Ep4: មនុស្សមុខលុយ

Start from the beginning
                                        

+ការិយាល័យ

<នេះលោក ខ្ញុំយកបាយមកអោយហើយ > ជីមីនក៏បានយកបាយម្ហូបទៅដាក់លើតុទុកអោយយ៉ុនហ្គីហើយក៏ប្រុងនិងដើរចេញទៅ

< នាងទៅណា? នាងត្រូវនៅទីនេះ > យ៉ុហ្គីបានឃាត់និងអោយជីមីននៅជាមួយគាត់

< ខ្ញុំចង់ចេញទៅក្រៅជាមួយនិងមិត្តភក្តិរបស់ខ្ញុំ ព្រោះមិត្តរបស់ខ្ញុំុមាន កម្មវិធីជប់លាង > ជីមីនបានប្រាប់ទៅយ៉ុនហ្គីតាមអ្វីដែលនាងត្រូវធ្វើថ្ងៃនេះ

យ៉ុនហ្គីបានងើបចេញពីកៅអីដើរទៅជិតជីមីនហើយនិយាយ

< ស្អីគេ?? ជប់លាង?? អ្នកណាគេទៅខ្លះ ?? > យ៉ុនហ្គីប្រើក្រសែភ្នែកខ្លាទៅកាន់ជីមីន

< គឺ...គឺ អាស៊ូ និងមិត្តប្រុសរបស់នាង អាស៊ានិងមិត្តប្រុសរបស់នាងដែល ហើយម្នាក់ទៀតជាសង្សារចាស់របស់ខ្ញុំ > ជីមីននិយាយទាំងភ៏យៗ

< សង្សារចាស់??  ចេះមានសង្សារចាស់ទៀតណ៎ > យ៉ុនហ្គីនិយាយទាំងហួសចិត្តហើយសើច

< លោកកើតអី មិចបានសើច? > ជីមីនសួរ

< គ្មានកើតស្អីទេ តោះ> យ៉ុនហ្គីនិយាយហើយក៏បានទាញដៃជីមីនចេញទៅ

តែត្រូវជីមីនបញ្ឈប់ហើយសួរ

< តោះទៅណា?? > ជីមីន

< ក្រែងថាទៅជប់លាងអី ឬក៏មិនទៅទេ? > យ៉ុនហ្គី

< អ៎រ...ចឹងតោះ > ជីមីននិយាយហើយក៏អេះក្បាលតិចៗ

បន្ទាប់មកយ៉ុហ្គីក៏បានកាន់ដៃជីមីនដើរចេញពីក្រុមហ៊ុនធ្វើអោយបុគ្គលិកនៅទីនោះទាំងអស់ចម្លែកចិត្ត ព្រោះមុនចេញទៅយ៉ុនហ្គីបាននិយាយថា <ខ្ញុំទៅជប់លាងជាមួយជីមីមហើយ> ហើយអ្នកណាក៏ដឹងថាយ៉ុនហ្គីក៏មិនសូវមានទំនាក់ទំនងជាមួយអ្នកណាដែល សុខៗមកចឹងអ្នកណាមិនឆ្ងល់

+ កន្លែងកម្មវិធីជប់លាង

< ជីមីន ឯងមកហើយហ៎? > អាស៊ាបាននិយាយទៅជីមីនទាំងសប្បាយចិត្ត

< គ្នាមកហើយ > ជីមីននិយាយហើយក៏បានដើរមកអង្គុយកៅអី

ជីហូនដែលជាសង្សារចាស់បាននិយាយថា

< តាំងពីបែកគ្នាមកនាងនៅតែអាក្រក់ ដដែលគ្មានឃើញស្អាតត្រង់ណាផង > ជីហូនបាននិយាយសើចចំអកទៅជីមីន

<អេ៎រ...អេ៎រ...ខ្ញុំសុំណែនាំខ្លួនផង ខ្ញុំគឺសូអា ជាសង្សាររបស់បងជីហូន > សូអានិយាយរួសរាយដាក់អ្នកគ្រប់គ្នា តែនាងបានសំឡក់សំឡឹងទៅជីមីន

