សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

Start from the beginning
                                    

________________

មន្ទីរពេទ្យដេហ្គូ

ពេលវេលាកន្លងផុតទៅមួយសប្តាហ៍គ្រួសារផាកខាស៍មីុល ក៏បានសម្រេចចិត្តចេញពីមន្ទីពេទ្យក្រោយអ្នកស្រីផាកខាស៍មីុលរឹងដៃរឹងជើងហើយនោះ។

"ហើយនៅហា៎បង"អ្នកស្រីផាកខាស៍មីុល បីកូនក្នុងដៃសួរទៅលោកផាកខាស៍មីុលដែលកំពុងរៀបចំរបស់របរទារកនោះ។

"ចាំបន្តិចរួចឡូវហើយអូន"លោកផាកខាស៍មីុល ឆ្លើយតបទៅកាន់អ្នកស្រីដោយកំពុងញ៉ាប់ដៃញ៉ាប់ជើងរៀបចំ។

"លោកម្ចាស់ឡានត្រៀមហើយ"បុរសឈុតខ្មៅដែលយើងអាចសន្មត់បានថាជាអង្គរក្សបានចូលមកជម្រាបដល់ចៅហ្វាយឡានបានត្រៀមហើយៗ។

"នេះឯងយកទៅ"លោកផាកខាស៍មីុលហុចកន្រ្តកខោអាវទារកក្មេងតូចទៅឲ្យអង្គរល្សនោះយកទៅ។

"តោះអូនសម្លាញ់"លោកផាកខាស័មីុល ចូលមកអោបក្រសោបចង្កេះ ប្រពន្ធគាត់បណ្តើរគ្នាទៅជណ្តើរយន្តទៅជាន់ផ្ទាល់ដីកន្លែងចតឡានជាមួយគ្នា។

"អញ្ជើញលោកម្ចាស់អ្នកស្រី"អង្គរក្ស បានបើកទ្វារឲ្យអ្នកមាននាមជាចៅហ្វាយចូល ក្រោយរួចរាល់ក៏ទៅកន្លែងតៃកុងឡានបើកចេញទៅឆ្ពោះទៅគោលដៅនៅវិមាន ផាកខាស៍មីុល នោះ។

__________________

បើនិយាយចំពោះគ្រួសារមួយនេះវិញ វ៉ាយុ កំពុងកាប់ដីកាយគាស់ដាំដំណាំក្រោយផ្ទះដោយមានកូនប្រុសម្នាក់ចាំជួយយកទឹកអីឲ្យលោកប៉ាពិសារ។

"បងហា៎សម្រាកសិនទៅថ្ងៃក្តៅហើយ"គូយ៉ូល កាន់ចានផ្លែឈើរមកនិយាយទៅកាន់ប្តីដែរស្លៀកតែក្រម៉ាដោះអាវកាប់គាស់កកាយដីទាំងខ្លួនប្រាណបែកញើសស្រាក់នោះ។

"បាទអូន"វ៉ាយុ ក៏សម្រេចចិត្តឈប់ យកចបទៅទុកឲ្យបានត្រឹមត្រូវនិងបានដើរមករកប្រពន្ធនិងកូននៅក្រោមដើមឈើរនោះ។

"ហត់ទេប៉ាៗ"អាល្អិតតូចវ័យ13ឆ្នាំបានយកកន្សែងមកជូតញើសឲ្យប៉ាៗដោយមិនភ្លេចទេនៅសំណួរចោទសួរទៅកាន់លោកប៉ាទាំងស្នាមញញឹម។

"សឺត មិនហត់ទេកូនប៉ា "វ៉ាយ៉ុ ថើបកូននិងប្រពន្ធមួយខ្សឺតទើបវាចាតបមកកាន់កូនប្រុសវិញដោយស្នានញញឹម។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now