទប់ទឹក តែថាកម្លោះសង្ហារបស់យើងដៃរហ័សជាង ចាប់ទ្វាជាប់បានមុន មិនឲបិទទាន់។
«ឈប់សិន»
ជេជុង និយាយបញ្ឈប់ ពេលដែរថេយ៉ុងបម្រុងនិងស្ទុះរត់ចេញ ព្រមទាំងចាប់ក.ដៃថេយ៉ុងជាប់មិនឲទៅ ធ្វើឲម្ចាស់ ក ដៃ ងើយសម្លឹងមុខនាយចាប់ផ្ដើមពេបមាត់ រលីងរលោងទឹកភ្នែក មុននិងនិយាយទាំងអណ្ដឺតអណ្ដក។
«ហ្ហឹក! កុំធ្វើបាបខ្ញុំអីណាលោកសង្ហា ព្រឹកមិញខ្ញុំមិនបានតាំងចិត្តគប់លោកទេ ហ្ហឹក...កុំវៃខ្ញុំអីណា ខ្ញុំសុំទោស» ថេយ៉ុងពេបមាត់យំ ធ្វើដូចជាកូនក្មេង លើកដៃសុំទោសសម្រាប់រឿងព្រឹកមិញថាខ្លួនគ្មានចដតនាឡើយទាំងដែរមានបំណងឲច្បាស់ក្រឡែត។
ចំណែកឯជេជុងឮបែបនេះ លើកចញ្ចើមម្ខាងធ្វើមុខឆ្ងល់ហាក់មិនយល់ពីអ្វីដែលរាងតូចនិយាយ ព្រឹកមិញគប់អី? វៃអី? ឲវៃយ៉ាងម៉េចបើគេមិនទាំងដែលធ្លាប់ស្គាល់គ្នាពីមុនមកផងនោះ? ហើយមុននេះនាយមកបន្ទប់ទឹក តែវាក៏ចៃដន្យជួបរាងតូចទើបឃាត់ចង់សួររឿងដែលលើកស្រាហើយរត់ទៅវិញយ៉ាងតក់ក្រហល់មុននេះ។
«ឯងច្រឡំមនុស្សទេដឹង ឲយើងវៃឯងយ៉ាងម៉េចបើយើងទើបតែជួបឯងមុននេះហ្នឹង?»
«នេះគេមិនចាំយើងទេហ្អែស? យេ៎...អាថេយ៍អើយ តែប៉ុន្នេះរួចខ្លួនហើយ» ថេយ៉ុងដែលខំយំភ័យខ្លួនខ្លាចត្រូវនាយវៃជាន់.ក មុននេះ ពេលឮសម្ដីរបស់ជេជុង ស្រាប់តែងើបមុខសម្លឹងមើលមុខនាយទាំងបើកភ្នែកធំៗ ហាក់ភ្ញាក់ផ្អើលដែលគេមិនចាំខ្លួនបែបនេះ រាងតូចនិយាយក្នុងចិត្តទាំងរំភើប មិនឲរំភើបយ៉ាងម៉េច? មិញនេះគេភ័យមិនស្ទើនោះទេ ស្ទើតែព្រលឹងហោះចេញពីខ្លួនទៅហើយ ខ្លាចថាសុំទោសនាយហើយ នាយមិនបាត់ខឹងហើយហក់មកជាន់គេកំពិតដូងចេកចៀនទៅគិតយ៉ាងម៉េច? មើលតែមាឌនាយក៏ដឹងដែរ អាចសង្កត់គេផុងចូលក្នុងដីបាន បើមិនជឿកុំប្រមាឌ។
«អឺ...គឺ...អ៎រមែនហើយ ខ្ញុំច្រឡំមនុស្សមែនហើយៗ ចឹង...ចឹង ខ្ញុំសុំទៅវិញសិនហើយ ខ្លាចមេស្ដីឲ» ក្រោយពីនិយាយក្នុងចិត្តរួច រាងតូចក៏រហ័សនិយាយចាក់បណ្ដោយធ្វើដូចពិតៗទាំងរដាក់រដុប សើចញឹមៗមិនសូវសម រួចក៏ចាប់បេះដៃនាយចេញ រត់ទៅត្រុយ រកតែនាក់ខាងនេះឃាត់មិនទាន់។
«ប្លែកៗ» ជេជុងសើចក្នុងបំពង់.ក បន្តិច អស់សំណើចនិងកាយវិការ របស់ថេយ៉ុងមិញនេះខ្លាំងណាស់ មុខស្លេកៗ ខ្លួនស្ញោរៗ ធ្វើមុខភ័យៗ តែនាយឃើញហើយបែជាចង់សើចទៅវិញ។

....

To be continued....💜💜
Ÿa Ÿa

សំណព្វចិត្ត បងប្អូនភ្លោះNơi câu chuyện tồn tại. Hãy khám phá bây giờ