#តាមផ្លូវ
«ឆ្នាំអូន23គ្មានអ្នកស្នេហ៍ៗៗ~~~
ឡាៗៗៗ....អួយ....ព្រូស!!!» គីម ថេយ៉ុង វ័យ23ឆ្នាំ មានមុខមាត់រាងរៅស្រស់ស្អាតជាងមនុស្សស្រី ស្អាតគ្រប់កន្លែង គ្មានកន្លែងទាស់ទាល់តែសោះ។ រាងតូចថេយ៉ុងជាកូនកំព្រាម្ដាយឪពុកតាំងពីគេអាយុ18ឆ្នាំមកម្ល៉េះ គេធ្វើការនៅក្នុងហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយពីផ្ទះជួលរបស់គេប៉ុន្មាននោះទេ ហើយពេលយប់គេក៏ទៅធ្វើការនៅក្នុងក្លឹបផងដែរ ការងារច្រើនក៏អាចរកលុយបានច្រើនគួរសមសម្រាប់ចិញ្ចឹមជីវិតនិងទុកបង់ថ្លៃផ្ទះដូចគ្នា។
ថេយ៉ុងអាលែងតែស្រែកច្រៀងអាឡាក់អាឡើត អាលេអាឡូពេញផ្លូវមិនបានមើលឡានគេ
ចតនៅពីមុខធ្វើឲថេយ៉ុងរត់បុកឡានសេរីទំនើបដែលចតនៅពីមុខហាងភោគជនីអាហារធំមួយ ដួលអុកគូទស្ទើរបាក់ចង្កេះ។
«ចៅហ្វាយមានមនុស្សមកពីណាមិនដឹងទេរត់មកបុកឡានចៅហ្វាយ» នាយយ៉នដែលជាកូនចៅជំនិតរបស់ជុងគុកងាកមកប្រាប់ចៅហ្វានាយរបស់ខ្លួន។
«ឯងចុះទៅមើលៗហើយអ្នកណាអីក៏ថ្លើមធំម្ល៉េះរត់មកបុកឡានយើង» នេះចតនៅគៀនផ្លូវឲឡើងច្រងរនៀកចេះមកបុកទៅកើតគួរឲខឹងមែន។
បន្ទាប់ពីចៅហ្វាយរបស់ខ្លួនបញ្ជាហើយនាយក៏ចុះទៅ
មើលតាមបញ្ជា។
«អេអ្នកនាងកើតអីឬអត់និង?»នាយយ៉នរត់មកសួរនិងជួយលើកប៉ន្តែត្រូវថេយ៉ុងក្រវៀសដៃចេញ។
«នែ៎! ហើយចតឡានយ៉ាងមេចមិនមើលផ្លូវគេដើរទេហេស? ហើយអាណាអ្នកនាងស្អី? ខ្ញុំប្រុសណា ខ្វាក់ភ្នែកឬយ៉ាងម៉េច? » ថេយ៉ុងងើបឈរ មុន
និងស្រែកជំទាលញ៉ែតៗដាក់នាយយ៉ន ខឹងរឿងធ្វើឲគេដួលមុននេះមធ្យមទេ ងំមកហៅគេអ្នកនាងៗពេញៗមាត់ មិនឲក្ដៅក្រហាយយ៉ាងម៉េចនិងកើត ហៅគេនាងធ្វើមើលតែគេនិងស្រី។
គ្រាន់តែឮសម្ដីចេញពីមាត់ថេយ៉ុងភ្លាម ស្ទើតែធ្វើឲនាយដាច់ផ្ងាទៅក្រោយ ពុទ្ធោៗ មនុស្សប្រុសម៉ូតអី ហេតុអីក៏ស្រស់ស្អាតខ្លាំងយ៉ាងនេះ មិញនេះខំស្មានតែមនុស្សស្រីកាត់សក់ខ្លី តាមពិតជាមនុស្សប្រុសសោះ ពិតជាមិនគួរឲជឿនិងភ្នែក។
«អ៎រ..បាទ សុំទោសៗ តែឡានខ្ញុំចតនៅកៀនផ្លូវទេ
មកពីអូនស្អាតដើរមិនមើលខ្លួនឯងទេ » នាយយ៉នរហ័សអោនសុំទោសយ៉ាងលឿន មុននិងនិយាយសើចញឹមៗបែបកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុសរាងតូចច្រឡឹង ថែមទាំងហៅថេយ៉ុងថា អូនស្អាតទៀតផង។
YOU ARE READING
សំណព្វចិត្ត បងប្អូនភ្លោះ
Romanceបងប្អូនភ្លោះ ត្រកូលចន ឈ្លោះប្រកែកដណ្ដើមគ្នាព្រោះតែក្មេងប្រុសម្នាក់។ ចន ជុងហ្គុក/top ចន ជេជុង/top គីម ថេយ៉ុង/btt សរសេរដោយ:ថេយ៍យ៉ា