< នាងឃើញទេ សង្សារខ្ញុំទាំងស្អាត ទាំងឆ្លាត ទាំងពូកែ មិនមែនដូចនាងទេ មិនឃើញស្អាតត្រង់ណាសោះ មើលសក់> ជីហូននិយាយសើចចំអកជីមីន និងបានយកដៃប៉ះសក់ជីមីនដូចខ្ពើមចង់ប៉ះណាស់ចឹង

ជីមីនមិនបាននិយាយអ្វីទាំងអស់បានត្រឹមតែអោនមុខចុះនិងចង់យំ

បន្ទាប់មកក៏ឮសំឡេងបរុសម្នាក់និយាយសួរស្តីទៅកាន់ពួកគេទាំងអស់គ្នា

អ្នកទាំងអស់គ្នាដែលនៅទីនោះនាំគ្នាសំឡឹងមើលបរុសម្នាក់នោះមិនដាក់ភ្នែក បរុសម្នាក់នោះគឺជា
យ៉ុនហ្គីដែលដើរចូលមកដោយកាន់កាបូបស្ពាយជីមីនមក ព្រោះជីមីនបានភ្លេចនៅក្នុងឡាន

< លោកជាអ្នកណា ??? > ជីហូនសួរទៅយ៉ុនហ្គីទាំងឌឺៗ

< ខ្ញុំគឺជាមិត្តប្រុសរបស់ជីមីន > យ៉ុនហ្គីឆ្លើយទាំងមិនបានមើលមុខជីហូន

< ហឺស! ឯងនិងហេ៎រ សង្សារនាងជើងល្អម្នាក់នេះ ?? នេះឯងមើលទៅមិនក្រទេ មិចក៏ឯងស្រលាញ់ស្រីម្នាក់នេះកើត មិនស្អាតហើយថែមទាំងល្ងង់ទៀត  មិនដូចសង្សារយើងទេ ស្អាតហើយថែមទាំងឆ្លាត> និយាយទាំងចំអកអោយជីមីន ហើយសើចសប្បាយ ទាំងមិនខ្វល់ពីអារម្មណ៍ជីមីន ដែលស្ទើរតែចង់យំទៅហើយ

ដោយឮគេនិយាយបែបនេះជីមីនក៏បានងើបបម្រុងនិងដើរចេញ តែត្រូវបានយ៉ុនហ្គីចាប់ដៃជាប់មិនអោយងើប

< អម្បាញ់មិញឯងថាជីមីនមិនស្អាតហើយល្ងង់?? ហើយថាសង្សារឯងស្អាតហើយឆ្លាត ?? តែយើងថា សង្សារឯងគ្មានស្អាតត្រង់ណាទេ មើលទៅក៏ដឹងត្រឹមតែមុខលុយ បើសាកឯងអត់លុយមើល មុខឯងក៏នាងមិនមើលផង > យ៉ុនហ្គីនិយាយឌឺទៅជីហូនវិញ ទាំងចុកៗ ឡើងអ្នកនៅទីនោះគាំងយោបល់
សូម្បីតែជីហូនកំពុងសើចប្តូរទឹកមុខភ្លាម ដូចគេយកកាំភ្លើងមកបាញ់ចំទ្រូងមួយគ្រាប់ចឹង

យ៉ុនហ្គីនិយាយហើយក៏បានលើកដៃមើលនាឡិកា ហើយក៏និយាយ

< ដល់ម៉ោងខ្ញុំត្រូវទៅហើយ ខ្ញុំនៅមិនបានយូរទេ > និយយហើយក៏ទាញដៃជីមីនដើរទៅ ហើយក៏ឈ្លៀតផ្តាំជីហូនថា < មើលសង្សារផងប្រយ័ត្នគេបោកអស់លុយហើយទាត់ក្បាលឯងចោល > ហើយក៏ដើរចេញទៅបាត់ ទុកអោយជីហូនក្តៅក្រហាយឆេះក្តិតតែម្នាក់ឯង ឯងសង្សារថ្មីជីហូនក៏និយាយអ្វីមិនចេញព្រោះថាយ៉ុនហ្គីនិយាយត្រូវនាងគឺមនុស្សមុខលុយ

Continue to Episode 5

រឿង: ស្អប់ព្រោះស្រលាញ់ [ ចប់ ]Where stories live. Discover now