ភាគទី13: ព្រោះឯងមិនស្រលាញ់គេបែបនោះលែងលះទៅ!

Start bij het begin
                                    

"សូមចូលរួមសោកស្ដាយផងកូនក្នុងផ្ទៃមិនអាចមានសង្ឃឹមទេព្រោះតែគេនៅតូចពេក ចំណែកឯអ្នកម៉ាក់គឺគ្រាន់តែរបួសត្រង់ក្បាលនិងរលាត់ស្បែក"ដុកទ័រររៀបរាប់ប្រាប់នាយទាំងទឹកមុខស្រពោន

"ថា..ថាមិច..បានន័យថាកូនខ្ញុំស្លាប់ហើយមែនទេ?"ជុងហ្គុកញ័រមាត់តក់ស្លុត

"បាទលោក"ដុកទ័រ

"ហឹស! គីមថេហ្យុង!! "ជុងហ្គុកបើកភ្នែកធំៗញ័រដៃបព្រិចក្នុងចិត្តខឹងគំុថេហ្យុងពេញបន្ទុកបែបនេះហើយទើបនាងស្អប់គេទោះក្លាយជាបែបណាចរឹកពូកែធ្វើបាបអ្នកដទៃគេមិនកែនោះទេ

#វិឡាចន

ថមមីមិនបានជួបជុំមិត្តអ្វីនោះទេព្រោះហ្វៃសឺបានcallទៅប្រាប់ថានៅផ្ទះមានរឿងថមមីឮហើយក៏ប្រញាប់មកមើលថេហ្យុង

"ខ្ញុំមិនបានធ្វើទេ..ហ្ហឹកៗ..ថមមីលោកប្ដីនិងខឹងស្អប់អាប់ប៉ាមិនខាន..ហ្ហឹកៗ"ថេហ្យុងនៅយំមិនបាត់ទោះជាអ្នកណាលួងលោមក៏ដោយ

"អាប់ប៉ាមិនបានធ្វើបែបនោះអាប់ប៉ាអាចបកស្រាយប្រាប់ប៉ាទៅគ្រប់យ៉ាងមានដំណោះស្រាយណា"ថមមី

"អ្នកប្រុសថមមីនៅមើលអ្នកប្រុសថេយ៍ទៅខ្ញុំទៅឆែកកាមេរ៉ាបន្តិច"ហ្វៃសឺ

"បាទ.."ថមមីងក់ក្បាលតិចនិងអោបថេហ្យុងមិនលែងនោះទេ រូបភាពឈាមរបស់ខេឡាដែលបែកនៅចំពោះមុខរាងតូចគឺវាកាន់តែធ្វើអោយថេហ្យុងភ័យខ្លាច

"អាប់ប៉ាឈប់យំទៅ"ថមមីអោបរាងតូចទាំងក្នុងចិត្តខ្ទិចខ្ទំថមមីស្រលាញ់ថេហ្យុងដូចជាម្ដាយរបស់ខ្លួនព្រោះថេហ្យុងតែម្នាក់គត់ដែលអាចផ្ដល់ភាពកក់ក្ដៅអោយខ្លួន កាលពីលោកយាយចនយកគេមកនៅផ្ទះដំបូងអ្នកស្រីចនមិនចូលចិត្តគេហើយជុងហ្គុកក៏ដូចគ្នាថមមីតែងតែត្រូវគេស្ដីបន្ទោសរហូត តែពេលបានជួបថេហ្យុងនៅពេលរាងទៅលេងផ្ទះចនជាមួយប៉ាម៉ាក់គេបើទោះកាលនោះថេហ្យុងកាចឆ្នាស់មែនតែគេស្រលាញ់និងទន់ភ្លន់ចំពោះក្មេងណាស់បែបនោះថេហ្យុងតែងតែផ្ដល់ភាពកក់ក្ដៅដល់កម្លោះតូចរូបនេះអាចថាថមមីស្រលាញ់
ថេហ្យុងជាងលោកយាយចនទៅទៀត។

ក្រោយពីយំអស់មួយសន្ទុះថេហ្យុងក៏គេងលក់បាត់ថមមីក៏ដាក់អោយរាងតូចគេងនិងបើកម៉ាសីុនត្រជាក់អោយតែពេលនោះទូរស័ព្ទនាយក៏រោរ៍

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Waar verhalen tot leven komen. Ontdek het nu